សូមជួយគាត់ផងបងប្អូន! ពីរនាក់គាត់ស្រលាញ់គ្នា៤ខែហើយ ឪពុកម្ដាយត្រូវរ៉ូវគ្នាដោយកំណត់យកថ្ងៃភ្ជាប់ពាក្យ ស្រាប់ជិតដល់ថ្ងៃភ្ជាប់ពាក្យត្រូវបានឪពុកម្តាយខាងស្រី បំបែកពួកគេទៅវិញ ព្រោះតែមូលហេតុ…..

ជីវិត និងស្នេហា

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ដែលគាត់មានឈ្មោះ សារិន អូននី បានបង្ហោះសារទាំងក្ដីឈឺចុកចាប់ ព្រោះតែឪពុកម្ដាយខាងស្រី បានយល់ព្រមឲ្យកូនស្រីរបស់ខ្លួន ភ្ជាប់ពាក្យជាមួយខ្លួនទៅហើយ ដែលនៅសល់តែរយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះ ស្រាប់តែត្រូវឪពុកម្ដាយខាងស្រីបំបែកបំបាក់ទៅវិញ។

ជាមួយគ្នាផងដែរ ម្ចាស់គណនីខាងលើរូបនេះ បានសរសេរប្រាប់ឱ្យដឹងទាំងក្ដីឈឺចាប់ថា៖”សូមជួយគិតខ្ញុំផងបងប្អូន ខ្ញុំពីរនាក់ស្រលាញ់គ្នា៤ខែហេីយ ឪពុកម្ដាយត្រូវរ៉ូវគ្នាដោយកំណត់យកថ្ងៃភ្ជាប់ពាក្យថ្ងៃទី ៩ ខែ ៦ ឆ្នាំ២០១៩ ហេីយរៀបការថ្ងៃទី១៥ ខែ១២ ឆ្នាំ២០១៩ នេះហេីយស្រាប់តែជិតដល់ថ្ងៃភ្ជាប់ពាក្យត្រូវឪពុកម្តាយខាងស្រី

ប្រាប់ថាមិនត្រូវខែឆ្នាំគ្នា ហេីយអោយពួកខ្ញុំបែកគ្នាទៅវិញ សូម្បីតែជួបមុខគ្នាចុងក្រោយដេីម្បីនិយាយហេតុផលអោយច្បាស់លាស់សិនក៏មិនបានជួបផង។ ខ្ញុំឈឺចាប់ណាស់ មិនដឹងត្រូវធ្វេីយ៉ាងម៉េចទេ ពួកខ្ញុំស្រលាញ់គ្នាណាស់ គ្រាន់តែយកហេតុផលឆុងគ្នាមបំបែកពួកខ្ញុំទៅវិញ”។