ពេលវៃ វៃខ្លាំងៗ! រវល់តែឡើងវៃនំ អស់កំលាំងច្រៀងបាត់ហើយ

កម្សាន្ត

ក្រុមហ៊ុនរស្មីហង្សមាស គឺជាក្រុមហ៊ុនដ៏ធំសម្បើម មួយក្នុងប្រទេសកម្ពុជា ដែលផ្តោតលេីវិស័យ ចម្រៀង ជាពិសេសតែងតែបាននាំយកនូវកម្មវិធីថ្មីៗ ដែលល្បី កក្រើកទូទាំងពិភពលោក មករៀបចំក្នុងប្រទេស កម្ពុជា ដែលផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាព ក្នុង វិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី ។

ក្នុង​នោះដែរ​ គណកម្មការដែល​ជា​កំពូល​តារា​ចម្រៀង​ដ៏ល្បី​ទាំងបួន​រូប លោក ខេមរៈ សិរីមន្ត អ្នក​នាង​ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន នឹងបន្ថែមថាមពលសំឡេង បង្កើនសមត្ថភាពច្រៀង​ របស់អ្នក​ដើម្បីប្រកួតសំឡេង​ ក្នុងសមរភូមិដ៏អស្ចារ្យ​ មួយ​នេះ។​ ជាក់ស្ដែងនៅកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី 1 បេក្ខជន៖ ឡេង វីរៈបញ្ញា មានអាយុ៖ 30 ឆ្នាំ មកពី កំពង់ចាម ច្រៀងបទ៖ លាកុលាបខ្មៅ ហើយសព្វថ្ងៃគាត់ជាអ្នកធ្វើនំ ហើយនៅក្នុងនោះ គាត់ក៏បានចែករំលែកការធ្វើនំដល់គណកម្មការទាំងបួន​រូប បង្ករជាសំណើចនៅក្នុងកម្មវិធីតែម្ដង។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

វីដេអូនៅខាងក្រោមនេះ