ជំងឺបាក់ទឹកចិត្ត សូមចូលរួមសោកស្តាយផង តារាចម្រៀង Orginal Song ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ ឆ្ងាយ ប្រហែលជាត្រូវលាឈប់ពីអ្វីដែល លោកកំពុងធ្វើឆាប់ៗនេះ ដោយសារតែ

តារាខ្មែរ

ប្រិយមិត្ដនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និងអ្នកនិយមចូលចិត្ដស្ដាប់បទចម្រៀង បែបសម័យ ប្រាកដជាធ្លាប់បានស្ដាប់នូវបទចម្រៀង Original Song មួយបទ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម YouTube នោះគឺបទ “ឆ្ងាយ” ដែលនេះគឺ ជាបទរបស់លោក ម៉ម ពេជ្ជរិទ្ធ ដែលជាសមាជិកក្រុម Small World Small Band។

ដោយឡែកស្រាប់តែមុននេះបន្ដិច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ម៉ម ពេជ្ជរិទ្ធ បានលើកឡើងសរសេរអំពើ ជនខិលខូចមួយចំនួន ដោយបានលួចយកបទចម្រៀងរបស់លោក ទៅបង្ហោះត ដោយគ្មានការអនុញ្ញាត ដោយរូបលោក បានសរសេរប្រាប់ឱ្យដឹង ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖

“ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃណាមួយឆាប់ឆាប់នេះ ដោយសារ រឿងដ៏តូចតាចមួយនេះ។

ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេងដែលស្រលាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់មានកំហុសទេ។ ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច Youtube Channel ដែលខ្ញុំបង្ហោះចម្រៀងរបស់ខ្ញុំម្តងរួចហើយដោយសារខ្ញុំព្យាយាមហាមឃាត់គេ ហើយខ្ញុំបានបរាជ័យកិច្ចការពារស្នារដៃខ្លួន រីឯ ការបង្ហោះចម្រៀងរបស់ខ្ញុំត្រូវបានផ្អាកដំណើរការ៦ខែរ ទៅ ៩ខែ ហើយត្រូវបាន
(YouTube)គំរាមលុបចោលនៅអ្វីទាំងអស់ ព្រោះការកាត់ក្តីបែបអេឡិចត្រូនិក ចោតថាខ្ញុំមិនមែនជាម្ចាស់ស្នាដៃ។ You have stolen my Art for your own business benefit”៕

សូមទស្សនាវីដេអូខាងក្រោម