សូមបងប្អូនប្រុងប្រយ័ត្ន! នៅមុននេះបន្តិច យុវជនម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺគ្រុនឈាម

បងប្អូនប្រជាពលរដ្ឋខ្មែរច្បាស់ជាបានជ្រាបច្បាស់ហើយថា នៅក្នុងពេលថ្មីៗនេះជំងឺគ្រុនឈាមបានកំពុងតែធ្វើការវៃលុក និងរាត្បាតពេញប្រទេ​សមិនថាចាស់មិនថាក្មេង គឺអាចនិងប្រឈមមុខនិងកើតជំងឺមួយនេះខ្លាំងណាស់ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន គេងមិនដាក់មុង និងបណ្តោយខ្លួនឲ្យសត្វ មូសខ្លាខាំជាដើម ហើយរយៈ​ពេល ​៦ ​ខែ​ក្នុង​ឆ្នាំ​​នេះ ជំ​ងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ជាង​ ១ ​ម៉ឺន​ករណី ជំងឺគ្រុនឈាមនេះបានសម្លាប់ប្រជាជនរបស់កម្ពុជាច្រើនណាស់គ្រប់ខេត្ត គ្រប់តំបន់ជានពីមួយឆ្នាំទៅមួយឆ្នាំ ។ ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។​ គេសង្គេតឃើញថា ប្រជាជនកម្ពុជាយើងច្រើនបានទទួលឥទ្ធិពលមិនពីជំងឺនេះ ដូច្នេះហើយប្រសិនបើមានសមាជិកគ្រួសារណាកើតជំងឺនេះដាច់ខាតត្រូវយកទៅពេទ្យឲ្យទាន់ពេលវេលា សូមកំបណ្តែតបណ្តោយជៀសវាងមានគ្រោះថ្នាក់ដល់ជីវិត ព្រោះជំងឺនេះប្រើពេលលឿនបំផុត ត្រឹមតែ៣ថ្ងៃទេអាចសម្លាប់មនុស្សបានហើយ។ ជាក់ស្ដែង នៅមុននេះបន្តិច យុវជនម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺគ្រុនឈាម ដោយប្អូនប្រុសបានទទួលមរណៈភាពកាលពីវេលាម៉ោង​ 8:30​ ព្រឹក​ ថ្ងៃ​សៅរ៍​ ទី១៣​ខែកក្កដា ឆ្នាំ២០១៩ ដោយជំងឺគ្រុនឈាមធ្ងន់ធ្ងរ។ ចំពោះមរណភាពនិស្សិត ភូ ឡុងស្រេង គឺជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ខេត្តបន្ទាយមានជ័យ ដែលប្អូនបានព្យាយាមប្រឹងប្រែងរៀនសូត្រកន្លងមករហូតបានបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ។ ជាចុងក្រោយយើងខ្ញុំ សូមចូលរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ដូចនេះ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ខាងក្រោមនេះជារោគសញ្ញា នៃជំងឺគ្រុនឈាម […]

អានបន្ត

លោកជំទាវ Deth Malina មានការព្រួយបារម្មណ៍ទៅលើឧកញ៉ា ឌួង ឆាយ ជាខ្លាំង ព្រោះគាត់ពិតជាហត់ខ្លាំងណាស់ ហេីយគាត់សូម្បីអង្គុយក៏គេងលក់ដែរ ព្រោះ…..

