លំហាត់ប្រាណ ១២ ក្បាច់ងាយៗ ជួយបំបាត់ការឈឺចុកចាប់ពេញរាងកាយ និងជួយឱ្យរាងកាយស្វាហាប់ ទោះនៅអាយុណាក៏ដោយ

សុខភាព

ជីវភាពរស់នៅសម័យថ្មី គឺមានបញ្ហាសុខភាពជារឿយៗ ដូចជាឈឺខ្នង ក្រិក.ក ឈឺសាច់ដុំ ឈឺស្មា ឈឺកដៃ ។ល។ បញ្ហាទាំងនេះរារាំងសាច់ដុំមិនឱ្យមានចលនា និងធ្វើឱ្យឈឺចាប់ និងពិបាកក្នុងការបំលាស់ទី។ ដើម្បីបំបាត់ការឈឺចាប់នេះ មនុស្សភាគច្រើនចូលចិត្តប្រើថ្នាំបំបាត់ការឈឺចាប់ និងក្រែម។

ជំនួសឱ្យការប្រើថ្នាំ ដែលអាចបង្កឱ្យមានផលប៉ះពាល់បាននោះ ខាងក្រោមនេះ គឺជាវិធីបំបាត់ការឈឺដោយមិនចំាបាច់ប្រើថ្នាំ និងទៅព្យាបាលឡើយ។

លំហាត់ប្រាណនោះ គឺការសន្ធឹងជើងក្បាច់ ១០១ (ដូចក្នុងរូប)។ ការសន្ធឹងបែបនេះនឹងជំរុញដល់រាងកាយរបស់អ្នកក្នុងពេលតែមួយ វានឹងជំរុញដល់លំហូរឈាមរបស់អ្នក។ វាបង្ការរបួស បំបាត់ការរឹងសាច់ដុំ និងបំបាត់គាំងសន្លាក់។ ប្រការគួរធ្វើ និងមិនគួរធ្វើ៖

១. ប្រការមិនគួរធ្វើ

  • មិនត្រូវសន្ធឹងសាច់ដុំជើង ដែលមានរបួស
  • មិនត្រូវសន្ធឹងរហ័ស ឬលឿនពេកនោះទេ

២. ប្រការគួរធ្វើ

  • បំបាត់ការរឹងសាច់ដុំ ដោយប្រើប្រេងរឹតរាវៗ ដូចជាប្រេងម៉ាញ៉េស្យូម ។ល។
  • សន្ធឹងជើងត្រង់កន្លែងណា ដែលតឹង ឬរឹង
  • សន្ធឹងសាច់ដុំរបស់អ្នករយៈពេល ២០ វិនាទី ដើម្បីឱ្យសាច់ដុំរលៀស្រួលបួល
  • ដើម្បីឱ្យសាច់ដុំមានចលនាឡើងវិញ អ្នកត្រូវឈប់ បន្ទាប់ពីការសន្ធឹងនោះ
  • ការសន្ធឹងជើងល្អបំផុត គឺយ៉ូហ្គា និងការព្យាបាលរាងកាយ។

សម្រាប់ខាងក្រោមនេះ គឺជាការសន្ធឹងទាំង ១២ ក្បាច់ ដែលក្បាច់នីមួយៗអនុវត្ត ២០ វិនាទីតែប៉ុណ្ណោះ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត តាមរយៈរូបភាពខាងក្រោមនេះ៕