គួរអោយច្រណែនណាស់! រៀងរាល់ឆ្នាំខួបកំណេីតបងគឺថ្ងៃតែមួយ ជាមួយថ្ងៃខួបនៃក្តីស្រលាញ់របស់ពួកយេីង​ 4ឆ្នាំហេីយដែលពួកយេីងអាចកាន់ដៃគ្នាបានយ៉ាងរឹងមាំ…..(មានរូបភាព)

ជីវិត និងស្នេហា

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កញ្ញា ពេជ្រ សូម៉ាលីតា បានសរសេររៀបរាប់ពីជីវិតស្នេហារបស់ខ្លួន ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”Pre-birthday&Anniversary 4th years រៀងរាល់ឆ្នាំខួបកំណេីតបងគឺថ្ងៃតែមួយជាមួយថ្ងៃខួបនៃក្តីស្រលាញ់របស់ពួកយេីង​.. ថ្ងៃ២២ ខែ៥ ៤ឆ្នាំហេីយដែលពួកយេីងអាចកាន់ដៃគ្នាបានយ៉ាងរឹងមាំមកដល់

ថ្ងៃនេះ​ អូនមានក្តីសុខជារៀងរាល់ថ្ងៃដែលបានដេីររួមផ្លូវជីវិតជាមួយបង​ព្រោះកន្លងមកបងតែងតែបំពេញតួនាទីគ្រប់យ៉ាងបានល្អឥតខ្ចោះបំផុតដែលធ្វេីអោយអូនមានអារម្មណ៍ថាគ្រប់គ្រាន់និងកក់ក្តៅមិនខ្លាចអ្វីទាំងអស់ពេលនៅក្បែរបង​.. អរគុណសម្រាប់ក្តីស្រលាញ់​ ការលះបង់​និងពុះពារគ្រប់បែបយ៉ាងដេីម្បីក្តីសុខក្មេងស្រីម្នាក់នេះរហូតមក​ គ្រប់យ៉ាង

ដែលបងផ្តល់អោយអូនកន្លងមកវាធំធេងខ្លាំងជាងអ្វីដែលអូនបានធ្វេីសម្រាប់ក្នុងថ្ងៃនេះរាប់រយលានដង​ ហេីយ
ក៏សប្បាយចិត្តបំផុតដែលបានឃេីញស្នាមញញឹមដ៏មានក្តីសុខនិងរំភេីបរបស់បងក្នុងថ្ងៃនេះ​ ព្រោះអូ​នរៀបចំគ្រប់យ៉ាងចេញពីបេះដូង​ អ្នកគ្រប់គ្នាតែងតែសរសេីរសំណាងរបស់អូនដែលមានបងជាគូជីវិត​ តែតាមពិតគឺអូនមាន

សំណាងជាងការគិតរបស់ពួកគេឆ្ងាយៗៗៗៗៗៗ ណាស់ព្រោះបងជាមនុស្សដ៏អស្ចារ្យបំផុតសម្រាប់ជីវិតអូន ល្អរហូតដល់អូនរកពាក្យមកថ្លែងមិនត្រូវនិងមិនអាចរៀបរាប់អស់​ អរគុណដែលធ្វេីតាមពាក្យសន្យាធ្វេីអោយអូនសេីចច្រេីនជាងយំ​ Sun France ហេីយក៏អរគុណដល់បងៗខាងក្រុមដេគ័រដែលបានជួយរៀបចំបន្ទប់អោយបានយ៉ាងស្អាត​ ពេញចិត្តណាស់”។