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវលោក ឧកញ៉ា ឌួង ឆាយ បានដាក់ពាក្យបណ្ដឹង ប្ដឹងទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសថៃ ដែលបានធ្វើការព្យាបាលកូនរបស់លោក យ៉ាងធ្វេសប្រហែស បណ្ដាលឲ្យកូនរបស់លោក ទទួលរងសម្ពាធជំងឺរហូតមកដល់សព្វថ្ងៃនេះ។ ជាមួយគ្នានេះផងដែរ ក្នុងខណៈពេលនេះ លោកឧកញ៉ា ឌួង ឆាយ បានកំពុងស្ថិតនៅប្រទេសថៃ ដើម្បីរៀបចំឯកសារជាមួយមេធាវីរបស់លោក ក្នុងការប្ដឹងមន្ទីរពេទ្យនោះ។ ប៉ុន្ដែនៅប្រទេសគេ ការរៀបចំឯកសារមិនមែនមានភាពងាយស្រួលនោះឡើយ ដែលធ្វើឲ្យលោកឧកញ៉ា ឌួង ឆាយ មិនបានសម្រាកគ្រប់គ្រាន់នោះឡើយ។ បែបនេះហើយ ក្រោយពេលឃើញទិដ្ឋភាព លោកឧកញ៉ា ឌួង ឆាយ អង្គុយសម្រាកតាមកន្លែងសាធារណមក ធ្វើឲ្យភរិយារបស់លោកនោះគឺ លោកជំទាវ ម៉ាលីណា បានបង្ហោះសារយ៉ាងដូច្នេះថា៖”គាត់ហត់ណាស់ធ្វេីការរៀបចំឯកសាមុនពេលមកថៃនិងមកដល់ថៃប៉ុន្មានថ្ងៃនេះគឺគាត់អត់បានគេងគ្រប់គ្រាន់ទេត្រូវពិភាក្សាជាមួយពេទ្យនិង មេធាវីដេីម្បីរៀបចំគ្រប់យាំងសំរាប់បីថ្ងៃនេះឡេីងតុលាកា មកប្ដឹងនៅស្រុកគេវាមិនស្រួលទេពិបាកប្រេីពេលអស់ជិតបីឆ្នាំហេីយដេីម្បីប្ដឹងពេទ្យBumrungrat ចំណាយទាំងពេលវេលានិងថវិកាមិនតិចទេនិងគ្រប់យាំងទោះហត់ខ្លាំងប៉ុនណា ធ្វេីជាប៉ាគេដេីម្បីរកយុត្តិធម៌អោយកូនប្រុសត្រូវតែធ្វេីគ្រប់យាំងព្រោះពេទ្យនេះបានទុកកូនខ្ញុំចោល៨ម៉ោងទេីប មានការវះកាត់វាពិតជាសោកស្ដាយណាស់ សំណាងហេីយកូនខ្ញុំឆ្លងផុត ហត់ខ្លាំងណាស់ហេីយគាត់សូម្បីអង្គុយក៏គេងលក់ដែល អង្គុយរងចាំឡេីងតុលាកាកាត់ក្ដីបន្ត សូមវត្ថុសាកសិទ្ធនិងបារមីគ្រប់ទីកន្លែងសូមអោយរឿងក្ដីកូនប្រុសនាងខ្ញុំបានទទួលភាពយុត្តិធម៌នៅកំហុសដែលមន្ទីរពេទ្យមានកំហុសចំពោះកូន”។

អានបន្ត

គួរអោយច្រណែនណាស់! រៀងរាល់ឆ្នាំខួបកំណេីតបងគឺថ្ងៃតែមួយ ជាមួយថ្ងៃខួបនៃក្តីស្រលាញ់របស់ពួកយេីង​ 4ឆ្នាំហេីយដែលពួកយេីងអាចកាន់ដៃគ្នាបានយ៉ាងរឹងមាំ…..(មានរូបភាព)

