សូម​ជួយ​ស៊ែរ​បន្ត​ផង​ ទឹកចិត្តឪពុក​ ដើម្បីកូនបានល្អនឹងគេ​ លោកក៏បានយកខ្សែដេបាវមកធ្វេីជាកាតាប អោយកូនដាក់សៀវភៅទៅរៀន

ក្នុងលោកយើងនេះ​ គ្មាននរណាម្នាក់ដែលកើតមកហើយ​ ចង់ក្រនោះទេ​ យើងអាចស្អប់ភាពក្របាន​ តែសូមកុំស្អប់អ្នកក្រអី​ អ្នកណាក៏ចង់មានជីវិតថ្លៃថ្នូរ គ្មានអ្នកណាចង់ដើរសុំទានគេនោះទេ​ ដូច្នេះ​ហើយយើងគួរតែខិតខំប្រឹងប្រែង​ ​​តស៊ូ​ ទើបជីវិតយើងនឹងទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​មុខ។ ដោយឡែក​ ក្មេង​ប្រុស​ម្នាក់​នេះ​ ពិត​ជា​គួរឲ្យ​អាណិត​ខ្លាំង​ណាស់​ ដោយសារតែ​គ្មាន​លទ្ធភាព​ក្នុង​ការ​រៀនសូត្រ​ និង​ទិញ​សម្ភារៈ​សិក្សា​ផងនោះ​ ឪពុក​ក៏បាន​យកខ្សែដេបាវ​មកធ្វើ​ជាកាតាបរៀនអោយកូន​ ចំណែក​ឯ​ក៏បានស្ពាយយកទៅរៀន​ ដែលធ្វើឲ្យ​មិត្ត​ភក្តិ​រួម​ថ្នាក់​ និង​មនុស្ស​ជាច្រើន​ មានក្តី​អាណិត​អាសូរ​ចំពោះ​រូប​ប្អូនជាខ្លាំង។ បេីតាម​រយៈគណនី​ហ្វេសប៊ុក​នារី​ដ៏ស្រស់​ស្អាត​ម្នាក់​ដែលមាន​​ឈ្មោះ​ Sophous Soun បានមានការលេីកឡេីង​ដោយមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញ កាតាបនេះ គាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើអោយ(ធ្វើពីខ្សែដេរបាវ)​ ទឹកចិត្តឪពុក​ ដើម្បីកូនបានល្អនឹងគេ»។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​ខាង​លើ​ ក៏បានមានការ​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​ «សូមអធ្យាស្រ័យចំពោះគុណម្ចាស់ និងអ្នកដែលចង់ឧបត្ថម្ភសម្ភារៈសិក្សា​ ដល់ក្មេងប្រុសដែលស្ពាយកាតាប​ ដែលធ្វើពីខ្សែដេរបាវនោះ​ថា​ ពេលនេះនាងខ្ញុំមិនមានលេខទំនាក់ទំនងគ្រួសារគាត់ទេ តែនឹងរកជូននៅថ្ងៃពុធនេះ​ ឬក៏អាចទាក់ទងតាមរយ:នាយិកា​ Sokhary Sor​ ផ្ទាល់។ សូមទាក់ទងមកជាថ្មីផង​ ព្រោះខ្ញុំមើលហើយមិនទាន់បានឆ្លើយតបក៏បាត់ទៅវិញ(ដោយសារមិនមែនfriendនឹងគ្នា)​ សូមអរគុណទុកជាមុនសម្រាប់ទឹកចិត្តសប្បុរសធម៌»។

អានបន្ត

ពិសេស​ណាស់​ យុវជន​មួយ​ក្រុម​បាន​បង្កើត​រ៉ូបូត​ថ្មី​ដំបូង​បង្អស់​នៅ​កម្ពុជា​ ដែល​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​បាន​ដល់​ទៅ​២ភាសា…(មានវីដេអូ​)

