សូម​ជួយ​ស៊ែរ​បន្ត​ផង​ ទឹកចិត្តឪពុក​ ដើម្បីកូនបានល្អនឹងគេ​ លោកក៏បានយកខ្សែដេបាវមកធ្វេីជាកាតាប អោយកូនដាក់សៀវភៅទៅរៀន

កម្សាន្ត

ក្នុងលោកយើងនេះ​ គ្មាននរណាម្នាក់ដែលកើតមកហើយ​ ចង់ក្រនោះទេ​ យើងអាចស្អប់ភាពក្របាន​ តែសូមកុំស្អប់អ្នកក្រអី​ អ្នកណាក៏ចង់មានជីវិតថ្លៃថ្នូរ គ្មានអ្នកណាចង់ដើរសុំទានគេនោះទេ​ ដូច្នេះ​ហើយយើងគួរតែខិតខំប្រឹងប្រែង​ ​​តស៊ូ​ ទើបជីវិតយើងនឹងទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​មុខ។

ដោយឡែក​ ក្មេង​ប្រុស​ម្នាក់​នេះ​ ពិត​ជា​គួរឲ្យ​អាណិត​ខ្លាំង​ណាស់​ ដោយសារតែ​គ្មាន​លទ្ធភាព​ក្នុង​ការ​រៀនសូត្រ​ និង​ទិញ​សម្ភារៈ​សិក្សា​ផងនោះ​ ឪពុក​ក៏បាន​យកខ្សែដេបាវ​មកធ្វើ​ជាកាតាបរៀនអោយកូន​ ចំណែក​ឯ​ក៏បានស្ពាយយកទៅរៀន​ ដែលធ្វើឲ្យ​មិត្ត​ភក្តិ​រួម​ថ្នាក់​ និង​មនុស្ស​ជាច្រើន​ មានក្តី​អាណិត​អាសូរ​ចំពោះ​រូប​ប្អូនជាខ្លាំង។

បេីតាម​រយៈគណនី​ហ្វេសប៊ុក​នារី​ដ៏ស្រស់​ស្អាត​ម្នាក់​ដែលមាន​​ឈ្មោះ​ Sophous Soun បានមានការលេីកឡេីង​ដោយមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញ កាតាបនេះ គាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើអោយ(ធ្វើពីខ្សែដេរបាវ)​ ទឹកចិត្តឪពុក​ ដើម្បីកូនបានល្អនឹងគេ»។

ក្នុង​នោះដែរ​ ម្ចាស់​គណនី​ខាង​លើ​ ក៏បានមានការ​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​ «សូមអធ្យាស្រ័យចំពោះគុណម្ចាស់ និងអ្នកដែលចង់ឧបត្ថម្ភសម្ភារៈសិក្សា​ ដល់ក្មេងប្រុសដែលស្ពាយកាតាប​ ដែលធ្វើពីខ្សែដេរបាវនោះ​ថា​ ពេលនេះនាងខ្ញុំមិនមានលេខទំនាក់ទំនងគ្រួសារគាត់ទេ តែនឹងរកជូននៅថ្ងៃពុធនេះ​ ឬក៏អាចទាក់ទងតាមរយ:នាយិកា​ Sokhary Sor​ ផ្ទាល់។ សូមទាក់ទងមកជាថ្មីផង​ ព្រោះខ្ញុំមើលហើយមិនទាន់បានឆ្លើយតបក៏បាត់ទៅវិញ(ដោយសារមិនមែនfriendនឹងគ្នា)​ សូមអរគុណទុកជាមុនសម្រាប់ទឹកចិត្តសប្បុរសធម៌»។