ប្រសិនបើគាំទ្រស៊ែរមួយ! អាចទេម៉ាក់ប៉ា១ចំនួន បើចិត្តអោយទូលាយហ៊ានបណ្តោយអោយ កូនស្គាល់ពិភពខាងក្រៅ កុំអោយពួកគាត់រស់ដូចអណ្តើកក្នុងស្នូក សំរាប់ជីវិតខ្ញុំគឺ…..

បែបផែនជីវិត

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្អូនស្រីម្នាក់ ដែលគាត់មានឈ្មោះ Soeung Meta Meta បានសរសេរប្រយោគមួយឃ្លា អមមកជាមួយរូបថតការធ្វើដំណើរទៅប្រទេសក្រៅ និងបានស្នើសុំទៅដល់ឪពុកម្ដាយ ទាំងឡាយសូមកុំហាមកូនរបស់ខ្លួន ដោយមិនឲ្យធ្វើដំណើរកម្សាន្ដទៅក្រៅអី ដោយប្អូនស្រីបានសរសេរប្រាប់ឱ្យដឹងពីហេតុផលមួយថា៖

“អាចទេម៉ាក់ប៉ា១ចំនួន បើកចិត្តអោយទូលាយហ៊ានបណ្តោយអោយកូនស្គាល់ពិភពខាងក្រៅ កុំអោយពួកគាត់រស់ដូចអណ្តើកក្នុងស្នូក។ សំរាប់ជីវិតខ្ញុំគឺ អរគុណដល់ម៉ាក់ខ្ញុំមែនទែន ដែលហ៊ានអោយខ្ញុំដើរស្គាល់ពិភពលោកខាងក្រៅ គាត់មិនដែលគិតភ័យថាខ្លួនខ្ញុំជាស្រីទេ។ គាត់យាយតែ១ម៉ាត់ថាកូនមានលុយកូនរកលុយបានដោយខ្លួនឯងកូនធ្វើអីក៏ធ្វើទៅតែអោយចេះគិតផង។

ហើយទៅណាទៅៗកុំអោយតែសុំលុយគាត់ចាយបានហើយ។ ហើយពួកខ្ញុំដើរមកចំនួន២ប្រទេសនេះ មិនមែនដើរលេងអត់ប្រយោជន៍ចំណាយលុយចោលទេគឺ ដើរចង់ដឹងថាប្រទេសគេអភិវឌ្ឍន៍បែបមិច ប្រពៃណី ម្ហូប វប្បធម៌ របស់គេមិច នឹងអាចអភិវឌ្ឍន៍ខួរក្បាលពួកខ្ញុំអោយកាន់តែមានប្រយោជន៍ទៅមុខទៀត។

បងប្អូនគិតមើលទៅក្មេងខ្លះអោយទៅចឹងមិនហ៊ានទៅទេ ខ្លាចវង្វេង មិនចេះកក់សំបុត្រ Hotel Airport bus subway ទេមិនដឹងថាត្រូវជិះមិច។ តែសំរាប់ពួកខ្ញុំវិញគឺចេះរិះរកគ្រប់វិធីសាស្រ្តធ្វើមិចអោយបានទៅដល់គោលដៅនោះ មិនបាច់ដើរតាម Tour ក៏ពួកខ្ញុំទៅបានយ៉ាងសុវត្តិភាព។

ចឹងហើយម៉ាក់ប៉ា បើកចិត្តអោយទូលាយផងទៅ កុំហាមកូនពេក ហាមពេកកូនខូចលើសដើម។ ហើយពួកខ្ញុំត្រឹមតែអាយុ ១៧, ២០, ២២, ២៤, ២៥ឆ្នាំទេ តែអាចធ្វើបាន។ ហើយកូនៗត្រូវចាំថា បើចង់ដើរលេងចង់ប្រើរបស់Brand ត្រូវចេះរកលុយខ្លួនឯងកុំលើកដៃសុំលុយគាត់ទើបជីវិតមានន័យ។

ហើយពួកខ្ញុំអ្នកដើរនេះ សុទ្ធតែប្រាក់ខែ៥០០ ទៅ១ពាន់ដុល្លារហើយ អ្នកខ្លះរកសុីបានហ៊ានដើរចឹងមែនសុំលុយអ្នកផ្ទះមកដើរហឺហារទេ។ ហើយកុំគិតថាដើរជា១ប្រុសៗមិនល្អ សុីសងលើខ្លួនយើងទេមិត្តគឺមិត្ត បើទំពួកមិនទៅព្នៅមិនមកទេ។ កុំមើលគេតែសំបកក្រៅឃើញគេដើរ១ប្រុសមិនល្អនោះ”៕