ព្រលឹងចុងសក់ តៃកុង​ឡាន​ធុនធំ​ ចេញ​មុខ​និយាយ​ឡេីងញ័រមាត់​ ខណៈដែល​ឡាន​ធុនតូច​មួយ​គ្រឿង​ បានបេីកវ៉ាជែងខុស​គន្លង​ផ្លូវ​នៅលេីស្ពាន​ ដែលពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់

សង្គម

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ធំៗជាច្រើនៅកម្ពុជា បានបង្កឡើង ដោយសារឡានធុនធំ ដែលបើកបរដោយអ្នកគ្មានវិជ្ជាជីវៈ​ និង​បំពានច្បាប់ ប៉ុន្តែ​ក៏មានមួយចំនួនផងដែរ​ ដែលបង្ក​ឡេីងដោយ​ឡានធុន​តូច​ ខណៈដែលអ្នក​បេីក​បរ​មិនគោរព​ច្បាប់​ ដោយវ៉ាជែង​មិនខ្វល់ពីផលប៉ះពាល់​ និង​គ្រោះថ្នាក់​ដល់​អ្នក​ដទៃជាដេីមនោះ។

ជាក់ស្តែង​ចំពោះ​ករណី​មួយ​នេះ​ ដោយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ បានបេីកបរ​វ៉ា​ជែង​ខុសគន្លងផ្លូវ​នៅលេីស្ពាន ដែលស្ទេីតែទទួលរងនូវ​គ្រោះថ្នាក់​ទៅហេីយ​ ដែលនេះគម្បីជា​គំរូ​សម្រាប់​អ្នកបេីកបរ​បំពានច្បាប់មួយចំនួន​ គួរតែយល់ដឹង​ ព្រោះជីវិតមិនមែនវិលល្ងាចនោះទេ​ ហេីយថែមទាំងបង្កឲ្យប៉ះពាល់ដល់​ជីវិត​អ្នក​ដទៃ​ទៀតផង​។

យ៉ាងណាមិញ​ តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vanny Seven បានបង្ហោះ​ពី​ទិដ្ឋភាព​វ៉ា​ជែង​ខុសគន្លងផ្លូវ​របស់​រថយន្ត​ធុន​តូច​ អមជាមួយ​ការរៀបរាប់យ៉ាងរន្ធត់ពីតៃកុង​ឡាន​ធុនធំ​ឡេីងញ័រមាត់​ ដែលហេតុ​ការ​ណ៏នេះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​ខាង​លើ​នេះ​ ក៏បាន​មានការ​លេីកឡេីង​ដែរថា​៖

«ចុចស្តាប់បន្តិចទៅ​ ក្រែងវាមានប្រយោជន៍ខ្លះបង​ប្រុសម្នាក់តាកុងទ្បានធំ ឈប់​ទ្បាន និយាយ​ទ្បើង​ញ័រ​មាត់ និងហើយគេថាមិនខុសមែន​ មិនមែនមកពីផ្លូវហ្នឹងចង្រៃ​ ជើងកប់ស្អីទេ​ គឺអាអ្នកបើកមួយចំនួនធំហ្នឹងវាចង្រៃតែម្ដង​ និងពួកវាអោយតែបានទៅមុន​ វាឡើងវ៉ាគ្មានខួរក្បាលចេះគិតស្អីទេ»។

សូមទស្សនាវីដេអូខាងក្រោម