ជំងឺបាក់ទឹកចិត្ត សូមចូលរួមសោកស្តាយផង តារាចម្រៀង Orginal Song ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ ឆ្ងាយ ប្រហែលជាត្រូវលាឈប់ពីអ្វីដែល លោកកំពុងធ្វើឆាប់ៗនេះ ដោយសារតែ

ប្រិយមិត្ដនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និងអ្នកនិយមចូលចិត្ដស្ដាប់បទចម្រៀង បែបសម័យ ប្រាកដជាធ្លាប់បានស្ដាប់នូវបទចម្រៀង Original Song មួយបទ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម YouTube នោះគឺបទ “ឆ្ងាយ” ដែលនេះគឺ ជាបទរបស់លោក ម៉ម ពេជ្ជរិទ្ធ ដែលជាសមាជិកក្រុម Small World Small Band។ ដោយឡែកស្រាប់តែមុននេះបន្ដិច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ម៉ម ពេជ្ជរិទ្ធ បានលើកឡើងសរសេរអំពើ ជនខិលខូចមួយចំនួន ដោយបានលួចយកបទចម្រៀងរបស់លោក ទៅបង្ហោះត ដោយគ្មានការអនុញ្ញាត ដោយរូបលោក បានសរសេរប្រាប់ឱ្យដឹង ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ “ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃណាមួយឆាប់ឆាប់នេះ ដោយសារ រឿងដ៏តូចតាចមួយនេះ។ ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេងដែលស្រលាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់មានកំហុសទេ។ ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច Youtube Channel […]

អានបន្ត

សូមបងប្អូនជួយស៊ែរបន្តផង​ អ្នកនាង​ យក់ ថិតរដ្ឋា លោក បូរ វិចិត្រ ជាមិត្តរួមក្រុមរបស់ខ្ញុំក្នុងអតីតក្រុមចំរៀង EV Band បើបងប្អូនអាណិតអាសូរ

ប្រិយមិត្ដប្រាកដជាបានដឹងហើយ ចំពោះរឿងរ៉ាវដែលទទួលបានការចាប់អារម្មណ៏នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បុរសម្នាក់ដែលមានឈ្មោះ Vanny Seven បានប្រទះជួបលោក បូ វិចិត្រ ម្ចាស់បទ ប៊ិះស៊យ ហើយលោកបានសរសេរប្រាប់ឱ្យដឹងពីស្ថានភាពរស់នៅប្រចាំថ្ងៃ បន្ទាប់ពីរូបលោក បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដោយមានខ្លឹមសារថា៖ “លោក បូ វិចិត្រ ពុំសូវចេះមាត់ក មិនចេះត្អូញត្អែរពីជីវភាពដែលកំពុងលំបាក ប៉ុន្តែមានការជជីកសួរពីជីវភាព លោក បូ វិចិត្រ ក៏បានធ្វើការសំណូមពរចង់បានកង់បី ដើម្បីដោះស្រាយជីវភាព។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ថ្ងៃនេះខ្ញុំបាន មកជួបបងប្រុស បូ វិចិត្រ ផ្ទាល់ហើយគាត់អាយ៉ែអោយគេនៅក្រោយផ្សាសុីឡឹបនៅក្បែរស៊ុបយាយម្លូរ គាត់គ្មានសំណូមពរអីទេក្រៅតែពីចង់បានកង់បីមួយដោះស្រាយជីវភាពប្រចាំថ្ងៃតែប៉ុណ្ណឹងទេបើសិនជាបងប្អូនខាងសិល្បៈបានឃើញហើយសូមជួយគាត់ផង”។ ដោយឡែកស្រាប់តែមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កំពូលតារាចម្រៀង អ្នកនាង យិក ថិតរដ្ឋា អតីតសមាជិកម្នាក់ក្នុងក្រុម EV Band នៃផលិតកម្ម រស្មីស្ទឹងសង្កែ (RSK) ដែលរូបអ្នកនាងផ្ទាល់ ធ្លាប់ជាមិត្ដភិក្ដ និងជាមិត្ដរួមក្រុម ជាមួយ លោក បូ […]