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កញ្ញា ពេជ្រ សូម៉ាលីតា បានសរសេររៀបរាប់ពីជីវិតស្នេហារបស់ខ្លួន ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”Pre-birthday&Anniversary 4th years រៀងរាល់ឆ្នាំខួបកំណេីតបងគឺថ្ងៃតែមួយជាមួយថ្ងៃខួបនៃក្តីស្រលាញ់របស់ពួកយេីង​.. ថ្ងៃ២២ ខែ៥ ៤ឆ្នាំហេីយដែលពួកយេីងអាចកាន់ដៃគ្នាបានយ៉ាងរឹងមាំមកដល់ ថ្ងៃនេះ​ អូនមានក្តីសុខជារៀងរាល់ថ្ងៃដែលបានដេីររួមផ្លូវជីវិតជាមួយបង​ព្រោះកន្លងមកបងតែងតែបំពេញតួនាទីគ្រប់យ៉ាងបានល្អឥតខ្ចោះបំផុតដែលធ្វេីអោយអូនមានអារម្មណ៍ថាគ្រប់គ្រាន់និងកក់ក្តៅមិនខ្លាចអ្វីទាំងអស់ពេលនៅក្បែរបង​.. អរគុណសម្រាប់ក្តីស្រលាញ់​ ការលះបង់​និងពុះពារគ្រប់បែបយ៉ាងដេីម្បីក្តីសុខក្មេងស្រីម្នាក់នេះរហូតមក​ គ្រប់យ៉ាង ដែលបងផ្តល់អោយអូនកន្លងមកវាធំធេងខ្លាំងជាងអ្វីដែលអូនបានធ្វេីសម្រាប់ក្នុងថ្ងៃនេះរាប់រយលានដង​ ហេីយ ក៏សប្បាយចិត្តបំផុតដែលបានឃេីញស្នាមញញឹមដ៏មានក្តីសុខនិងរំភេីបរបស់បងក្នុងថ្ងៃនេះ​ ព្រោះអូ​នរៀបចំគ្រប់យ៉ាងចេញពីបេះដូង​ អ្នកគ្រប់គ្នាតែងតែសរសេីរសំណាងរបស់អូនដែលមានបងជាគូជីវិត​ តែតាមពិតគឺអូនមាន សំណាងជាងការគិតរបស់ពួកគេឆ្ងាយៗៗៗៗៗៗ ណាស់ព្រោះបងជាមនុស្សដ៏អស្ចារ្យបំផុតសម្រាប់ជីវិតអូន ល្អរហូតដល់អូនរកពាក្យមកថ្លែងមិនត្រូវនិងមិនអាចរៀបរាប់អស់​ អរគុណដែលធ្វេីតាមពាក្យសន្យាធ្វេីអោយអូនសេីចច្រេីនជាងយំ​ Sun France ហេីយក៏អរគុណដល់បងៗខាងក្រុមដេគ័រដែលបានជួយរៀបចំបន្ទប់អោយបានយ៉ាងស្អាត​ ពេញចិត្តណាស់”។

អានបន្ត

ទឹកចិត្តអ្នកម្តាយគ្រប់រូប​ គឺបែបនេះ​ ហ៊ាន​លះបង់​ និង​ទ្រាំលំបាក​គ្រប់សព្វបែបយ៉ាង…(មានវីដេអូ​)

ឪពុកម្ដាយ​ជាអ្នក​មានគុណ​ ពួកគាត់​ខំចិញ្ចឹម​ បីបាច់ថែរក្សាកូនប្រុសស្រីគ្រប់រូប ឲ្យបានធំដឹងក្ដី ដោយ​មិន​ត្អូញ​​ត្អែមួយម៉ាត់សោះឡើយ ទោះបីជានឿយហត់​ យ៉ាងណាក្ដី។​ ដូច្នេះ​ យេីងមិនគួរធ្វេីឲ្យគាត់​ ពិបាកចិត្តនោះឡេីយ​ គម្បី​គោ​រព​ដឹងគុណ​ ចំពោះលោក បំរើ ថែរក្សា ស្ដាប់ដំបូន្មាន​របស់​លោក​ទាំង​ពីរ។ ជាក់ស្ដែង​ ចំពោះ​ទិដ្ឋភាព​ក្នុង​ឃ្លីប​វីដេអូ​នេះស្រាប់​ ដោយស្រ្តីម្នាក់​ក្នុង​នាមជាម្តាយ​ បាន​ជិះ​ម៉ូតូ​មកយកកូន​នៅ​មន្ទីរពេទ្យ​តែម្នាក់ឯង​ ហេីយ​ខណៈពេល​ដែល​កំពុង​តែបេីកម៉ូតូនោះ​ ដៃម្ខាងក៏បាន​កាន់​សេរ៉ូម​ និងម្ខាងទៀតទប់​ចង្កូត​ម៉ូតូ​ ដែលទង្វេីនេះ​ យេីងគម្បី​ជាកូន​គ្រប់រូប​គួរតែ​កុំធ្វេី​ឲ្យ​គាត់​ពិបាក​ចិត្ត​។ ចំពោះ​វីដេអូ​មួយ​នេះ​ គឺជាការបង្ហោះ​តាមរយៈ​លោក​ K01 នៅលេីបណ្តាញ​សង្គមហ្វេសបុក​ ហេីយ​លោកក៏មានជា​ពាក្យ​ពេចន៍​មួយ​ចំនួន​និយាយទៅកាន់កូនៗមួយចំនួន​ គម្បី​ដឹងថា​ “ទឹកចិត្តអ្នកម្តាយគ្រប់រូប​ គឺបែបនេះ ដូចនេះ​ សូមលោកកូនគ្រប់រូប​ មុនធ្វើអ្វីមួយ​ គិតពីឪពុកម្តាយផង”។ សូមទស្សនាវីដេអូខាងក្រោម