បច្ចុប្បន្ន​នេះ​ បច្ចេកវិទ្យា​កាន់តែ​មាន​ការ​ជឿនលឿន​គួរឲ្យ​កត់សម្គាល់​ ក្នុង​នោះដែរ​ កម្ពុជា​ក៏កំពុង​តែមានការ​រីក​ចម្រើន​ផងដែរ​ ខណៈដែល​យុវជន​ខ្មែរ​នា​សម័យ​នេះ​ បាននឹង​កំពុង​តែមានការខិតខំ​ និងបានចូលរួមចំណែកក្នុង​កម្មវិធី​សិក្សា​ជាច្រើន​ ដែលធ្វើឲ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែទៅមុខនោះ។ ដោយឡែក​ កាលពី​ពេល​ថ្មីៗ​នេះ​ ​យុវជន​មួយ​ក្រុម​បាន​បង្កើត​រ៉ូបូត​ថ្មី​ដំបូង​បង្អស់​នៅ​កម្ពុជា​ដែលមានឈ្មោះថា រ៉ូបូ​ខេម ព្រះកុសមៈ (Robocam preah Kossomak) ជា​ប្រភេទ​រ៉ូបូត Humanoid ដែល​រូបរាង​ដូច​មនុស្ស​ និងមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ ដែលអាចឆ្លើយឆ្លងបាន២ភាសា​ (ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​)​ ថែមទាំង​អាចធ្វើ​សកម្មភាព​ផ្សេងៗ​ថែម​ទៀត​ផង​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​វីដេអូ​នេះដូច​តទៅ។ សូមទស្សនាវីដេអូខាងក្រោម

អានបន្ត

តាមការពិតចឹងសោះ! កប៉ាល់កម្សាន្តដ៏ទំនើប ដែលមានតម្លៃ ១៥០លានដុល្លារ មកចតនៅមុខវាំង តាមការពិតជារបស់…..

ប្រិយមិត្ដពិតជាដឹងរួចហើយ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កប៉ាល់ដ៏ទំនើប និងមានតម្លៃថ្លៃកប់ពពកមួយគ្រឿងរបស់មហាសេដ្ឋីប្រទេសអង់គ្លេស នោះគឺលោក Joe Lewis ដែលត្រូវបានទស្សនាវដី្ដ Forbes ធ្លាប់បានចុះថា លោកគឺជាអ្នកជំនួញដ៏ល្បីរបស់អង់គ្លេស ដែលមានទ្រព្យសម្បត្តិ រហូតទៅដល់៥ពាន់លានដុល្លារបានមកដល់ប្រទេសកម្ពុជាយើង ដោយចុះចតនៅម្តុំ មាត់ទន្លេ ចតុមុខ។ កប៉ាល់កម្សាន្តដ៏ទំនើប ដែលមានឈ្មោះ Aviva របស់មហាសេដ្ឋីអង់គ្លេសរូបនេះ ត្រូវបានគេដឹងថា មានតម្លៃថ្លៃមហាសាលរហូតដល់ ២៥០លានដុល្លារឯណោះ ហើយត្រូវបានគេឱ្យដឹងថា បានចុះចតនៅទន្លេចតុមុខ ក្បែរសណ្ឋាគារសុខារាជធានីភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Cambodia Extreme PowerSports បានប្រាប់ឱ្យដឹងពីលក្ខណៈសម្បត្ដិដ៏ពិសេសរបស់កប៉ាល់ដ៏ទំនើបនេះ ដោយវាមានប្រវែង ៩៨ម៉ែត្រ ដែលផលិតឡើងដោយក្រុមហ៊ុនផលិតនាវាឈ្មោះ Abeking & Rasmussen កាលពី ឆ្នាំ២០១៧។ បន្ថែមពីលើនេះវាអាចផ្ទុកអ្នកដំណើរបាន ១៦នាក់ (៨បន្ទប់) និងក្រុមនាវិកបានរហូតដល់ ២៥នាក់ (១២បន្ទប់) ជាមួយនឹងសមត្ថភាពផ្ទុកបានរហូតដល់ ៤,៩៦៦ តោន។ វាត្រូវបានជាប់ចំណាត់ថ្នាក់ […]

អានបន្ត

អ្នកនាង​ ស្រីអូន​ បេីចង់ឲ្យជីវិតក្រោយរៀបការមានន័យ​ មាន​សុភមង្គល​ និងយូរអង្វែងនោះ​ យេីង​គម្បី​តែ…(មានវីដេអូ​)

