ខ្ញុំតែងតែឃើញមនុស្សស្រីភាគច្រើនគាត់តែត្អូញត្អែអំពីប្រចាំខែរបស់នារី​ ចុកពោះវេទនា​ ខ្ញុំមានយោបល់ខ្លះៗដែលចង់ចែករំលែកដើម្បីមិត្តនារី អោយបាត់ចុកពោះឬកាត់បន្ថយចុកពោះ

សុខភាព

ការ​មក​រដូវ​អាច​ត្រូវបាន​គេ ចាត់ទុកថា ជាការ​ដាក់ទោស​បែប ធម្មជាតិ​មួយ​របស់​មនុស្ស​ស្រី​គ្រប់រូប ព្រោះ​កាលណា​រឿងនេះ​កើតឡើង​ម្តងៗ វា​គ្រប់គ្រាន់​នឹងធ្វើ​ឱ្យ​មិន​ស្រួល​ក្នុង​ខ្លួន ណាស់ ។ ខ្ញុំតែងតែឃើញមនុស្សស្រីភាគច្រើនគាត់តែត្អូញត្អែអំពីប្រចាំខែរបស់នារី​ ចុកពោះវេទនា​ ខ្ញុំមានយោបល់ខ្លះៗដែលចង់ចែករំលែកដើម្បីមិត្តនារីនិងបងៗខ្លះគាត់បាត់ចុកពោះឬកាត់បន្ថយចុកពោះ៖

  • ទីមួយ:​ កុំផឹកទឹកកក​ ពេលណាផឹកទឹកកកធ្វើឲ្យរដូវយើងកកដុំៗ
  • ទីពីរ:​ កុំញ៉ាំហិរ​ មុនមករដូវឬពេលកំពុងមករដូវ​ មិនត្រូវញ៉ាំហិរទេ​ គឺវាធ្វើឲ្យយើងចុកពោះកាន់តែខ្លាំង​ ក្រហាយទៀតផង
  • ទីបី:​ បើមានស្រាផ្លែឈើត្រាំ​ ផឹកមួយពែងអាកោរឬលេបថ្នាំគីណាល់​ បំបាត់ការឈឺចាប់
  • ទីបួន:​ ឧស្សាហ៍ដើរចុះឡើង​ ធ្វើលំហាត់ប្រាណជើងលើកជើងចុះឡើង​ ឬធ្វើអ្វីផ្សេងៗដើម្បីបន្លប់ការចុកពោះ
  • ទីប្រាំ:​ ស្នំទឹកកក​ ហើយបើសិននៅមិនបាត់ចុកទៀតមិត្តនារីនិងបងៗអាចមានបញ្ហាសុខភាពហើយ​ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហានេះ​និងព្យាបាលទាន់ពេល។