អានបន្ត

ឃើញហើយសឹងស្រក់ទឹកភ្នែក! មង្គលការមួយនេះពិតជាកំសត់ពេកហើយ រោងការក៍គ្មាននឹងគេ ទោះបីជាពិធីនេះវាមិនបានល្អដូចគេ តែវា….

មនុស្ស​យេីង​គ្រប់រូប​​ ដែលកេីតមកនេះ​ គឺសុទ្ធតែ​ធ្វេីការ​ដេីម្បី​រកលុយ​ ព្រោះតែមូលហេតុ​នេះហេីយ​ ទេីប​មានមនុស្សមួយចំនួន​ បានសុខចិត្ត​ចាកចេញ​ពី​ផ្ទះ​ ចាកឆ្ងាយ​ពីគ្រួសារ​ ពី​សាច់ញាតិ​បងប្អូន​ ជាពិសេស​ឪពុកម្ដាយ​ ទៅធ្វើ​ការ​នៅកន្លែងដ៏សែនឆ្ងាយ​ ហេីយ​មួយចំនួន​ទៀតនោះ​ ក៏សុខ​ចិត្ត​ទៅ​ធ្វើ​ជា​ពលករ​នៅក្រៅប្រទេសទៀតផង។ ដូច​នេះ​ហេីយ​ លុយគឺពិតជាមាន​សារៈសំខាន់​ខ្លាំង​ណាស់​ បេីសិនជាគ្មានលុយនោះ​ទេ ក៏មិនអាចធ្វេីអ្វីបានយ៉ាង​រលូននោះដែរ​។ ជាក់ស្ដែង​ គូស្នេហ៍​ដែលជា​ស្វាមី​ភរិយា​ថ្មោងថ្មី​មួយគូនេះ​ ដោយសារតែ​គ្មាន​លុយ​រៀប​មង្គលការ​ ក៏បានត្រឹមតែសែន​ ដេីម្បី​បង្រ្គប់​កម្មវិធី​ទាំងមូល​តែ​ប៉ុណ្ណោះ​។ យ៉ាង​ណាមិញ​ ដោយសារតែ​ឃេីញ​អំពី​ទិដ្ឋភាព​ដ៏កំសត់​បែបនេះ​ ទេីបបុរសម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ មានសេវា​ កម្មជួលឡាន​ ក៏បានមានការលេីកឡេីងទាំងក្តី​អាណិត​អាសូរ​ចំពោះ​អ្នក​ទាំងពីរ​ ដោយ​មានខ្លឹមសារទាំងស្រុងថា៖​ «មង្គលការរបស់ក្មួយ​ កំសត់ពេកហើយ​ ពូគ្មានអ្វីជួយដល់ក្មួយទាំងពីរទេ​ តែនេះវាកំសត់ពេកហើយ​ សំរាប់អាពាពិពាហ៍របស់ក្មួយទាំងពីរ រោងការ​ រកគ្មាននឹងគេ ឡផលិតឥដ្ឋជារោងការបស់ក្មួយទាំងពីរហើយ​ កុំតូចចិត្តអីណា​ តែយ៉ាងហោចណាស់​ ពួកក្មួយទាំងពីបានគោរពប្រពៃណីខ្មែរយើង ទោះបីជាពិធីនេះវាមិនបានល្អដូចគេ តែវាប្រពៃណាស់​ សំរាប់ប្រពៃណីខ្មែរ»។