មនុស្ស​ស្រីគ្រប់រូប​ ដែលរៀបការរួច​ តែងតែ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខ​ ក៏ដូចជា​សុភមង្គល​កេីត​មានឡើង​ ហេីយ​ចំពោះ​រឿង​នេះ​ បុរស​ជាស្វាមី​ ដែលជាមេ​គ្រួសារ​ ពិតជាមានតួនាទី​ដេីរតួយ៉ាង​សំខាន់​បំផុត​ ក្នុង​ការ​បំពេញ​រឿងនេះ​ សម្រាប់​ជូន​ដល់គ្រួសារ​ ដូច្នេះ​ហេីយវាមិនមែនជារឿងដែលងាយស្រួល​នោះទេ​ ។ រឿង​រ៉ាវ​ក៏ដូចជា​បញ្ហា​ជាច្រើន​ តែងតែកេីតមានឡេីងនៅក្នុងគ្រួសារ​ ដែលយេីងទាំងអស់គ្នាមិនអាច​ជៀស​ផុត​បានឡើង​ វាអាស្រ័យលេីការ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ និង​លេីកយកបញ្ហាដែលកំពុងកេីតមាននេះ​ មកជជែកជាមួយគ្នាដេីម្បីធ្វេីការដោះស្រាយ​ ទេីប​អ្វី​ៗនឹងមានភាព​ប្រសេីរឡេីង​។ ដោយឡែក​ ទាក់​ទង​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ អ្នកនាង​ ស្រីអូន​ ដែល​មហាជន​ជាច្រើន​បានចាត់​ទុក​ជា​បុគ្គល​ម្នាក់​ដ៏មាន​ចិត្ត​ធម៌​ និង​តែងតែ​ធ្វើ​រឿង​មនុស្ស​ធម៌​ជាច្រើន​នៅក្នុង​សង្គម​នោះ​ ក៏បា​ន​មានជា​មតិយោបល់​មួយ​ចំនួន​លេីកយកមកនិយាយ​ ដោយមាន​អត្ថន័យ​ និងខ្លឹមសារ​រៀបរាប់​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​ថា​៖​ «ធីមប្រពន្ធ & ធីមប្ដី ប្រពន្ធកាត់បន្ថយងង៉ក់ខ្លះ & ប្ដីចេះលួងប្រពន្ធខ្លះ ប្រពន្ធចេះនិយាយហេតុផលប្រាប់ប្ដីខ្លះ & ប្ដីចេះស្ដាប់ហេតុផលប្រពន្ធខ្លះ ទាល់តែចឹងខ្លះ ទេីបជីវិតក្រោយរៀបការមានន័យ និងយូរអង្វែង ត្រូវទេស្រីៗគ្នាយេីង? ចុះយល់ម៉េចដែរប្រុសៗៗៗ តោះស៊ែរជូនប្ដីជូនប្រពន្ធយេីង»។ សូមទស្សនាវីដេអូខាងក្រោម

អានបន្ត

នារី​រូបស្រស់​ម្នាក់​ បើមានស្នេហាចេះលេង Game រៀបអោយមួយឈុត មិនបាច់ទៅណា យ៉ាងហោចណាស់…

