អាចារ្យធំ ឆាកសម្ដែងមួយរឿងនេះ ដូចជាចំណេញពេកហើយ ធ្វើឱ្យយើងបានស្គាល់សន្ដានហ្វូងមិត្តសម្លាញ់គ្រប់លក្ខណៈសម្បត្តិតែម្ដង មានទាំង អាហ្វូងហៃអើ ហ្វូងអា…..

បែបផែនជីវិត

កាលពីពេលថ្មីៗនេះ លោក អាចារ្យ ធំ និងលោក​ សាន្ត​ ប៊ុនធឿន​ ចាងហ្វាង​សម្លេង​ស្នេហា​ជាតិ​ បានចាប់ដៃគ្នា​សម្តែង​នូវរឿងអប់រំខ្លីមួយ​ ដែលបានធ្វេី​ឲ្យ​ផ្ទុះ​កក្រើក​តែម្តង​ ដោយសារតែអ្នកទាំង២រូប​ គឺជា​ទីចាប់​អារម្មណ៍​របស់​មហាជន​ជាច្រើន​។ ដោយឡែក​ ក្រោយពី​សាច់រឿង​ត្រូវ​បាន​ថត​បញ្ចប់​រួចមក​ ស្រាប់​តែ​លោក​ អាចារ្យ​ធំ​ ក៏បានមានការ​លេីកឡេីងថា​៖

«ឆាកសម្ដែងមួយរឿងនេះ ដូចជាចំណេញពេកហើយ! ធ្វើឱ្យយើងបានស្គាល់​ សន្ដានហ្វូងមិត្តសម្លាញ់គ្រប់លក្ខណៈសម្បត្តិតែម្ដង មានទាំង៖ អាហ្វូងហៃអើ ហ្វូងអាលោតពីលើស៊ីក្លូរុញបញ្ចូលឡាន អាសុភាពបុរសលៀនកន្ទុយ អាឆ្អិនត្រង់ណាច្រាសត្រង់ហ្នឹង អាពូកែបត់បែនរលាស់ខ្លួន អាមុខបែងភាគ អាស៊ីបាយភ្លេចចង្ក្រាន អាក្រពើតាំងខ្លួនទន្សាយ ។

«លបខាំអញតែពីខ្នង តែដូចប្រឹងត្រដររស់ តាមដានជើងអញ ដូចបោះពុម្ពគ្មានខុសមួយក្បៀស! ខួរហ្វូងហ្អែងអត់ចេះរកអីថ្មី ជៀសអញអ៊ីចឹង អាថ្លៃទ្រឹស្ដី» មុខក្លែងក្លាយ វាគង់តែបង្ហាញនៅពេលដែលការពិត សម្ដែងដល់ទីបញ្ចប់! ជើងជាន់ដី ដៃប៉ះថ្ម បុគ្គលមិនសុទ្ធ នឹងនៅតែមុខស្រស់ដដែលជាមួយនឹងខួរតឿដែលចាំតែចម្លងគំនិតអញ ទាំងមុខក្រាស់»។

សូម​ជម្រាប​ផង​ដែរ​ថា​ ចំពោះសាច់​រឿង​បែបអប់រំ​ខ្លី​នេះ​ គឺមានការ​ចូលរួម​សម្តែង​ពី​ លោក អាចារ្យ​ធំ​ លោក​ សាន្ត​ ប៊ុនធឿន​ និង​តារា​ដទៃទៀត​ទៀត​ជាច្រើន​រូប​។ ចំណែកឯ​អ្នក​ដឹកនាំ​រឿង​វិញ គឺជាការដឹកនាំដោយផ្ទាល់ពី​ ឯកឧត្ដម​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជនកម្ពុជា​ ក្នុង​គោលបំណង​ ដេីម្បី​ចូលរួម​ ជួយ​អប់រំ​ដល់​យុវវ័យ​ខ្មែរ​ ​អោយ​ជៀសឆ្ងាយពី​គ្រឿងញៀន​។