អានបន្ត

ផ្អែមល្ហែមមែន ក្រោយ​ពី​ផ្ទុះ​រឿង​ កញ្ញា​ ដួង​ ម៉ានិច​ បាន​ថេីប​ប្រុស​ក្មេង​ដ៏​ស្រស់​សង្ហារ​​ ថៃ អតិជាតិបុត្រ​ យ៉ាង​សុីអារម្មណ៏​រួចមក​ ស្រាប់​តែ​ ថៃ អតិជាតិបុត្រ​ ក៏បានបង្ហោះសារដ៍ផ្អែមល្ហែម ចាក់ដោតថា

កញ្ញា ដួង ម៉ានិច គឺជាតារា​សម្តែង​ស្រីមួយរូប​ ដែលមានរូបសម្រស់ស្រស់ស្អាត​ និងមានភាព​សិចស៊ី​គួរ​ឲ្យ​ចាប់អារម្មណ៍​ ហេីយ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ តារា​សម្ដែង​ស្រី​រាង​ស្រឡូន​រូប​នេះ​ ហាក់​បីជាមាន​ភាព​លេចធ្លោ​ជាខ្លាំង​ក្នុង​វិស័យ​ខ្សែភាពយន្ត​ និងការ​ដេីរ​ម៉ូដ​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូប​នាង​មានភាព​មមាញឹក​ជាខ្លាំង​ក្នុង​វិស័យ​សិល្បៈ​។ ដោយឡែក​ កាលពី​ពេល​ថ្មីៗ​នេះ​ តាម​រយៈ​វីដេអូ​ដែលជា​ការ​ឡាយ​របស់​កញ្ញា​ ដួង​ ម៉ានិច​ ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ​ ដែលមាន​ទីតាំងស្ថិតនៅ​ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ រូប​នាង​បា​ន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ជា​ច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ខណៈដែល​តារា​ស្រី​រូប​នេះ​ មាន​ភាន​ភាព​ផ្អែមល្ហែម​ជា​ខ្លាំង​ជាមួយ​តារា​ចម្រៀង​វ័យ​ក្មេង​ ថៃ អតិជាតិបុត្រ។ សូម​ជម្រាប​ផងដែរ​ថា​ លោក​ ថៃ អតិជាតិបុត្រ​ គឺជាតារា​ចម្រៀង​ Original Song និងជាម្ចាស់បទ​ “គ្រាស្នេហ៏” ដែលទទួល​បាន​នូវការគាំទ្រពី​មហាជន​ជា​ច្រើន​។ ក្នុង​នោះដែរ​ លោក​ ថៃ អតិជាតិបុត្រ​ ក៏មាន​អាយុ​តិច​ជាង​កញ្ញា​ ដួង​ ម៉ានិច​ មិនតិច​ជាង​ ១០ឆ្នាំ​នោះទេ​ ទេីប​ធ្វើ​ឲ្យ​មហាជន​មានការ​ស្រឡាំង​កាំង​ជាខ្លាំង​។ លេីសពីនេះ​ទៀត​នោះ​ កញ្ញា​ ដួង​ ម៉ានិច​ និង​លោក​ ថៃ អតិជាតិបុត្រ​ មិន​ត្រឹម​តែ​មាន​ភាព​ផ្អែមល្ហែម​ និងទទួលទាន​អាហារ​ជាមួយ​គ្នា​នោះទេ​ អ្វី​ដែលកាន់ពិសេសទៀតនោះ​ […]

អានបន្ត

លោកករុណា ពេជ្រ ចង់ពាក់កណ្តាលជីវិតទៅហេីយ​ ដែលខ្ញុំបានតស៊ូ​ ប្រឹងប្រែងម្នាក់ឯង​ ព្យាយាមលះបង់អ្វីៗគ្រប់បែបយ៉ាងដេីម្បីចង់បានសេចក្តីសុខ និង​ សុភមង្គលក្នុងគ្រួសារកក់ក្តៅមួយតែប៉ុណ្ណោះ​ ទីបំផុត

