ដោយមានការអាណិតអាសូរខ្លាំងពេក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ហើយសន្យានឹងជួយឧបត្ថម្ភ ប្រចាំជារៀងរាល់ខែ រហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យ ដែលនាងបាន ប្ដេជ្ញារៀនអោយចប់សាកលវិទ្យាល័យ

សង្គម

ដោយមានការអាណិតអាសូរខ្លាំងពេកចំពោះកុមារី ស៊ិន ស្រីហង្ស ដែលពិការទាំងដៃទាំងជើង ដែលមានស្មារតីឈ្មុះឈ្មុលចង់ចេះចង់ដឹងបានរៀនដល់ថ្នាក់ទី១១ នៃវិទ្យាល័យសំឡូត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោកជំទាវ បានអនុញ្ញាតអោយក្មួយស្រី សីុន ស្រីហង្ស ពិការភាព មកទទួលថវិកាមូលនិធិ ហោ ណាំហុងបូរីហោ ចំនួន12លានរៀល ទុកសម្រាប់អោយនាងបន្តការសិក្សា។ ដោយឃើញ កុមារី ស៊ិន ស្រីហង្ស ជាគម្រូនៃកំលាំងចិត្តដ៏មុះមុតរបស់យុវនារីពិការដែលគួរអោយស្ញប់ស្ញែង មូលនិធិ ហោ ណាំ ហុង-បូរី ហោ បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ហើយសន្យានឹងជួយឧបត្ថម្ភ ប្រចាំជារៀងរាល់ខែ រហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យ ដែលនាងបាន ប្ដេជ្ញារៀនអោយចប់សាកលវិទ្យាល័យ។