សូមជួយស៊ែរលើកទឹកចិត្តកីឡាករខ្មែរយើងផង! កាលពីយប់មិញនេះ កម្ពុជាយើងបានយកឈ្មះ ប៉ាគីស្ថាន ជាលើកទី២ ក្នុងវគ្គជម្រុះ World Cup ក្នុងលទ្ធផល…..

ប្រិយមិត្ត​ ក៏​ដូចជា​ប្រជាជន​ខ្មែរនៅ​ទូទាំង​ប្រទេស​ បានសម្តែងនូវ​ក្តី​រំភើប​រីករាយ​ជាខ្លាំង​ខណៈដែល​កាលពី​ថ្ងៃទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០១៩កន្លងទៅ​ថ្មីៗ​នេះ​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល២ទល់នឹង០​ ក្រោម​ការជួបគ្នា​ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ជើងទី១​ ដែល​ប្រព្រឹត្តិ​ឡើង​នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក​ ។ ដោយឡែក​ អ្វី​ដែលកាន់តែ​រំភើប​រីករាយ​ជាខ្លាំង​ទៀត​នោះ​ ដែលកាលពី​ថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ​២០១៩យប់មិញនេះ​ ចំពោះ​ជេីងទី២​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ ដែលត្រូវបានកំណត់ថា ជាទឹករបស់ប៉ាគីស្ថាន​ ជាលទ្ធផល​កម្ពុជា​បានយកឈ្នះ​ប៉ាគីស្ថាន​ ក្នុង​លទ្ធផល​២ទល់នឹង១​។ ជាមួយ​គ្នា​នេះ​ដែរ​ គោព្រៃកម្ពុជាយេីងបានឡេីងបន្តទៅវគ្គជម្រុះមួយទៀតហេីយនៃ​ World Cup Qatar 2022 បន្ទាប់ពីទម្លាក់ប៉ាគីស្ថានសរុបទាំងពីរជេីងក្នុង​លទ្ធផល​​ ៤-១​ ។ ចំណែក​ឯ​២​គ្រាប់របស់កម្ពុជាដែលអាចរកគ្រាប់បាល់បាននោះ​ គឺដោយ​កីឡាករ​ កែវ សុខផេង​(ក្នុង​នាទី​៦៤) និង​ រ៉ឹង ប៊ុនហៀង​(ក្នុង​នាទី​៨៩)​ ។ សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​​ជុំ​ទី​២​ នៃការចាប់ផ្ដើមជ្រើសរើសពូលសម្រាប់ការប្រកួតវគ្គជម្រុះក្នុង​តំបន់អាស៊ី​ FIFA World Cup 2022​ ដែល​ប្រទេស​កាតា […]

អានបន្ត

សូមជួយស៊ែរបន្តផង! រូបថតមួយសន្លឹក នៃអ្នកគាំទ្រកម្ពុជាយើង កាលពីយប់មិញ ធ្វើអោយអ្នកលេងហ្វេសបុក រំភើបចិត្តរហូតស្រក់ទឹកភ្នែក ក៍ព្រោះតែ…..(មានរូបភាព)

ពិតជា​រឿង​មួយ​ដ៏រំភេីបជាខ្លាំង​ ខណៈដែល​កាលពី​ថ្ងៃទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០១៩យប់មិញ​នេះ​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល២ទល់នឹង០​ ក្រោម​ការជួបគ្នា​ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ជើងទី១​ ដែល​ប្រព្រឹត្តិ​ឡើង​នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក​ ។ ក្នុង​ជំនួប​ជួបគ្នា​ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ជើងទី១​នេះ​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ ធ្វើ​បានយ៉ាងល្អ​ ក្រោម​ការដឹកនាំ​ពី​គ្រូ​បង្វឹក​ Keisuke Honda ដែលលោក​គឺជា​កំពូល​​កីឡាករ​​​​ជប៉ុន​ ក្រោយ​ពី​បាន​ស្ម័គ្រ​ចិត្ត​​ធ្វើ​ជា​​គ្រូប​ង្វឹក​​ថ្មី​​ក្រុ​ម​​ជម្រើស​ជាតិ​​កម្ពុជា​​ដោយ​​មិន​​យក​ប្រាក់​​ខែ​។ ចំណែក​ឯ​កាលពី​យប់មិញនេះ​ ចំពោះ​កីឡាករ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​ ២គ្រាប់​នោះ​ គឺជា​កីឡាករវ័យក្មេងសៀង ចន្ធា និងកីឡារគួច សុគម្ភៈ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់រយពាន់នាក់។​ គួរ​បញ្ជាក់​ដែរថា​ ចំពោះ​ជេីងទី២​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ ដែលត្រូវបានកំណត់ថា ជាទឹករបស់ប៉ាគីស្ថាននឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ។ ក្នុង​នោះដែរ​ គេសង្កេត​ឃើញថា​ មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រូប​ បាន​មាន​វត្តមាន​ចូលរួម​គាំទ្រ​ដល់​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយ៉ាងច្រេីន​សន្ធឹកសន្ធាប់​ ដែលនេះគឺជាទឹកចិត្ត​ជំរុញ​ដ៏​ខ្លាំងក្លា​មួយ​ សម្រាប់​កម្ពុជា​ទទួល​បាន​នូវ​លទ្ធផល​ដ៏​ប្រសើរ​ ហេីយ​បេីទោះបីជា​ចាញ់​ឬឈ្នះនោះ​ ក៏ជា​ទំហំចិត្តមួយយ៉ាង​ធំធេង​ផងដែរ​។

