នារី​រូបស្រស់​ម្នាក់​ បើមានស្នេហាចេះលេង Game រៀបអោយមួយឈុត មិនបាច់ទៅណា យ៉ាងហោចណាស់…

កម្សាន្ត

សម័យ​នេះ​ទៅហេីយ​ អ្វី​ៗគ្រប់​សព្វ​បែប​យ៉ាង​ ពិតជា​មានភាពទំនេីបណាស់​ ជាពិសេស​នោះចំពោះ​ទូរស័ព្ទ​ និង​កុំព្យូទ័រ​​តែម្តង​ ដែល​មាន​ការ​វិវត្តន៍​ទៅមុខ​ឥតឈប់ឈរ​ និងបាន​ផ្ដល់​នូវ​ភាព​ងាយស្រួល​ជាច្រើន​ ​ចំពោះ​អ្នក​ប្រើប្រាស់​ ដោយ​សារតែ​វា​មាន​មុខងារ​ជា​ច្រើន​ ​សម្រាប់ជា​តម្រូវ​ការ​ ​ការងារ​ប្រចាំ​ថ្ងៃ​ និង​ការ​កម្សាន្ត​ផ្សេងៗ​នោះ​ ។

ដោយ​ឡែក​ បេីយេីងក្រឡេក​មកមេីល​ពី​យុវវ័យ​សម័យ​នេះវិញ​ ក្រៅពីការ​សិក្សា​ និង​ការ​ងារ​រួចរាល់ហេីយនោះ​ ពួកគេក៏បានមានការ​កម្សាន្ត​អារម្មណ៍​ ដោយមួយចំនួន​ បានយកពេល​វេលា​មកជាការ​លេងហ្គេម​ និងអ្នកខ្លះលេងរហូត​ភ្លេច​គិតដល់​ការ​ងារ​ និង​គ្រួសារ​ផងដែរ​។

ដោយឡែក​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Socheata Chea បានបង្ហាញ​ពីអារម្មណ៍​របស់​ខ្លួន​ចំពោះ​អ្នកលេង​ហ្គេម​ ដោយ​បានមានការ​លេីកឡេីង​ថា៖​ «បើមានស្នេហាចេះលេង Game រៀបអោយមួយឈុត មិនបាច់ទៅណា យ៉ាងហោចណាស់ ដើរចេញដើរចូល ថើបមួយខ្សឺតៗ ផ្ដល់កំលាំងចិត្តអោយ»។

ចំពោះ​ការលើក​ឡេីងរបស់នារីដ៏ស្រស់ស្អាត​ និងជាម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​នេះ​ បានធ្វើ​ឲ្យ​យុវជន​ដែលចូលចិត្ត​លេងហ្គេម​ មានការពេញចិត្ត​ស្តូក​តែ​ម្ដង​ ។ ក្នុង​នោះ​ដែរ​ ក៏ធ្លាប់​មាន​ទស្សនៈ​របស់​នារី​ម្នាក់​ បានលើក​ឡើង​ថា​៖ «សុខចិត្តឲ្យគាត់វក់នឹងហ្គេមចុះ ប្រសើរជាង វក់នឹងស្រា​ ស្រី​ ល្បែង​ សុខចិត្តបើកភ្នែកឡើង​ ឃើញប្ដីលេងហ្គេមនៅចុងជើង​ ប្រសើរជាបើកភ្នែកឡើង បាត់ប្ដីដែរ ម្យ៉ាងវិញទៀត​ គាត់មិនមែន​ វក់នឹងហ្គេមរហូត​ គ្មានពេល​ សម្រាប់យេីងឯណា»។