អានបន្ត

សូមជួយគាត់ផងបងប្អូន! ពីរនាក់គាត់ស្រលាញ់គ្នា៤ខែហើយ ឪពុកម្ដាយត្រូវរ៉ូវគ្នាដោយកំណត់យកថ្ងៃភ្ជាប់ពាក្យ ស្រាប់ជិតដល់ថ្ងៃភ្ជាប់ពាក្យត្រូវបានឪពុកម្តាយខាងស្រី បំបែកពួកគេទៅវិញ ព្រោះតែមូលហេតុ…..

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ដែលគាត់មានឈ្មោះ សារិន អូននី បានបង្ហោះសារទាំងក្ដីឈឺចុកចាប់ ព្រោះតែឪពុកម្ដាយខាងស្រី បានយល់ព្រមឲ្យកូនស្រីរបស់ខ្លួន ភ្ជាប់ពាក្យជាមួយខ្លួនទៅហើយ ដែលនៅសល់តែរយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះ ស្រាប់តែត្រូវឪពុកម្ដាយខាងស្រីបំបែកបំបាក់ទៅវិញ។ ជាមួយគ្នាផងដែរ ម្ចាស់គណនីខាងលើរូបនេះ បានសរសេរប្រាប់ឱ្យដឹងទាំងក្ដីឈឺចាប់ថា៖”សូមជួយគិតខ្ញុំផងបងប្អូន ខ្ញុំពីរនាក់ស្រលាញ់គ្នា៤ខែហេីយ ឪពុកម្ដាយត្រូវរ៉ូវគ្នាដោយកំណត់យកថ្ងៃភ្ជាប់ពាក្យថ្ងៃទី ៩ ខែ ៦ ឆ្នាំ២០១៩ ហេីយរៀបការថ្ងៃទី១៥ ខែ១២ ឆ្នាំ២០១៩ នេះហេីយស្រាប់តែជិតដល់ថ្ងៃភ្ជាប់ពាក្យត្រូវឪពុកម្តាយខាងស្រី ប្រាប់ថាមិនត្រូវខែឆ្នាំគ្នា ហេីយអោយពួកខ្ញុំបែកគ្នាទៅវិញ សូម្បីតែជួបមុខគ្នាចុងក្រោយដេីម្បីនិយាយហេតុផលអោយច្បាស់លាស់សិនក៏មិនបានជួបផង។ ខ្ញុំឈឺចាប់ណាស់ មិនដឹងត្រូវធ្វេីយ៉ាងម៉េចទេ ពួកខ្ញុំស្រលាញ់គ្នាណាស់ គ្រាន់តែយកហេតុផលឆុងគ្នាមបំបែកពួកខ្ញុំទៅវិញ”។

អានបន្ត

មួយគូរទៀតហើយ! ស្គាល់គ្នា ៣ខែ ទាក់ទងគ្នាបាន ១ខែកន្លះ វាអាចនិងលឿនបន្តិចមែន តែ….