សម័យ​នេះ​ទៅហេីយ​ អ្វី​ៗគ្រប់​សព្វ​បែប​យ៉ាង​ ពិតជា​មានភាពទំនេីបណាស់​ ជាពិសេស​នោះចំពោះ​ទូរស័ព្ទ​ និង​កុំព្យូទ័រ​​តែម្តង​ ដែល​មាន​ការ​វិវត្តន៍​ទៅមុខ​ឥតឈប់ឈរ​ និងបាន​ផ្ដល់​នូវ​ភាព​ងាយស្រួល​ជាច្រើន​ ​ចំពោះ​អ្នក​ប្រើប្រាស់​ ដោយ​សារតែ​វា​មាន​មុខងារ​ជា​ច្រើន​ ​សម្រាប់ជា​តម្រូវ​ការ​ ​ការងារ​ប្រចាំ​ថ្ងៃ​ និង​ការ​កម្សាន្ត​ផ្សេងៗ​នោះ​ ។ ដោយ​ឡែក​ បេីយេីងក្រឡេក​មកមេីល​ពី​យុវវ័យ​សម័យ​នេះវិញ​ ក្រៅពីការ​សិក្សា​ និង​ការ​ងារ​រួចរាល់ហេីយនោះ​ ពួកគេក៏បានមានការ​កម្សាន្ត​អារម្មណ៍​ ដោយមួយចំនួន​ បានយកពេល​វេលា​មកជាការ​លេងហ្គេម​ និងអ្នកខ្លះលេងរហូត​ភ្លេច​គិតដល់​ការ​ងារ​ និង​គ្រួសារ​ផងដែរ​។ ដោយឡែក​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Socheata Chea បានបង្ហាញ​ពីអារម្មណ៍​របស់​ខ្លួន​ចំពោះ​អ្នកលេង​ហ្គេម​ ដោយ​បានមានការ​លេីកឡេីង​ថា៖​ «បើមានស្នេហាចេះលេង Game រៀបអោយមួយឈុត មិនបាច់ទៅណា យ៉ាងហោចណាស់ ដើរចេញដើរចូល ថើបមួយខ្សឺតៗ ផ្ដល់កំលាំងចិត្តអោយ»។ ចំពោះ​ការលើក​ឡេីងរបស់នារីដ៏ស្រស់ស្អាត​ និងជាម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​នេះ​ បានធ្វើ​ឲ្យ​យុវជន​ដែលចូលចិត្ត​លេងហ្គេម​ មានការពេញចិត្ត​ស្តូក​តែ​ម្ដង​ ។ ក្នុង​នោះ​ដែរ​ ក៏ធ្លាប់​មាន​ទស្សនៈ​របស់​នារី​ម្នាក់​ បានលើក​ឡើង​ថា​៖ «សុខចិត្តឲ្យគាត់វក់នឹងហ្គេមចុះ ប្រសើរជាង វក់នឹងស្រា​ ស្រី​ ល្បែង​ សុខចិត្តបើកភ្នែកឡើង​ ឃើញប្ដីលេងហ្គេមនៅចុងជើង​ ប្រសើរជាបើកភ្នែកឡើង បាត់ប្ដីដែរ ម្យ៉ាងវិញទៀត​ […]

អានបន្ត

បានឮដំណឹងហេីយស្ទេីស្រក់ទឹកភ្នែក! អបអរសាទរ បុរសឯក​តំណាង​កម្ពុជា​ ស្ទេីស្រក់ទឹកភ្នែក ដោយបានក្លាយជា​ម្ចាស់​ម្កុដ​ និងទទួលបានពានក្នុង​កម្មវិធី​ Mister United World 2019​ រហូត​ដល់​ទៅ​…..(មានរូបភាព)

ពិតជារឿងមួយដ៏រំភេីប​ និងគួរឲ្យរីករាយខ្លាំងណាស់​ ខណៈដែល​ បុរសឯក​តំណាងឲ្យ​ប្រទេស​​កម្ពុជា គឺ​លោក អ៊ិត សុធា ដែល​មាន​អាយុ ២៥​ឆ្នាំ កម្ពស់ ១,៧៤​សង់ទីម៉ែត្រ និង​ទម្ងន់ ៨២​គីឡូក្រាម​ បាន​ទទួល​ជ័យលាភី​ក្នុង​កម្មវិធីពិភពលោក​ Mister United World 2019​ ។ ក្នុង​នោះ​ដែរ​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេកឈ្មោះ​ MNST ក៏បានមានការ​បញ្ជាក់​ថា៖​ «បានលឺដំណឹងហេីយ​ ស្ទេីស្រក់ទឹកភ្នែក ខ្ញុំបានពាន ៤ តែឯង ហេីយក៍ជាម្ចាស់ម្កុដ​ នឹងត្រូវបានតែងតាំងជា National Director Of cambodia ម្ចាស់កម្មវិធី​ នឹងរេីសថ្ងៃល្អ​ ដេីម្បីមកបំពាក់ម្កុដដល់ប្រទេសខ្មែរដែលជាមាតុភូមិ។ ចំនុចដែលយេីងគួរបានម្កុដប្រចាំអាស៊ាននោះ​គឺយេីងមានសមត្ថភាព​ ធ្វេីអោយកក្រេីកពិភពលោក​ និងបានប្រូម៉ូតប្រទេសរបស់ខ្លួនយ៉ាងល្អ​ ខ្លាំង​ក្លាបំផុតប្រចាំក្នុងកម្មវិធី​ MisterUnitedWorld2019 នឹងមានប្រជាប្រិយបំផុត ដោយអ្នកគាំទ្រទូទាំងអាស៊ាន។ @ ហាមប្រេីពាក្យអសុរស្ស@ ពេលនេះ​ ផុសផង​ អរផង​ រំភេីបផង​ ចង់ទប់ទឹកភ្នែកមិនជាប់​ ដោយមានការស្រលាញ់​ និងគាំទ្រពីសំណាក់បងប្អូន​ ដែលស្រលាញ់ជាតិយេីង​ ខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់សំពះអគុណពុកម៉ែបងប្អូន។​ […]

