សូមជួយ​ស៊ែរលេីកទឹកចិត្តដល់ពួកគាត់ផង​​! នគរបាលចរាចរណ៍ បានជួយរុញរថយន្ត ដឹកទំនិញរបស់ប្រជាពលរដ្ឋ ដែលខូចនៅតាមផ្លូវ ដោយខ្លាច…..

បែបផែនជីវិត

បច្ចុប្បន្ន​នេះ​ បញ្ហា​កកស្ទះ​ចរាចរណ៍​ ​នៅ​តែ​កេីតមានឡេីង​ ខណៈដែល​កំណើន​អ្នក​ធ្វើ​ចរាចរណ៍​នៅក្នុង​រាជធានីភ្នំពេញ​ បានមាន​ការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។ ជាក់​ស្តែង​​នៅ​លើ​ដងវិថី​នានា​​ក្នុងទីក្រុង​ភ្នំពេញ​​ ​មានយានជំនិះ​គ្រប់ប្រភេទ​​ បាននឹងកំពុងធ្វើចរាចរណ៍​​​យ៉ាង​ច្រើន ដែលនេះជា​ហេតុ​ ​បង្កអោយមានការស្ទះចរាចរណ៍បែបនេះ។ ​​

ជុំវិញ​ករណី​ខាងលេីនេះ​ដែរ​ សមត្ថកិច្ច​ចរាចរណ៏​ បាននឹងកំពុងតែដេីរតួនាទីយ៉ាងសំខាន់​ ក្នុងការចូលរួម​ជួយ​សម្រួល​ដល់​ការកកស្ទះនៅតាម​ដងផ្លូវ​ និង​មហាវិថី​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដេីម្បី​ធានាឲ្យបាន​នូវ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់ប្រជាពលរដ្ឋ​ និង​អ្នក​ប្រើប្រាស់​ផ្លូវ​​ ដែលកំពុងតែ​ធ្វើ​ដំណើ​រ​។

ដោយឡែក​ កាលពី​រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ​ នគរបាលចរាចរណ៍​ត្រង់​ចំណុចខណ្ឌដូនពេញ រាជធានីភ្នំពេញ​ បាន​សហការ​គ្នា​ជួយរុញរថយន្ត ដឹកទំនិញរបស់ប្រជាពលរដ្ឋមួយគ្រឿង​ ដែលបានខូចនៅតាមផ្លូវ​ ដេីម្បី​បញ្ជៀស​ការកកស្ទះចរាចរណ៍ដល់​អ្នក​ធ្វើ​ដំណើរ​ដទៃទៀត​ នេះបេីតាមការ​ទទួលបាន​តាមរយៈ​គណនី​ហ្វេសបុក​ផេក​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

ចំពោះ​ទង្វើ​ដ៏​ល្អបែប​នេះ​ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសបុក​បាន​មានការ​កោតសរសើរ​ចំពោះ​ពួកគាត់​ជាខ្លាំង​ ដែលក្នុង​នាម​ជា​សមត្ថកិច្ច​ ពួកគាត់បាន​អនុវត្ត​ចំពោះ​តួនាទី​ខ្លួន​បានយ៉ាងល្អ។ សង្ឃឹមថា​ទង្វើ​ដ៏​ល្អ​ខាង​លើ​នេះ​ នឹងធ្វេីជា​គំរូដល់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ ឲ្យ​ចេះជួយ​គ្នា​ទៅ​វិញ​ទៅមក​ និង​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា​ផង​ដែរ​។