មនុស្ស​២នាក់​ស្រលាញ់​គ្នា​ មិនប្រាកដថា​ អាច​ឈាន​ទៅ​ដល់ជីវិត​​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​បាននោះទេ​ ក្នុង​នោះដែរ​ ក៏មានមួយចំនួន​ បេីទោះបីជា​ស្រលាញ់​គ្នា​បានយូរ​ប៉ុណ្ណា​ ​ក៏គង់តែចែកផ្លូវជាមួយគ្នា​ដោយ​លក្ខណ៏​ណាមួយ​ ប៉ុន្តែ​ក៏មានមនុស្សមួយចំនួនដែលទេីបតែស្គាល់គ្នានោះ​ បែរជាអាចមានដំណេីរជីវិតជាមួយគ្នាទៅវិញ។ ជាក់ស្ដែង​គូស្នេហ៍​មួយ​គូរ​នេះ​ ស្គាល់​គ្នា​ទេីប​តែបាន​ ៣ខែសោះ​ តែបែរជា​អាចក្លាយទៅជា​គូ​ដណ្ដឹង​នឹងគ្នាទៅវិញ​ ពិត​ជាគួរ​ឲ្យ​ស្ញប់ស្ញែង​ដល់ពួកគេខ្លាំងណាស់​ ដែលចេះផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក​បែបនេះ​។ ជាមួយ​គ្នា​នេះដែរ​ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Rumony Sar ដែលត្រូវ​ជា​កូន​ក្រមុំ​ ក៏បានមានការលេីកឡេីងថា៖​ «​ ស្គាល់គ្នា ៣ខែ ទាក់ទងគ្នាបាន ១ខែកន្លះ វាអាចនិងលឿនបន្តិចមែន តែមកពីអត់ចង់មានឈ្មោះ ត្រឹមតែជាសង្សានឹងគ្នាទៀតទេ។ អរគុណប៉ាម៉ាក់ទាំងសងខាង​ ដែលជួយបំពេញបំណងកូនទាំងពីរ ។ Engagement’s day​ ថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៩​ Chunsheng Zhang» ។

អានបន្ត

ចាក់ដោតណាស់! ប្រពន្ធមិនអាចស្អាតគ្រប់ពេល ឬល្អរហូតនោះទេ តែនាងនឹងក្លាយជា ប្រពន្ធ….

មនុស្ស​គ្រប់​រូប​ តែង​តែ​ប្រាថ្នា​ចង់​បាន​ជីវិត​រស់​នៅ​យ៉ាង​មាន​សុភមង្គល​ និងមានសេចក្តីសុខជាមួយក្រុម​គ្រួសារ​ ប៉ុន្តែ​បើ​ការ​សាង​គ្រួសារ​ឲ្យ​មាន​សេចក្តីសុខ​ ​វាជា​រឿង​ដែល​មានភាពងាយស្រួល​នោះ អ្នកណាៗក៏​អាច​ធ្វើបាន​ដែរ​។ ដោយឡែក​ នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Toek Chhunheang បានមានការ​លេីកឡេីង​ ក្នុងនាម​ជា​ភរិយា​មួយរូប​ក្នុង​ចំនោម​ភរិយា​ដទៃ​ក្នុង​លោក​ ដោយ​មាន​អត្ថន័យ​ទាំង​ស្រុង​ថា​ថា​៖​ «ប្រពន្ធ នាងមិនអាចស្អាតគ្រប់ពេល ឬល្អរហូតនោះទេ ហើយនាងក៏ប្រហែលមិនអាច ញញឹម មុខរីកដូចគ្រាប់ជីដាក់អ្នក គ្រប់ ២៤ម៉ោងនោះដែរ​ តែនាងនឹងក្លាយជា ប្រពន្ធដ៏ល្អបំផុតរបស់អ្នក ពេញមួយជីវិត នាងនឹងក្លាយជាមនុស្សដែលចាំផ្ដល់ស្នាមញញឹម និងកម្លាំងចិត្តដល់អ្នក គ្រប់ពេល​ ដែលអ្នកមិនសប្បាយចិត្ត ឬជួបបញ្ហាការលំបាក នាងនឹងជានារីតែម្នាក់ ដែលព្រមនៅក្បែរអ្នក មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ៊ីចឹងហើយ កុំធ្វើឱ្យនាងឈឺចាប់ ឬខូចចិត្តដោយសារតែសម្ដី ឬទង្វើមិនគប្បីរបស់អ្នកឱ្យសោះ។ អ្នកដទៃ តែងនិយាយថា មនុស្សស្រី​ ជាភេទទន់ជ្រាយ តែប្រពន្ធ ឬម្ដាយ នាងមិនដែលទន់ជ្រាយនោះទេ ហើយក៏មិនដែលចុះចាញ់ ឬរាថយនោះដែរ គ្រប់យ៉ាង ក៏ព្រោះតែនាង មានប្ដី និងកូនដែលល្អ ចូលមកក្នុងជិវិតរបស់នាង នាងអាចតស៊ូ លំបាកគ្រប់យ៉ាង ដើម្បីក្រុមគ្រួសាររបស់នាង»។

