ពិសេស​ណាស់​ យុវជន​មួយ​ក្រុម​បាន​បង្កើត​រ៉ូបូត​ថ្មី​ដំបូង​បង្អស់​នៅ​កម្ពុជា​ ដែល​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​បាន​ដល់​ទៅ​២ភាសា…(មានវីដេអូ​)

កម្សាន្ត

បច្ចុប្បន្ន​នេះ​ បច្ចេកវិទ្យា​កាន់តែ​មាន​ការ​ជឿនលឿន​គួរឲ្យ​កត់សម្គាល់​ ក្នុង​នោះដែរ​ កម្ពុជា​ក៏កំពុង​តែមានការ​រីក​ចម្រើន​ផងដែរ​ ខណៈដែល​យុវជន​ខ្មែរ​នា​សម័យ​នេះ​ បាននឹង​កំពុង​តែមានការខិតខំ​ និងបានចូលរួមចំណែកក្នុង​កម្មវិធី​សិក្សា​ជាច្រើន​ ដែលធ្វើឲ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែទៅមុខនោះ។

ដោយឡែក​ កាលពី​ពេល​ថ្មីៗ​នេះ​ ​យុវជន​មួយ​ក្រុម​បាន​បង្កើត​រ៉ូបូត​ថ្មី​ដំបូង​បង្អស់​នៅ​កម្ពុជា​ដែលមានឈ្មោះថា រ៉ូបូ​ខេម ព្រះកុសមៈ (Robocam preah Kossomak) ជា​ប្រភេទ​រ៉ូបូត Humanoid ដែល​រូបរាង​ដូច​មនុស្ស​ និងមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ ដែលអាចឆ្លើយឆ្លងបាន២ភាសា​ (ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​)​ ថែមទាំង​អាចធ្វើ​សកម្មភាព​ផ្សេងៗ​ថែម​ទៀត​ផង​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​វីដេអូ​នេះដូច​តទៅ។

សូមទស្សនាវីដេអូខាងក្រោម