ពេលមកដល់ថៃពិនិត្យហេីយទេីបដឹង! តារាសម្តែងស្រី ដេននី ក្វាន់ ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាមួយទឹកមុខស្លេកស្លាំង

តារាខ្មែរ

នៅក្នុងសង្គមសិល្បៈ អ្នកណាដែលថា មិនស្គាល់ តារាសម្តែងស្រី ដេននី ក្វាន់ ដែលកំពុងតែជាប់ឈ្មោះ តារាស្រីដែលស៊ិចស៊ី ចូលចិត្តបញ្ចេញដើមទ្រូង ដ៏ទ្រលុកទ្រលន់ និង​តែងបង្ហោះ ភាពលេចលឺលេចក្រោម នៅក្នុងបណ្តាញសង្គម សឹងតែគ្រប់ពេល។ នៅក្នុងនោះដែរ មិនត្រឹមតែ មហាជន ចាប់អារម្មណ៍ ទៅលើភាពស៊ិចស៊ី របស់តារាស្រីរូបនេះប៉ុណ្ណោះទេ សូម្បីតែជីវិតឯកជនរបស់នាង ក៏មានអ្នកតាមដាន និងសង្កេតមើលមិនឈប់ថា នាងធ្វើអ្វីខ្លះ បានជាមានបាន ឡូយឆាយ សឹងតែរាល់ថ្ងៃនោះ។

តែថ្មីៗនេះ រូបនាងបានធ្វើឲ្យប្រិយមិត្តព្រួយបារម្ភជាខ្លាំងដោយសុខៗស្រាប់តែនាងបង្ហោះរូបស្នាក់នៅមន្ទីរពេទ្យជាមួយទឹកមុខស្លេកស្លាំង ដោយនៅក្នុងនោះនាងបានសរសេររៀបរាប់ថា៖ “មួយសប្តាហ៍មុនសម្រាកនៅពេទ្យខ្មែរ ពេទ្យចេះតែថាមិនអីៗ តែពេលមកដល់ថៃពិនិត្យហេីយទេីបដឹង Hmmmmm អីលូវត្រូវសម្រាកនៅពេទ្យប្រហែល២សប្តាហ៍ ជូនពរខ្លួនឯងឆាប់ជា ស៊ូៗ” ។