លោកសុវណ្ណ រិទ្ធី ជោណាស់អាជោ យកមុខណាស់អាយកមុខ ឮ ភ្លៀងលិចតែផ្លូវសោះ តួនាទីអីហែង…..(មានរូបភាព)

បែបផែនជីវិត

ប្រិយមិត្តទាំងអស់គ្នាច្បាស់ជាស្គាល់លោក សុវណ្ណ រិទ្ធី ហើយដោយលោកគឺជាអគ្គនាយក សារព័ត៍មាន TVFB ដែលតែងតែចុះថតព័ត៍មានក្នុងសង្គមជាច្រើន។ មិនតែប៉ុណ្ណោះ លោកក៍តែងតែធ្វើការងារមនុស្សធម៍ ដើម្បីជួយទៅដល់ជនរងគ្រោះ ឬអ្នកដែលកំពុងតែជួបទុក្ខលំបាក ដើម្បីអោយប្រទេសកម្ពុជាយើង កាន់តែមានភាពរីកចំរើន និងចេះជួយគ្នាទៅវិញទៅមក។

ដោយឡែកកាលពីថ្ងៃមិញនេះគឺមានភ្លៀងមួយមេយ៉ាងធំ ដែលធ្វើអោយកន្លែងមួយចំនួនត្រូវបានដាច់ភ្លើង ដោយសារតែមានរន្ទះ និងជាពិសេសគឺផ្លូវមួយចំនួនត្រូវបានលិច ដោយសារតែមានសំរាមហូរចូលបិទរន្ធបង្ហូរទឹកលូ។ ដោយសារតែហេតុនេះ លោក សុវណ្ណ រិទ្ធី បានចុះទៅជួយកាយសំរាមទាំងកណ្តាលភ្លៀង។

ក្រោយពីកាយសំរាមរួចមក លោកក៍បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់លោកថា «ជោណាស់អាជោ! យកមុខណាស់អាយកមុខ! ភ្លៀងលិចតែផ្លូវសោះ តួនាទីអីហែង ទៅដើរកាយសំរាមចេញពីមាត់លូហ្នឹង? ចុះយកត្រឹមព័ត៌មានទៅ! នេះជាពាក្យសម្ដីដែលខ្ញុំស្តាប់គ្រប់ពេលទៅហើយ!? តែមិនអីទេ..គេនិយាយជារឿងរបស់គេ..

ខ្ញុំធ្វើនៅតែបន្តធ្វើដដែលហ្នឹង! ខ្ញុំមិនដែលខ្វល់នឹងសម្តីឥតបានការទាំងនោះឡើយ ព្រោះអស់លោកមួយចំនួនទាំងនោះបានត្រឹមតែដេកក្នុងផ្ទះជេស្តីបន្ទោសនឹងរិះគន់ខ្ញុំក្នុងហ្វេសប៊ុកខ្ញុំតែប៉ុណ្ណោះ! តែពួកគាត់មិនអាចមកដើរយកព័ត៌មានហាលភ្លៀងហាលខ្យល់នឹងដើរកាយសំរាមចេញពីរមាត់លូដូចខ្ញុំបានឡើយ ។ ថ្ងៃណា ក៏ជាថ្ងៃល្អសំរាប់យើងដែរ អោយតែយើងគិតល្អ សាងអំពើល្អៗអោយបានច្រើ Sovann Rithy»៕