អានបន្ត

រំភើបចិត្តណាស់! នេះគឺជាវីដេអូ ដែលកម្ពុជាយើងស៊ុតបាល់បញ្ចូលទី​ ចំនួន២គ្រាប់ យកឈ្នះក្រុមជម្រើសជាតិបាគីស្ថាន….(មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយថា មួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជារបស់យើង ហាក់មានការថមថយ ចំពោះសន្ទុះនៃការគាំទ្រក្រុមជម្រើសជាតិ បាត់ទាត់កម្ពុជាខ្លាំងតែម្ដង។ ក្នុងពេលនេះ នាយ ពាក់មី ក៏បានបង្ហោះវីដេអូ ដោយស្នើទៅដល់មហាជនឲ្យអញ្ចើញចូលរួមមកគាំទ្រ ក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយជម្រើសជាតិ ប៉ាគីស្ថាន ឲ្យបានច្រើនកុះករផងដែរ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា បានជួបប្រកួតជាមួយនឹងជម្រើសជាតិ ប៉ាគីស្ថាន នៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្នុងជំនួបFIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round ១។ ដោយមានការអញ្ចើញចូលទស្សនា ពីសំណាក់ប្រជាជនកម្ពុជារាប់មុឺននាក់ឯណោះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក និងតាមរយៈការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៏ BTV Cambodia រាប់មុឺននាក់ដូចគ្នា ស្ទើរតែមិនគួរឲ្យជឿតែម្ដង។ ដោយឡែកក្នុងជំនួបនេះ គោព្រៃកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិបាគីស្ថាន ក្នុងលទ្ធផល ២ទល់និង០។ […]

អានបន្ត

កក្រើកហើយពេលនេះ! លុយ ១,៨លានដុល្លារ កំពុងរងចាំស្តេចប្រដាល់ថៃ ប៊ូខៅ បើអាចផ្តួលលោកសង្ឃសៅលិញចិន យីឡុង បាន ដោយការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី…..(មានរូបភាព)

វិស័យកីឡាប្រដាល់របស់ប្រទេសថៃ ពិតជាមានការពេញនិយម និងមានការលើកស្ទួយយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសរាជរដ្ឋាភិបាលផ្ទាល់តែម្ដង។ ជាមួយគ្នានេះដែរ កីឡាករប្រដាល់ ប៊ូខាវ រហ័សនាម ស្ដេចប្រដាល់ប្រទេសថៃ ដែលកាលពីពេលថ្មីៗនេះ ត្រូវបាន រាជរដ្ឋាភិបាល បានសាងសង់រូបសំណាក់ បង្ហាញពីកិត្តិនាម របស់កីឡាកររូបនេះផងដែរ។ យ៉ាងណាមិញនៅថ្ងៃខាងមុខនេះ កីឡាករប្រដាល់ ប៊ូខាវ (Buakaw Banchamek) នឹងត្រូវ ប៉ះជាមួយសង្ឃចិន យីឡុង (Yi Long) ដែលជាការប្រកួតសារជាថ្មី នឹងប្រព្រឹត្តិទៅថ្ងៃ​ទី​៨ ខែ​​តុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហុងកុង ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​តាំង​ពិព័រណ៍​អន្តរជាតិ Star Hall Kowloon។ ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ១០លានបាត (ប្រមាណ ជា ៣២ម៉ឺនដុល្លារ)។ ទាក់ទងចំពោះលក្ខខណ្ឌ នៃការប្រកួតនេះមានត្រឹមតែមួយទឹកតែប៉ុណ្ណោះ ដែលមានរយៈពេល៩នាទី ចំណែក ឯការកាត់ក្តីវិញ គឺក្នុងអំឡុងពេលប្រកួតនេះ ប្រសិនបេីដៃគូប្រកូតណាមួយ បានវាយឲ្យសន្លប់នៅលេីសង្វៀន គឺទទួលបានជ័យជំនះ បើមិនដូច្នោះទេ លទ្ធផលគឺស្មើគ្នា ពោលគឺគ្មាន ចៅក្រមដាក់ពិន្ទុនោះទេ។ ដោយឡែក មុននេះបន្ដិច […]