ដូចដែរប្រិយមិត្ដ បានដឹងរួចមកហើយ ចំពោះស្ថានភាពជំងឺឪពុករបស់លោក ករុណា ពេជ្រ ដែលធ្វើឲ្យរូបលោក ត្រូវសម្រេចចិត្ដ លក់វីឡាសំណព្ធចិត្ដរបស់លោក ដើម្បីបានថវិកាមួយចំនួន យកមកព្យាបាលឪពុករបស់លោក ហើយមួយចំនួនទៀត យកមកធ្វើផ្ទះថ្មីសម្រាប់រស់នៅ និងបង្កើតមុខរបបថែមទៀតផង។ ដោយឡែកនៅខណៈពេលថ្ងៃនេះ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក ករុណា ពេជ្រ ដែលតែងតែបំពេញតួនាទីជាកូនដ៏ល្អ ក្នុងការរកថវិកាព្យាបាលឪពុករបស់លោកនោះ ក៏បាននាំឪពុករបស់លោក មកជួបនិងគ្រូពេទ្យ ដើម្បីដាមតាមសភាពជំងឺ ហើយលោកក៏បានសរសេរសារភ្ជាប់មកជាមួយ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ “យកប៉ា​ មកពេទ្យតាមការណាត់របស់​ Doctor ជាតិនេះមានកម្ម​ ដូច្នេះបានខំព្យាយាមធ្វេីបុណ្យ​ សាងអំពេីល្អ​ និងខំបំពេញតួនាទី​ ជាកូន​ ជាបង​ ជាប្អូន​ ជាមិត្តភក្តិ ជាមនុស្សល្អ​ ដេីម្បីសន្សំបុណ្យទុកជាតិ​ក្រោយ កុំអោយដូចជាតិនេះ។ ចង់ពាក់កណ្តាលជីវិតទៅហេីយ​ ដែលខ្ញុំបានតស៊ូ​ ប្រឹងប្រែងម្នាក់ឯង​ ព្យាយាមលះបង់អ្វីៗគ្រប់បែបយ៉ាងដេីម្បីចង់បានសេចក្តីសុខ​ និង​ សុភមង្គលក្នុងគ្រួសារកក់ក្តៅមួយ តែប៉ុណ្ណោះ​ ទីបំផុត​ ក៏សមាជិក​ ក្នុងគ្រួសារខ្ញុំ​ ផ្តល់អោយខ្ញុំមិនបាន​ ចឹងពេលនេះទុកអោយខ្ញុំជាអ្នកសំរេចជ្រេីសរេីសរកដំណោះស្រាយដេីម្បីស្វែងរកសេចក្តី​សុខ​ […]

អានបន្ត

ស្ងាត់​ៗ​ អតីត​ពិធី​ករ​ដ៏ល្បី​ឈ្មោះ​ លាន អាហ្វ្រីលគីនីន​ បានរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន យ៉ាងអធិកអធមតែម្តង​ មានរូប​ភាព​

បេីនិយាយ​ពីលោក​ លាន អាហ្វ្រីលគីនីន​ ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​នៅចាំបានហេីយ​ ដែលលោក​ធ្លាប់​ជា​ពិធីករ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​ និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​កាលពី​កន្លង​ទៅ​នោះ​ ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ លោកបានបាត់មុខ​ពី​វិថី​​សិល្បៈ​ ដែល​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានក្តីនឹករលឹកចំពោះរូបលោកជាខ្លាំង។ ក្រោយ​ពី​បាន​បាត់​មុខក្នុង​វិថី​សិល្បៈ​អស់​ជាច្រើន​ឆ្នាំ​រួច​មក​ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ ជីវិតឯកជន​របស់​អតីត​ពិធីករ​រូបនេះ​ គឺពិតជាមានភាពរីករាយ​ និងមាន​សុភមង្គល​ខ្លាំង​ណាស់​ សូម្បីតែ​ជីវភាព​រស់នៅ​របស់​លោក​ ក៏ទទួលបាននូវ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ផងដែរ។ ជាក់ស្តែង​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ លោក​ លាន​ អាហ្វ្រីគីនិន​ បានរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន យ៉ាងអធិកអធមតែម្តង ដោយមានចូលរួមពីសំណាក់ភ្ញៀវកិត្តយស​ និង​មិត្ត​ភ័ក្តិ​ក្នុង​វិថី​សិល្បៈ​ជាច្រើនរូប​ ដែល​ធ្វើ​ឲ្យ​កម្មវិធី​ទាំង​មូលទទួលបា​ន​នូវភាពរីករាយ​ពោរពេញ​ដោយ​ស្នាម​ញញឹម​យ៉ាង​ស្រស់​ស្រាយ​។

