តាមការពិតចឹងសោះ! កប៉ាល់កម្សាន្តដ៏ទំនើប ដែលមានតម្លៃ ១៥០លានដុល្លារ មកចតនៅមុខវាំង តាមការពិតជារបស់…..

កម្សាន្ត

ប្រិយមិត្ដពិតជាដឹងរួចហើយ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កប៉ាល់ដ៏ទំនើប និងមានតម្លៃថ្លៃកប់ពពកមួយគ្រឿងរបស់មហាសេដ្ឋីប្រទេសអង់គ្លេស នោះគឺលោក Joe Lewis ដែលត្រូវបានទស្សនាវដី្ដ Forbes ធ្លាប់បានចុះថា លោកគឺជាអ្នកជំនួញដ៏ល្បីរបស់អង់គ្លេស ដែលមានទ្រព្យសម្បត្តិ រហូតទៅដល់៥ពាន់លានដុល្លារបានមកដល់ប្រទេសកម្ពុជាយើង ដោយចុះចតនៅម្តុំ មាត់ទន្លេ ចតុមុខ។

កប៉ាល់កម្សាន្តដ៏ទំនើប ដែលមានឈ្មោះ Aviva របស់មហាសេដ្ឋីអង់គ្លេសរូបនេះ ត្រូវបានគេដឹងថា មានតម្លៃថ្លៃមហាសាលរហូតដល់ ២៥០លានដុល្លារឯណោះ ហើយត្រូវបានគេឱ្យដឹងថា បានចុះចតនៅទន្លេចតុមុខ ក្បែរសណ្ឋាគារសុខារាជធានីភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Cambodia Extreme PowerSports បានប្រាប់ឱ្យដឹងពីលក្ខណៈសម្បត្ដិដ៏ពិសេសរបស់កប៉ាល់ដ៏ទំនើបនេះ ដោយវាមានប្រវែង ៩៨ម៉ែត្រ ដែលផលិតឡើងដោយក្រុមហ៊ុនផលិតនាវាឈ្មោះ Abeking & Rasmussen កាលពី ឆ្នាំ២០១៧។

បន្ថែមពីលើនេះវាអាចផ្ទុកអ្នកដំណើរបាន ១៦នាក់ (៨បន្ទប់) និងក្រុមនាវិកបានរហូតដល់ ២៥នាក់ (១២បន្ទប់) ជាមួយនឹងសមត្ថភាពផ្ទុកបានរហូតដល់ ៤,៩៦៦ តោន។ វាត្រូវបានជាប់ចំណាត់ថ្នាក់ ទី៤៦ នៅក្នុងចំណោមកំពូលកប៉ាល់កម្សាន្តដ៏ធំបំផុតទាំង ១០០ នៅលើពិភពលោក។

ដោយឡែកម្ចាស់នាវាដ៏ធំនេះ គឺមហាសេដ្ឋីលំដាប់ពិភពលោក ឈ្មោះ Joe Lewis និងត្រូវជាម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur ត្រូវជាមិត្តភក្ដិរបស់ អ្នកឧកញ៉ា គិត ម៉េង បានត្រូវអញ្ចេីញមកលេងទីក្រុង ភ្នំពេញ និងកោះរុង ដោយអ្នកឧកញ៉ា គិត ម៉េង ហេីយ លោក Joe ក៏បានជួបជុំ ពិសាបាយថ្ងៃត្រង់នៅលេីនាវានោះយ៉ាងសប្បាយរីករាយរាក់ទាក់រវាងក្រុមគ្រួសារលោក Joe Lewis និង ក្រុមគ្រួសារអ្នកឧកញ៉ា គិត ម៉េង ថែមទៀតផង។