សូមបងប្អូនប្រុងប្រយ័ត្ន! នៅមុននេះបន្តិច យុវជនម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺគ្រុនឈាម

ជីវិត និងស្នេហា

បងប្អូនប្រជាពលរដ្ឋខ្មែរច្បាស់ជាបានជ្រាបច្បាស់ហើយថា នៅក្នុងពេលថ្មីៗនេះជំងឺគ្រុនឈាមបានកំពុងតែធ្វើការវៃលុក និងរាត្បាតពេញប្រទេ​សមិនថាចាស់មិនថាក្មេង គឺអាចនិងប្រឈមមុខនិងកើតជំងឺមួយនេះខ្លាំងណាស់ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន គេងមិនដាក់មុង និងបណ្តោយខ្លួនឲ្យសត្វ មូសខ្លាខាំជាដើម ហើយរយៈ​ពេល ​៦ ​ខែ​ក្នុង​ឆ្នាំ​​នេះ ជំ​ងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ជាង​ ១ ​ម៉ឺន​ករណី ជំងឺគ្រុនឈាមនេះបានសម្លាប់ប្រជាជនរបស់កម្ពុជាច្រើនណាស់គ្រប់ខេត្ត គ្រប់តំបន់ជានពីមួយឆ្នាំទៅមួយឆ្នាំ ។ ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។​

គេសង្គេតឃើញថា ប្រជាជនកម្ពុជាយើងច្រើនបានទទួលឥទ្ធិពលមិនពីជំងឺនេះ ដូច្នេះហើយប្រសិនបើមានសមាជិកគ្រួសារណាកើតជំងឺនេះដាច់ខាតត្រូវយកទៅពេទ្យឲ្យទាន់ពេលវេលា សូមកំបណ្តែតបណ្តោយជៀសវាងមានគ្រោះថ្នាក់ដល់ជីវិត ព្រោះជំងឺនេះប្រើពេលលឿនបំផុត ត្រឹមតែ៣ថ្ងៃទេអាចសម្លាប់មនុស្សបានហើយ។ ជាក់ស្ដែង នៅមុននេះបន្តិច យុវជនម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺគ្រុនឈាម ដោយប្អូនប្រុសបានទទួលមរណៈភាពកាលពីវេលាម៉ោង​ 8:30​ ព្រឹក​ ថ្ងៃ​សៅរ៍​ ទី១៣​ខែកក្កដា ឆ្នាំ២០១៩ ដោយជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

ចំពោះមរណភាពនិស្សិត ភូ ឡុងស្រេង គឺជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ខេត្តបន្ទាយមានជ័យ ដែលប្អូនបានព្យាយាមប្រឹងប្រែងរៀនសូត្រកន្លងមករហូតបានបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ។ ជាចុងក្រោយយើងខ្ញុំ សូមចូលរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ដូចនេះ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ខាងក្រោមនេះជារោគសញ្ញា នៃជំងឺគ្រុនឈាម

  • ទ្បើ​ង​កម្តៅ​ខ្លួនខ្លាំង​ភ្លាម​ៗ និង​មានអាការ​​ញាក់ៗ។
  • ឈឺចាប់​ពេញ​ខ្លួនប្រាណ មាន​អារម្មណ៍​ពិបាក​ទ្រាំ និងអស់កម្លាំង។
  • ឈឺក្បាល និង​ឈឺបំពង់ក។
  • ប៉ុន្មានថ្ងៃក្រោយមក ឬជិតមួយសប្ដាហ៍ ​មាន​ចេញ​កន្ទួល​ក្រហម​ដូច​ជា​ស្នាម​មូស​ខាំនៅត្រង់​ប្រអប់ដៃ និង​ប្រអប់ជើង រួចរាលដាលដល់ពេញ​រាង​កាយ​ទាំងមូល តែជាទូទៅកន្ទួលក្រហមនេះមិនកើតនៅ​លើ​ផ្ទៃមុខ​ឡើយ។
  • ចំពោះ​កុមារវិញ អាចមានរោគសញ្ញា​ក្អូ​ត​ចង្អោរ ឬ​មាន​ច្រាល​ឈាម​ជាដើម ។
  • រោគសញ្ញាធ្ងន់ធ្ងរ​នៃ​ជំងឺគ្រុនឈាម គឺអាចបណ្តាល​ឱ្យមានការ​ហូរ​ឈាម​តាម​ស្បែក មាន​ចំនុច​ខ្មៅ​ជាំ​តូច​ៗ ឬ​ឃើញ​មាន​សញ្ញា​ហូរ​ឈាម​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​រាង​កាយ ។

បើលេចចេញរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម សូមមាតាបិតា និងអាណាព្យាបាលទាំងអស់ នាំកូនមកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទុកឱ្យលើសពី ២ ថ្ងៃឡើយ។ សូមបញ្ជាក់ថា បើសង្ស័យថា នរណាម្នាក់កើតជំងឺគ្រុនឈាម សូមកុំកោសខ្យល់គេឱ្យសោះ ព្រោះវាធ្វើឱ្យគ្រូពេទ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ។