មិនគួរអោយជឿ លំហាត់ប្រាណសម្រកក្បាលពោះតាមរបៀបនេះ មានប្រសិទ្ធភាពជាងអាវ៉ង់ ១០០០ ដងទៅទៀត

សុខភាព

ការធាត់គឺជារឿងអាក្រក់សម្រាប់សុខភាពរបស់អ្នក ប៉ុន្តែការមានខ្លាញ់ក្បាលពោះលើសកំរិតគឺជារឿងកាន់តែអាក្រក់ទៅទៀត ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងស្ងប់ស្ងាត់បំផុតដែលអ្នកមិនបានដឹង។ លើសពីនេះទៅទៀត ការប្រមូលផ្តុំជាតិខ្លាញ់មិនល្អនៅត្រង់ក្បាលពោះ ត្រូវបានគេស្គាល់ផងដែរថាជាជាតិខ្លាញ់ដែលរក្សាទុកនៅខាងក្នុងគឺសំដៅទៅលើខ្លាញ់ជុំវិញថ្លើម និងសរីរៈដទៃទៀតនៅក្នុងពោះ។

ដើម្បីសម្រកខ្លាញ់ក្បាលពោះ ក្រុមអ្នកជំនាញខាងលំហាត់ប្រាណបានរកឃើញលំហាត់ប្រាណសាមញ្ញមួយ ដែលអាចជំនួសការអាវ៉ង់ដល់ទៅ​១០០០ដងដើម្បីសម្រកក្បាលពោះ។ លំហាត់ប្រាណនោះមានឈ្មោះថា Plank។

ខាងក្រោមនេះជារបៀបហាត់ប្រាណតាមរបៀប Plank ៖

  1. ដំបូងត្រូវដេកទៅលើឥដ្ឋយកកំភួនដៃទាំងពីរកល់លើឥដ្ឋ រួចសន្ធឹងខ្លួនឱ្យអស់ ហើយចុងម្រាមជើងត្រូវជុចទៅលើឥដ្ឋទាំងអស់។ ហើយត្រូវប្រាកដថាដងខ្លួននិងក្បាលលោកអ្នកគឺត្រង់ស្របនឹងឥដ្ឋ។
  2. ពេលអនុវត្តតាមវិធីទី១ហើយ ត្រូវប្រឹងសាច់ដុំកំប៉េះគូទឱ្យខ្លាំងបន្តិច ដើម្បីឱ្យសាច់ដុំគ្រប់កន្លែងមានភាពសកម្មទាំងព្រម។
  3. កំប៉េះគូទកុំទយឡើងលើខ្ពស់ពេក ត្រូវឱ្យវាទាបជាងក្បាលរបស់លោកអ្នក។
  4. ដកដង្ហើមមួយៗវែងៗ ហើយខ្លួនទាំងមូលកុំប្រឹងខ្លាំងពេក ហើយក៏កុំធូរខ្លាំងពេកនោះដែរ។
  5. ដើម្បីប្រាកដថា ដងខ្លួនលោកអ្នកត្រង់ភ្លឹង គួរយកទឹកមួយកែវដាក់លើខ្នង ដើម្បីរក្សាលំនឹងខ្លួនឱ្យត្រង់។
  6. អនុវត្តបែបនេះរយៈពេល ១ នាទី រួចសម្រាក ៣០ វិនាទី មុននឹងចាប់ផ្តើមធ្វើបែបនេះដដែលឱ្យបាន ៣ ដងជាការស្រេច។

សូមអនុវត្តមួយថ្ងៃ ២ ទៅ ៣ ដង ហើយវានឹងជួយមិនត្រឹមតែសម្រកខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ ថែមទាំងជួយឱ្យជើងស្រឡូនថែមទៀតផង៕