អានបន្ត

កប់ម៉ង! លោក ព្រហ្ម ម៉ាញ ត្រូវយាយ យ៉យ បាញ់ចំៗ រឿងបាត់លុយ ៥មុឺនដុល្លារ ស្តាប់ហើយត្រូវបស់គាត់ម្យ៉ាងដែរ….(មានវីដេអូ)

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះលោក ព្រហ្ម ម៉ាញ និងយាយ យ៉យ ដែលអ្នកទាំងពីរគឺជាដៃគូឆ្លើយឆ្លងតន្រ្ដីបុរាណ អាយ៉ៃជាមួយគ្នា ដែលតែងតែធ្វើឲ្យមហាជនមានការផ្ទុះសំណើចជារឿយៗផងដែរ។យ៉ាងណាមិញ កាលម្សិលមិញនេះ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ស្រាប់តែលោក ព្រហ្ម ម៉ាញ និងយាយ យ៉យ បានចាប់ដៃគូរឡើងសម្ដែង កាត់សក់ជូនដល់គូរស្វាមីភរិយាថ្មីមួយគូរ ក្នុងកម្មវិធីអាពាហ៏ពិពាហ៏ ដែលយាយយ៉យ បានបង្អាប់ លោក ព្រហ្មម៉ាញ ចំៗតែម្តង ចំពោះរឿងចោរលួចលុយ ៥មុឺនដុល្លារ ធ្វើបានធ្វើឲ្យមហាជន មានការផ្ទុះសំណើចយ៉ាងខ្លាំង។ គូសបញ្ជាក់ផងដែរថា ក្នុងខណៈពេលនោះ នាយ ព្រែក ត្រូវជាកូនប្រុសពៅ របស់យាយ យ៉យ បានធ្វើការលើកឡើងថា៖”ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល ៨យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន ៥មុឺនដុល្លារ។ លោកអ៊ុំវ័យជិត៧០ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ។ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ”។ យ៉ាងណាមិញ ទាក់ទងចំពោះរឿងមួយនេះ មហាជនមួយចំនួន មានការសោកស្ដាយ និងអាណិតដល់លោក ព្រហ្ម […]

អានបន្ត

ខ្មែរពិតជាខ្លាំងណាស់! សិល្បៈធ្វើដោយដៃ ដ៏អស្ចារ្យ ដែលនេះជាចម្លាក់ប្រាក់​ ដោយស្នាដៃកូនខ្មែរជំនាន់ក្រោយ​…(មានរូបភាព)