អានបន្ត

ចប់បាត់​! ខំតាមស្រលាញ់ តាំងពីថ្នាក់ទី៥​ រហូតមកដល់សកលវិទ្យាល័យ ថាចាំរៀនចប់ បានសារភាព​ ដល់ពេលចុងក្រោយ​ស្រាប់តែ….

ស្នេហា​ គឺជាតម្រូវការ​ដ៏ចាំបាច់មួយ សម្រាប់មនុស្សគ្រប់រូប មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ តែងតែ​ប្រាថ្នា​ចង់​មាន​គូរ​ជីវិត​ ជីវិត​ជាប្តី​ប្រពន្ធ​ រស់នៅជាមួយគ្នា​ដល់ចាស់​ស្លាប់​ និងទទួលបាននូវ​សុភមង្គល​យ៉ាង​ពិតប្រាកដ​ ប៉ុន្តែ​ពាក្យថា ស្រលាញ់​ ​ពិតជាងាយស្រួល តែចំពោះការថែរក្សានូវសេចក្តីស្នេហាវិញ គឺជារឿងមួយដ៏លំបាកខ្លាំងណាស់។ ដោយឡែក​ មនុស្ស​២នាក់​ មាន​ចិត្ត​លេីគ្នា​ រហូត​ក្លាយ​ជា​ជីវិតប្តីប្រពន្ធ​ គឺជារឿងមួយ​ដែលមិនមែន​ជាការគាំជួននោះទេ​ គឺអាច​និយាយបានថា​គឺជា​និស្ស័យ​​ បេីទោះជានៅ​ឆ្ងាយ​យ៉ាង​ណា​ ក៏គង់តែអាចជួបគ្នា​បាន​ ប៉ុន្តែ​បេីមិនមែន​ជាគូវិញ​ បេីទោះបីជានៅជិតគ្នា​ប៉ុណ្ណា​ ក៏មិនអាចទៅរួចដែរ។ ជាក់ស្ដែង​ ក្រឡេក​មកមេីល​ពី​មិត្ត​ភ័ក្តិ​ប្រុសស្រី​មួយគូរ​នេះវិញ​ ស្គាល់​គ្នា​តាំងតែពីរៀននៅ​បឋម​សិក្សា​ រហូត​ចប់​សកលវិទ្យាល័យ​ ហេីយខាងប្រុស​បានលួចមានចិត្តលេី​មិត្តភក្តិ​របស់​ខ្លួន​ជាយូរមកហេីយ​ តែដោយសារតែមិនហ៊ាន​សារភាព​ចុងក្រោយ​ក៏ត្រឹមតែ​សោកស្តាយ​តែ​ប៉ុណ្ណោះ​។ បេីតាម​ការ​បញ្ជាក់​ពីខាងប្រុស​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ហឿង​ ម៉ាយ​ បានរៀបរាប់​ថា៖ «ខំតាមស្រលាញ់ តាំងពីថ្នាក់ទី៥​ រហូតមកដល់សកលវិទ្យាល័យ ថាចាំរៀនចប់ បានសារភាពប្រាប់គេ សល់តែ១ខែទៀតរៀនចប់ហើយ ត្រៀមចិត្តសារភាព មានណា គេ chat មកប្រាប់ឲ្យទៅភ្ជាប់ពាក្យគេ​ តែមិនអីទេ​ ធ្វើជាមិត្តល្អនឹងគ្នាក៏បានដែរ ព្រោះគ្មានក្តីស្រឡាញ់ណា ស្ថិតស្ថេរជាងមិត្តភាពទេ។​ Wish you last long […]