អានបន្ត

អីយ៉ា ឈួន សុវណ្ណ​ភក្តី និង រ៉ាផា ភ្ចាប់ពាក្យមិនទាន់បានប៉ុន្មានផង ស្រាប់តែលេចឬដំណឹងថា ពួកគេនឹងចូលរោងការនៅ

ប្រិយមិត្ត​ជា​ច្រើន​បានស្គាល់​រួចមក​ហេីយ​ តារា​សម្ដែងប្រុសវ័យក្មេង​ និងជា​ម្ចាស់​ផលិតកម្ម​ BKS លោក​ ឈួន​ សុវណ្ណភក្ដី​ ដែលកាលពី​ពេល​ថ្មីៗ​នេះ​ លោកបាន​ភ្ជាប់ពាក្យ​ជាមួយតារាសម្តែងស្រី សុវណ្ណ រ៉ាផា ដែលជាតារាម្នាក់​មានភាព​វ័យ​ឆ្លាត​ មានទេពកោសល្យក្នុងការសម្តែង​ និងមាន​រូប​សម្រស់​ស្រស់​ស្អាត​ថែម​ទៀត​ផង​។ ក្រោយ​ពី​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​អស់រយៈពេល​ប៉ុន្មាន​ខែ​នេះ​រួចមក​ តារា​សម្ដែង​ស្រី​ដ៏​ស្រស់​សោភា​ កញ្ញា​ សុវណ្ណ​ រ៉ាផា​ ហាក់បីជា​មាន​រូប​សម្រស់​កាន់​តែ​ស្រស់​ស្អាត​ជាង​មុន​ និងមាន​អារម្មណ៍​ស្រស់ស្រាយ​ថែម​ទៀត​ផង​ ខណៈដែល​គូ​ដណ្ដឹង​ខ្លួន​ លោក​ ឈួន​ សុវណ្ណភក្តី​ បានផ្លាស់ប្តូរចិត្តគំនិតច្រើន ដែលកាន់តែធ្វើឲ្យនាងមានទំនុកចិត្ត ។ ក្នុង​នោះដែរ​ កញ្ញា​ សុវណ្ណ​ រ៉ាផា​ បានមានការ​បង្ហេីប​ថា​ បេីសិនជា​អ្វី​ៗកាន់តែល្អប្រសេីរនោះ​ នាង​និង​គូដណ្ដឹង​នឹង​សម្រេច​ចិត្ត​ចូល​រោងការ​នៅឆ្នាំ​២០២០ខាងមុខនេះ​ ក៏ព្រោះតែចាប់តាំងតែពីភ្ជាប់ពាក្យនឹងគ្នាមក ឈួន សុវណ្ណភក្តី បានកែប្រែខ្លួនក្លាយទៅជាមនុស្សមួយផ្សេងទៀត​ ដែលកាន់តែធ្វើឲ្យ​រូបនាង​មាន​ទំនុក​ចិត្ត​ និង​រីករាយ​ជាខ្លាំង​។

អានបន្ត

មិនធម្មតាមែន! គ្រាន់តែជិតដល់ថ្ងៃរៀបការ គូរស្នេហ៌ នីឡា បានទិញផ្ទះមួយខ្នងធំស្គឹមស្កៃ ដែលត្រៀមសំរាប់….(មានរូបភាព)