បុព្វបុរស​ខ្មែរ​យើង​ជំនាន់មុន​ គឺពិតជា​មាន​សមត្ថភាព​អស្ចារ្យខ្លាំងណាស់​ ដែលពួកគាត់អាចកសាង​នូវ​មហា​ស្ថាបត្យកម្ម​ និង​ក្បូរក្បាច់​រចនាបថ​នានាជាច្រេីន​ ហេីយត្រូវ​បានពិភពលោកនាសម័យ​បច្ចុប្បន្ន​នេះ​ បានចាត់ទុកថា​ ជា​របស់​អឆ្ឆរិយ​មួយ​ និង​ពិសេស​អស្ចារ្យ​ខ្លាំង​ណាស់​។ ជាក់ស្ដែង​ ចម្លាក់​ប្រាក់ របស់កូនខ្មែរ​មួយក្រុម​ ត្រូវ​បាន​មហាជន​ជាច្រើន​បាន​មានការ​ចាប់​អារម្មណ៍​ និង​កោតសរសើរ​ជាខ្លាំង​ ដែលពួកគាត់​អាចមាន​សមត្ថភាព​តពីដូនតាជំនាន់មុន​ ក្នុង​ការ​ផលិត​នូវ​របស់របរទាំងនេះបាន​ ហេីយអ្វីដែល​អស្ចារ្យ​នោះ​ គឺឆ្លាក់ដោយដៃផ្ទាល់តែម្តង។ បេីតាម​ការ​បញ្ជាក់​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេកឈ្មោះ​ ភ្ញីទេស​ បានមានការលេីកឡេីងថា៖​ «នេះជាចម្លាក់ប្រាក់​ ដោយស្នាដៃកូនខ្មែរជំនាន់ក្រោយ។ កាងាររបស់យើង នៅមានកម្រិតនៅឡើយ ត្បិតអីយើងពុំបានឆ្លងកាត់ ការបណ្ដុះបណ្ដាលពីសាលាសិល្បះ គឺចេះតៗពីដូនតាមកទេ។ តែគោលបំណងចំបង ពួកយើងខិតខំថែរក្សា និងអភិវឌ្ឍន៍ អោយសិល្បះមួយនេះ នៅមានជីវិត កុំចាំបាត់បង់ទើបស្ដាយក្រោយ»។ ជាមួយ​គ្នា​នេះ​ដែរ​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Neth Sia បា​ន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ទីតាំងខាងលេីនេះ​ ស្ថិតនៅភូមិព្រែកក្តាម១ ឃុំកោះចិន​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ ចុះពីស្ពានព្រែកក្តាមចម្ងាយប្រហែល​ ២០០ម។

អានបន្ត

ញាក់សាច់! លោកឧកញ៉ា ហ៊ុន​ ជា បានជូនកាដូអាវមួយម៉ាក VERSACE អោយលោក សុវណ្ណ រិទ្ធី ទុកគ្រាន់ពាក់ចូលរួមកម្មវិធីគេ​ ដែលមានតម្លៃរហូតដល់ទៅ….(មានរូបភាព)

កាលពីម្សិលមិញគឺលោកឧកញ៉ា ទៀ វិចិត្រ បានធ្វើពិធីខួបកំណើតអោយកូនស្រីរបស់លោក ដោយបានអញ្ចើញ នូវបុគ្គលល្បីៗជាច្រើន រួមមាន ឧកញ៉ាហ៊ុន ជា , ឧកញ៉ាស្រី ចាន់ថន, លោកសាន ប៊ុនធឿន, លោក សុវណ្ណ រិទ្ធី និងក្រុមការងារសារព័ត៍មាន TVFB ព្រមទាំងមានភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានមកចូលរួមយ៉ាងច្រើនកុះករ។ ក្នុងពិធីនោះផងដែរ លោកឧកញ៉ា ហ៊ុន ជា បានជួបជាមួយនឹងលោកសុវណ្ណរិទ្ធី ហើយក៍បានមើលអាវលោកសុវណ្ណ រិទ្ធី និងបានសួរលោកសុវណ្ណ រិទ្ធី ថាពាក់អាវលេខប៉ុន្មាន? គឺគាត់ចង់ទិញអាវមួយ ជូនលោកសុវណ្ណ រិទ្ធី កជាអនុស្សាវរីយ៍ ស្រាប់តែស្អែកឡើង លោកឧកញ៉ា ហ៊ុន ជា ក៍បានជូនអាវម៉ាក VERSACE ទៅលោក សុវណ្ណ រិទ្ធី ដែលមានតម្លៃ ជិត២០០០ យូរ៉ូ បើគិតជាដុល្លា គឺជាង ២០០០ដុល្លា។ យោងតាមគណនីហ្វេសបុក របស់លោកសុវណ្ណ រិទ្ធី បានអោយដឹងថា «ជួបបងប្រុសហ៊ុន […]

អានបន្ត