អានបន្ត

អបអរសាទរ! កីឡាករកម្ពុជា​ អេរី​ក ប៉ែន​ ពិតជាខ្លាំងមែន ដោយបានយកឈ្នះ ជេីងខ្លាំងឥណ្ឌូនេស៊ី និងឈ្នះបានខ្សែក្រវាត់​ WBA Asia ដោយប្រើរយះពេលត្រឹមតែ…..

ពិតជាត្រេកអរខ្លាំងណាស់ ចំពោះដំណឹងដ៏ល្អមួយរបស់កីឡាករប្រដាល់សកល របស់ខ្មែរយើង ក្នុងជំនួបការប្រកួតខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia South ដែលកីឡាករខ្មែរយើងមានឈ្មោះ អេរីក ប៉ែន ភារុន (Eric Pen Pieroun) បានផ្ដួលគូរប្រកួតជនជាតិឥណ្ឌូនេស៊ី Satria Antasena សន្លប់ក្នុងទឹកទី១ ក្នុងចំណោមការប្រកួត១០ទឹក។ យ៉ាងណាមិញ គេហទំព័រ ហ្វេសប៊ុក WBA Asia South បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា៖”កីឡាករវ័យ ២៧ឆ្នាំ Eric Pen បានប្រេីពេលត្រឹមតែ ២នាទី និង ៥០វិនាទីប៉ុណ្ណោះ ដេីម្បីយកឈ្នះ Antasena នៅលេីសង្វៀនដែលស្ថិតក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាមនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងប្រភេទទម្ងន់ជិត ១០០គីឡូក្រាម (+200lbs)” គូសបញ្ជាក់ដល់មហាជនឲ្យបានជ្រាបផងថា លោក Eric Penក៏ធ្លាប់បានឡើងប្រកួតនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ទើបតែបានចំនួន៣ប្រកួតប៉ុណ្ណោះ ហើយចំពោះការប្រកួតទាំង ៣លេីកនេះ គឺលោបានផ្តួលដៃគូរប្រកួតឲ្យសន្លប់ទាំងអស់ […]

អានបន្ត

ទាល់តែប្រើក្បាច់ Superman ហោះសំកាំងទើបឈ្នះ!

វាគឺជាបក្សី? វាគឺជាយន្តហោះ? ទេវាគឺជាកីឡាករ Infinite Tucker ហើយគាត់គឺជាកំពូលមនុស្ស Superman ដែលទើបនឹងបង្ហាញមុខ។ Tucker ដែលប្រហែលជានឹងមានឈ្មោះល្អឯកបំផុតមិនធ្លាប់ឃើញនៅក្នុងកីឡារត់ប្រណាំង បានចូលរួមប្រកួតក្នុងការរត់ចម្ងាយ ៤០០ ម៉ែត្រវគ្គផ្តាច់ព្រ័ត្រនៅឯកម្មវិធី Southeastern Conference (SEC) Track and Field Championships ក្នុងប្រទេសអាមេរិក ពេលដែលភ្លាមៗគាត់បានក្លាយទៅជាតារាដ៏ល្បីល្បាញមួយរូបនៅលើអនឡាញ។ ក្រឡេកមកមើលរឿងដ៏គួរឱ្យចាប់អារម្មណ៍ Tucker បានរត់ទន្ទឹមគ្នាជាមួយនឹងមិត្តរួមសញ្ជាតិរបស់គាត់ Robert Grant នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការរត់ប្រណាំង ពេលដែលគាត់បានសម្រេចចិត្តរត់ឆ្លងកាត់ខ្សែព្រ័ត្រនៅក្នុងរបៀបមិនធម្មតាមួយ។ រាល់អត្តពលិកទាំងអស់ប្រហែលជាដឹងវិធីដើម្បីក្តាប់យកជ័យជម្នះ ប៉ុន្តែសម្រាប់អត្តពលិករត់ចម្ងាយរូបនេះវិញ គាត់បានប្រើប្រាស់ក្បាច់ហោះសំកាំងស្លាបស្ទើរមិនគួរឱ្យជឿពេលដែលរត់ជិតដល់ខ្សែបន្ទាត់ផ្តាច់ព្រ័ត្រ ដោយយកឈ្នះគូប្រកួតត្រឹមមួយចម្អាមប៉ុណ្ណោះ៕

អានបន្ត