ពិតជាមន្រ្តីគំរូមែន ឯកឧត្ដម​ គួច​ ចំរើន​ ចុះបង្រ្កាបនៅ​ក្លឹប​ អូបាម៉ា​ KTV​ រួមនឹងវត្ថុតាង ព្រមទាំងឃាត់ខ្លួនមនុស្សចំនួនប្រហែលជាង ១០០នាក់

(ព្រះសីហនុ)៖ នៅម៉ោង៣៖០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ  ដោយមានការចូលរួម ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ ក្លិបអូបាម៉ា KTV  ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនមនុស្ស១៥០នាក់ ដែលភាគច្រើនគឺជាជនជាតិចិន និងដកហូតថ្នាំញៀនមួយចំនួនធំ។ ស្នងការនគរបាលនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះ ប្រតិបត្តិការដែលដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស១៥០នាក់ ស្រី៤៨នាក់ ដែលមនុស្សទាំងអស់នេះ ៩៥ភាគរយ ជាជនជាតិចិន។ ក្នុងរង្វង់ប្រតិបត្តិការខាងលើ បានដកហូតជ្រុញសម្រាប់ ប្រើគ្រឿងញៀន ចំនួន៣៥ជ្រុញ និងគ្រឿងញៀន ប្រភេទ Ketamin មួយចំនួនធំផងដែរ។ លោកស្នងការបានបញ្ជាក់ថា មនុស្សទាំង១៥០នាក់ ដែលត្រូវបានចាប់ខ្លួននេះ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបែកចែកឲ្យបានច្បាស់លាស់ រវាងអ្នកធ្វើការ, អ្នកបម្រើ, អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ […]

អានបន្ត

សូមបងប្អូនប្រុងប្រយ័ត្ន! នៅមុននេះបន្តិច យុវជនម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺគ្រុនឈាម

បងប្អូនប្រជាពលរដ្ឋខ្មែរច្បាស់ជាបានជ្រាបច្បាស់ហើយថា នៅក្នុងពេលថ្មីៗនេះជំងឺគ្រុនឈាមបានកំពុងតែធ្វើការវៃលុក និងរាត្បាតពេញប្រទេ​សមិនថាចាស់មិនថាក្មេង គឺអាចនិងប្រឈមមុខនិងកើតជំងឺមួយនេះខ្លាំងណាស់ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន គេងមិនដាក់មុង និងបណ្តោយខ្លួនឲ្យសត្វ មូសខ្លាខាំជាដើម ហើយរយៈ​ពេល ​៦ ​ខែ​ក្នុង​ឆ្នាំ​​នេះ ជំ​ងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ជាង​ ១ ​ម៉ឺន​ករណី ជំងឺគ្រុនឈាមនេះបានសម្លាប់ប្រជាជនរបស់កម្ពុជាច្រើនណាស់គ្រប់ខេត្ត គ្រប់តំបន់ជានពីមួយឆ្នាំទៅមួយឆ្នាំ ។ ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។​ គេសង្គេតឃើញថា ប្រជាជនកម្ពុជាយើងច្រើនបានទទួលឥទ្ធិពលមិនពីជំងឺនេះ ដូច្នេះហើយប្រសិនបើមានសមាជិកគ្រួសារណាកើតជំងឺនេះដាច់ខាតត្រូវយកទៅពេទ្យឲ្យទាន់ពេលវេលា សូមកំបណ្តែតបណ្តោយជៀសវាងមានគ្រោះថ្នាក់ដល់ជីវិត ព្រោះជំងឺនេះប្រើពេលលឿនបំផុត ត្រឹមតែ៣ថ្ងៃទេអាចសម្លាប់មនុស្សបានហើយ។ ជាក់ស្ដែង នៅមុននេះបន្តិច យុវជនម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺគ្រុនឈាម ដោយប្អូនប្រុសបានទទួលមរណៈភាពកាលពីវេលាម៉ោង​ 8:30​ ព្រឹក​ ថ្ងៃ​សៅរ៍​ ទី១៣​ខែកក្កដា ឆ្នាំ២០១៩ ដោយជំងឺគ្រុនឈាមធ្ងន់ធ្ងរ។ ចំពោះមរណភាពនិស្សិត ភូ ឡុងស្រេង គឺជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ខេត្តបន្ទាយមានជ័យ ដែលប្អូនបានព្យាយាមប្រឹងប្រែងរៀនសូត្រកន្លងមករហូតបានបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ។ ជាចុងក្រោយយើងខ្ញុំ សូមចូលរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ដូចនេះ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ខាងក្រោមនេះជារោគសញ្ញា នៃជំងឺគ្រុនឈាម […]

អានបន្ត

គិតមកត្រឹមពាក់កណ្ដាល​ ឆ្នាំ​ ២០១៩​ មាន​ឧកញ៉ា​ចំនួន​ ៣​ នាក់​ ហេីយបានជាប់ពន្ធនាគារដោយបទល្មេីសផ្សេងៗគ្នា​

នៅរសៀល​ថ្ងៃ​ទី​ ១១​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បញ្ជូនខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និងបក្ខពួក៣នាក់​ ឡើងតុលាការខេត្តមណ្ឌលគិរី​ ក្រោយពីចាប់ខ្លួនរឿងបទល្មើសព្រៃឈើ​នៅភូមិ​ភាគឥសាន្ត​ ។ គិតមកត្រឹមពាក់កណ្ដាល​ ឆ្នាំ​ ២០១៩​ មាន​ឧកញ៉ា​ចំនួន​ ៣​ នាក់​ ហេីយបានជាប់ពន្ធនាគារដោយបទល្មេីសផ្សេងៗគ្នា​ ។ ឧកញ៉ា​ គិត​ ធាង​ ជាប់ពន្ធនាគារ​ពីបទ​ល្មេីស គ្រឿង​ញៀន​ ។ (​ ថ្ងៃ​ទី​ ១២​ ខែ​ មិនា​ ២០១៩​ ) ឧកញ៉ា​ សុខ​ ប៊ុន​ ជាប់ពន្ធនាគារ​ ពីបទ​ល្មេីសក្លែង​ បន្លំយកដីរដ្ឋនៅកោះរ៉ុង​ ។ (​ ថ្ងៃ​ទី​ ២៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ) ឧកញ៉ា​ ស៊ឹង​ សំអុល​ ជាប់ពន្ធនាគារ​ពីបទ​ល្មេីសព្រៃឈេី​ ។ […]

អានបន្ត

តារាសម្ដែងដ៏ល្បី យ៉ាងគួ បានមកកាន់ប្រទេសកម្ពុជា ដើម្បីត្រៀមថតពាណិជ្ជកម្ម ឲ្យគម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុងហួត គ្រុប លីមីតធីត

អានបន្ត