អ្នកនាង​ ស្រីអូន​ បេីចង់ឲ្យជីវិតក្រោយរៀបការមានន័យ​ មាន​សុភមង្គល​ និងយូរអង្វែងនោះ​ យេីង​គម្បី​តែ…(មានវីដេអូ​)

កម្សាន្ត

មនុស្ស​ស្រីគ្រប់រូប​ ដែលរៀបការរួច​ តែងតែ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខ​ ក៏ដូចជា​សុភមង្គល​កេីត​មានឡើង​ ហេីយ​ចំពោះ​រឿង​នេះ​ បុរស​ជាស្វាមី​ ដែលជាមេ​គ្រួសារ​ ពិតជាមានតួនាទី​ដេីរតួយ៉ាង​សំខាន់​បំផុត​ ក្នុង​ការ​បំពេញ​រឿងនេះ​ សម្រាប់​ជូន​ដល់គ្រួសារ​ ដូច្នេះ​ហេីយវាមិនមែនជារឿងដែលងាយស្រួល​នោះទេ​ ។

រឿង​រ៉ាវ​ក៏ដូចជា​បញ្ហា​ជាច្រើន​ តែងតែកេីតមានឡេីងនៅក្នុងគ្រួសារ​ ដែលយេីងទាំងអស់គ្នាមិនអាច​ជៀស​ផុត​បានឡើង​ វាអាស្រ័យលេីការ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ និង​លេីកយកបញ្ហាដែលកំពុងកេីតមាននេះ​ មកជជែកជាមួយគ្នាដេីម្បីធ្វេីការដោះស្រាយ​ ទេីប​អ្វី​ៗនឹងមានភាព​ប្រសេីរឡេីង​។

ដោយឡែក​ ទាក់​ទង​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ អ្នកនាង​ ស្រីអូន​ ដែល​មហាជន​ជាច្រើន​បានចាត់​ទុក​ជា​បុគ្គល​ម្នាក់​ដ៏មាន​ចិត្ត​ធម៌​ និង​តែងតែ​ធ្វើ​រឿង​មនុស្ស​ធម៌​ជាច្រើន​នៅក្នុង​សង្គម​នោះ​ ក៏បា​ន​មានជា​មតិយោបល់​មួយ​ចំនួន​លេីកយកមកនិយាយ​ ដោយមាន​អត្ថន័យ​ និងខ្លឹមសារ​រៀបរាប់​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​ថា​៖​

«ធីមប្រពន្ធ & ធីមប្ដី ប្រពន្ធកាត់បន្ថយងង៉ក់ខ្លះ & ប្ដីចេះលួងប្រពន្ធខ្លះ ប្រពន្ធចេះនិយាយហេតុផលប្រាប់ប្ដីខ្លះ & ប្ដីចេះស្ដាប់ហេតុផលប្រពន្ធខ្លះ ទាល់តែចឹងខ្លះ ទេីបជីវិតក្រោយរៀបការមានន័យ និងយូរអង្វែង ត្រូវទេស្រីៗគ្នាយេីង? ចុះយល់ម៉េចដែរប្រុសៗៗៗ
តោះស៊ែរជូនប្ដីជូនប្រពន្ធយេីង»។

សូមទស្សនាវីដេអូខាងក្រោម