អានបន្ត

ចប់បាត់​! ខំតាមស្រលាញ់ តាំងពីថ្នាក់ទី៥​ រហូតមកដល់សកលវិទ្យាល័យ ថាចាំរៀនចប់ បានសារភាព​ តែចុងក្រោយ​ស្រាប់តែ…..

បច្ចុប្បន្ន​នេះ​ បញ្ហា​កកស្ទះ​ចរាចរណ៍​ ​នៅ​តែ​កេីតមានឡេីង​ ខណៈដែល​កំណើន​អ្នក​ធ្វើ​ចរាចរណ៍​នៅក្នុង​រាជធានីភ្នំពេញ​ បានមាន​ការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។ ជាក់​ស្តែង​​នៅ​លើ​ដងវិថី​នានា​​ក្នុងទីក្រុង​ភ្នំពេញ​​ ​មានយានជំនិះ​គ្រប់ប្រភេទ​​ បាននឹងកំពុងធ្វើចរាចរណ៍​​​យ៉ាង​ច្រើន ដែលនេះជា​ហេតុ​ ​បង្កអោយមានការស្ទះចរាចរណ៍បែបនេះ។ ​​ ជុំវិញ​ករណី​ខាងលេីនេះ​ដែរ​ សមត្ថកិច្ច​ចរាចរណ៏​ បាននឹងកំពុងតែដេីរតួនាទីយ៉ាងសំខាន់​ ក្នុងការចូលរួម​ជួយ​សម្រួល​ដល់​ការកកស្ទះនៅតាម​ដងផ្លូវ​ និង​មហាវិថី​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដេីម្បី​ធានាឲ្យបាន​នូវ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់ប្រជាពលរដ្ឋ​ និង​អ្នក​ប្រើប្រាស់​ផ្លូវ​​ ដែលកំពុងតែ​ធ្វើ​ដំណើ​រ​។ ដោយឡែក​ កាលពី​រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ​ នគរបាលចរាចរណ៍​ត្រង់​ចំណុចខណ្ឌដូនពេញ រាជធានីភ្នំពេញ​ បាន​សហការ​គ្នា​ជួយរុញរថយន្ត ដឹកទំនិញរបស់ប្រជាពលរដ្ឋមួយគ្រឿង​ ដែលបានខូចនៅតាមផ្លូវ​ ដេីម្បី​បញ្ជៀស​ការកកស្ទះចរាចរណ៍ដល់​អ្នក​ធ្វើ​ដំណើរ​ដទៃទៀត​ នេះបេីតាមការ​ទទួលបាន​តាមរយៈ​គណនី​ហ្វេសបុក​ផេក​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ចំពោះ​ទង្វើ​ដ៏​ល្អបែប​នេះ​ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសបុក​បាន​មានការ​កោតសរសើរ​ចំពោះ​ពួកគាត់​ជាខ្លាំង​ ដែលក្នុង​នាម​ជា​សមត្ថកិច្ច​ ពួកគាត់បាន​អនុវត្ត​ចំពោះ​តួនាទី​ខ្លួន​បានយ៉ាងល្អ។ សង្ឃឹមថា​ទង្វើ​ដ៏​ល្អ​ខាង​លើ​នេះ​ នឹងធ្វេីជា​គំរូដល់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ ឲ្យ​ចេះជួយ​គ្នា​ទៅ​វិញ​ទៅមក​ និង​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា​ផង​ដែរ​។ <

អានបន្ត