តារាកំប្លែង​សាច់សខ្ចី​ ដែលជា​សមាជិក​ក្នុងក្រុមនាយ​ ពាក់​ មី​ របស់​ស្ថានីយ​ទូរទស្សន៍​ CTN កញ្ញា​ នីឡា​ ពិតជាទទួល​ប្រជាប្រិយ​ភាព​ជាខ្លាំង​ ពីសំណាក់មហាជន​ ក៏ដូចជា​ពុកម៉ែ​បងប្អូន​ជាច្រើន​ ហើយមកដល់ពេលនេះ​ តារាកំប្លែងស្រី​រូបនេះ​មានវ័យ​ ២០ឆ្នាំ​មិនទាន់ស្រួលបួលផង​ តែអាចរកចំណូលបានយ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅហើយ​។ ជាមួយ​នឹងការរកចំណូលនេះដែរ​ នីឡា​ មិនត្រឹម​តែ​រកចំណូលពីការលេង​កំប្លែង​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN​ នោះទេ​ នីឡា​ ក៏ត្រូវបាន​ស្ពត​ពាណិជ្ជកម្ម​ និង​សំអាង​ការ​មួយចំនួនមានការចាប់អារម្មណ៏​ និងបានទាក់ទងថត​ជាញឹកញាប់ផងដែរ​ ហេីយមួយទៀតនោះ​ នាងក៏មានជា​ផលិតផល​អនឡាញ​ សម្រាប់​អាជីវកម្ម​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង​ ទើប​តារារូប​នេះ​ទទួល​បានប្រាក់ចំណូលច្រើនបែបនេះ។ មិនត្រឹមតែ​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​ និងមុខជំនួញផ្ទាល់ខ្លួននោះទេ​ សូម្បីតែរឿងស្នេហា​ ក៏តារាស្រីដ៏ស្រស់ស្អាតរូបនេះ​ ក៏កំពុងតែទទួលបាននូវភាព​ផ្អែមល្ហែម​ផងដែរ​ ជាពិសេស​នោះ​ នៅថ្ងៃខាងមុខឆាប់ៗនេះ​ នីឡា​ រួម​ជា​គូ​ស្នេហ៍​ ក៏នឹងត្រៀមរៀបចំនូវ​ពិធី​មង្គលការ​ផងដែរ​ ក្រោយពី​មានការដឹងលឺពីចាស់ទុំទាំងសងខាងហេីយនោះ។ អ្វី​ដែលកាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ​ ក្រោយពីថ្ងៃដ៏មង្គ​លឈានជិតចូលមកដល់នោះ​ ស្រាប់​តែ​គូស្នេហ៍​របស់​កញ្ញា​ នីឡា​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Suth Sakareak ក៏បាន​បង្ហោះនូវរូបភាពផ្ទះមួយខ្នង​ អមជាមួយសាររៀបរាប់ថា៖​ «បំពេញ​បំណង​របស់​គាត់​ហេីយ Welcome to my new home »។

អានបន្ត

ស្អាតៗណាស់! ទិដ្ឋភាពទាំងមូល នៃពិធីភ្ចាប់ពាក្យ របស់កញ្ញា សួស វីហ្សា និងលោក ថមមី ដែលមានការចូលរួមសុទ្ធតែតារាល្បីៗ….(មានរូបភាព)

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ពីចំណងស្នេហារវាង កញ្ញា សួស វីសា ជាមួយលោក TOMMY ដែលគ្រាកន្លងអ្នកទាំងពីរ បានបង្ហាញភាពផ្អែមល្ហែមជាខ្លាំង រហូតមានការជូនកាដូរដ៏មានតម្លៃ ដូចជារថយន្ដ Lexus ម៉ាក NX 200T ហើយអ្នកទាំងពីរថែមទាំងបានឡើងគេហដ្ឋានថ្មី ដែលទើបតែទិញដោយជាកំលាំងញើសឈាមរបស់អ្នកទាំងពីរទៀតផង។ ដោយឡែកស្រាប់តែក្នុងថ្ងៃនេះទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីសា និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យហើយ ដើម្បីឲ្យចំណងស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ដែលបានធ្វើមហាជន ក៏ដូចជាគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្ដជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកទាំងពីរដែលស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ យ៉ាងណាមិញ ក្នុងពិធីភ្ជាប់ពាក្យនេះផងដែរ គេសង្កេតឃើញមានការអញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់មិត្ដក្នុងវិស័យសិល្បៈ ជាពិសេសតារាចម្រៀងរួមទ្រនំ ក្នុងផលិតកម្ម រស្មីហង្សមាស ដោយបានធ្វើឲ្យទិដ្ឋភាពក្នុងពិធីនេះ មានភាពសប្បាយរីករាយ ហើយជាពិសេសសម្រស់ កញ្ញា សួស វីសា និង លោក ថមមី ពិតជាស្រស់ស្អាតគួរឲ្យចង់គយគន់តែម្ដង។

អានបន្ត