ឃើញហើយសឹងស្រក់ទឹកភ្នែក! មង្គលការមួយនេះពិតជាកំសត់ពេកហើយ រោងការក៍គ្មាននឹងគេ ទោះបីជាពិធីនេះវាមិនបានល្អដូចគេ តែវា….

ជីវិត និងស្នេហា

មនុស្ស​យេីង​គ្រប់រូប​​ ដែលកេីតមកនេះ​ គឺសុទ្ធតែ​ធ្វេីការ​ដេីម្បី​រកលុយ​ ព្រោះតែមូលហេតុ​នេះហេីយ​ ទេីប​មានមនុស្សមួយចំនួន​ បានសុខចិត្ត​ចាកចេញ​ពី​ផ្ទះ​ ចាកឆ្ងាយ​ពីគ្រួសារ​ ពី​សាច់ញាតិ​បងប្អូន​ ជាពិសេស​ឪពុកម្ដាយ​ ទៅធ្វើ​ការ​នៅកន្លែងដ៏សែនឆ្ងាយ​ ហេីយ​មួយចំនួន​ទៀតនោះ​ ក៏សុខ​ចិត្ត​ទៅ​ធ្វើ​ជា​ពលករ​នៅក្រៅប្រទេសទៀតផង។

ដូច​នេះ​ហេីយ​ លុយគឺពិតជាមាន​សារៈសំខាន់​ខ្លាំង​ណាស់​ បេីសិនជាគ្មានលុយនោះ​ទេ ក៏មិនអាចធ្វេីអ្វីបានយ៉ាង​រលូននោះដែរ​។ ជាក់ស្ដែង​ គូស្នេហ៍​ដែលជា​ស្វាមី​ភរិយា​ថ្មោងថ្មី​មួយគូនេះ​ ដោយសារតែ​គ្មាន​លុយ​រៀប​មង្គលការ​ ក៏បានត្រឹមតែសែន​ ដេីម្បី​បង្រ្គប់​កម្មវិធី​ទាំងមូល​តែ​ប៉ុណ្ណោះ​។

យ៉ាង​ណាមិញ​ ដោយសារតែ​ឃេីញ​អំពី​ទិដ្ឋភាព​ដ៏កំសត់​បែបនេះ​ ទេីបបុរសម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ មានសេវា​ កម្មជួលឡាន​ ក៏បានមានការលេីកឡេីងទាំងក្តី​អាណិត​អាសូរ​ចំពោះ​អ្នក​ទាំងពីរ​ ដោយ​មានខ្លឹមសារទាំងស្រុងថា៖​ «មង្គលការរបស់ក្មួយ​ កំសត់ពេកហើយ​ ពូគ្មានអ្វីជួយដល់ក្មួយទាំងពីរទេ​

តែនេះវាកំសត់ពេកហើយ​ សំរាប់អាពាពិពាហ៍របស់ក្មួយទាំងពីរ រោងការ​ រកគ្មាននឹងគេ ឡផលិតឥដ្ឋជារោងការបស់ក្មួយទាំងពីរហើយ​ កុំតូចចិត្តអីណា​ តែយ៉ាងហោចណាស់​ ពួកក្មួយទាំងពីបានគោរពប្រពៃណីខ្មែរយើង ទោះបីជាពិធីនេះវាមិនបានល្អដូចគេ តែវាប្រពៃណាស់​ សំរាប់ប្រពៃណីខ្មែរ»។