៤៨គ្រួសារ នៅទូទាំងខេត្តកែប រងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ ក្នុងនោះរងគ្រោះធ្ងន់ មាន ១២គ្រួសារ

សង្គម

កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំអំណោយសង្គ្រោះ ពីសាខាកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋចំនួន ៤៨គ្រួសារ នៅទូទាំងខេត្តកែប ដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ នៅក្នុងនោះមាន៤៥គ្រួសារ នៅក្នុងឃុំអង្កោល ស្រុដំណាក់ចង្អើរ ។

ក្នុងនោះមានជនរងគ្រោះ ធ្ងន់ មាន ១២គ្រួសារ , មធ្យម ០៧គ្រួសារ , និងស្រាល ២៦គ្រួសារ និងនៅក្រុងកែបមានចំនួន០៣គ្រួសារ រងគ្រោះមធ្យម ស្ថិតក្នុងសង្កាត់កែប ០២គ្រួសារ និងសង្កាត់អូរក្រសារ ០១គ្រួសារ ។ អំណោយសង្គ្រោះដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន ៖ រងគ្រោះធ្ងន់ថវិកាចំនួន ៣០មុឺនរៀល , រងគ្រោះមធ្យម ២០មុឺន នរៀល និងរងគ្រោះស្រាល ១០ មុឺនរៀល សរុបជាថវិកាមានចំនួន ៖ ៨,២០០,០០០ រៀល ព្រមទាំងសម្ភារៈមួយចំនួនទៀត៕