ទឹកចិត្តអ្នកម្តាយគ្រប់រូប​ គឺបែបនេះ​ ហ៊ាន​លះបង់​ និង​ទ្រាំលំបាក​គ្រប់សព្វបែបយ៉ាង…(មានវីដេអូ​)

ជីវិត និងស្នេហា

ឪពុកម្ដាយ​ជាអ្នក​មានគុណ​ ពួកគាត់​ខំចិញ្ចឹម​ បីបាច់ថែរក្សាកូនប្រុសស្រីគ្រប់រូប ឲ្យបានធំដឹងក្ដី ដោយ​មិន​ត្អូញ​​ត្អែមួយម៉ាត់សោះឡើយ ទោះបីជានឿយហត់​ យ៉ាងណាក្ដី។​ ដូច្នេះ​ យេីងមិនគួរធ្វេីឲ្យគាត់​ ពិបាកចិត្តនោះឡេីយ​ គម្បី​គោ​រព​ដឹងគុណ​ ចំពោះលោក បំរើ ថែរក្សា ស្ដាប់ដំបូន្មាន​របស់​លោក​ទាំង​ពីរ។

ជាក់ស្ដែង​ ចំពោះ​ទិដ្ឋភាព​ក្នុង​ឃ្លីប​វីដេអូ​នេះស្រាប់​ ដោយស្រ្តីម្នាក់​ក្នុង​នាមជាម្តាយ​ បាន​ជិះ​ម៉ូតូ​មកយកកូន​នៅ​មន្ទីរពេទ្យ​តែម្នាក់ឯង​ ហេីយ​ខណៈពេល​ដែល​កំពុង​តែបេីកម៉ូតូនោះ​ ដៃម្ខាងក៏បាន​កាន់​សេរ៉ូម​ និងម្ខាងទៀតទប់​ចង្កូត​ម៉ូតូ​ ដែលទង្វេីនេះ​ យេីងគម្បី​ជាកូន​គ្រប់រូប​គួរតែ​កុំធ្វេី​ឲ្យ​គាត់​ពិបាក​ចិត្ត​។

ចំពោះ​វីដេអូ​មួយ​នេះ​ គឺជាការបង្ហោះ​តាមរយៈ​លោក​ K01 នៅលេីបណ្តាញ​សង្គមហ្វេសបុក​ ហេីយ​លោកក៏មានជា​ពាក្យ​ពេចន៍​មួយ​ចំនួន​និយាយទៅកាន់កូនៗមួយចំនួន​ គម្បី​ដឹងថា​ “ទឹកចិត្តអ្នកម្តាយគ្រប់រូប​ គឺបែបនេះ ដូចនេះ​ សូមលោកកូនគ្រប់រូប​ មុនធ្វើអ្វីមួយ​ គិតពីឪពុកម្តាយផង”។

សូមទស្សនាវីដេអូខាងក្រោម