ឧកញ៉ា សុខ ប៊ុន និងមន្ដ្រី៥នាក់ ត្រូវ​បាន​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ចាប់​ឃាត់​ខ្លួន​បញ្ជូនទៅ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹកនេះ​

សង្គម

ឧកញ៉ា​ សុខ​ ប៊ុន​ ដែល​ធ្លាប់​មានរឿងអាស្រូវប្រេីហឹង្សាលេី​កញ្ញា​ សាសា​ កន្លងមក​នោះ​ ត្រូវ​បាន​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ចាប់​ឃាត់​ខ្លួន​បញ្ជូនទៅ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹកនេះ​ ជាមួយអ្នកពាក់ព័ន្ធចំនួន​ ៥​ នាក់​ផ្សេងទៀត​ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​យកដីគេនៅសង្កាត់កោះរ៉ុង​ ខេត្ត​ព្រះសីហនុ​ ។

មន្ដ្រីស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន យ៉ាងដូច្នេះថា «នេះករណី ប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាច ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ មន្ត្រីនៅកោះរុង ៥នាក់ និងអ្នករកស៊ីម្នាក់គឺឧកញ៉ា សុខ ប៊ុន ត្រូវបានជាប់អង្កេត និងត្រូវបានបញ្ជូនទៅតុលាការព្រឹកនេះ ក្រោយ អ.ប.ព ឃាត់ខ្លួនស្តាប់ចម្លើយ៧២ម៉ោង»។