កប់ហ្មង​! កំពូល​តារា​សម្ដែង​ហុងកុង​ Donnie Yen ហៅ​ កុំកុំ​ បានប្រេីប្រាស់​ជាមួយ​ទូរស័ព្ទម៉ាក​ HUAWEI P30 Pro Gold Elite Limit Edition មាស 24K​ ដែលមាន​លក្ខណៈ​ពិសេសគឺ​…

បេីនិយាយពី​តារា​សម្ដែង Donnie Yen ហៅ​ កុំកុំ​ ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ជា​បាន​ស្គាល់​ច្បាស់​រួច​មកហើយ​ ដែលតារា​រូបនេះ​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាងខ្លាំងទូទាំង​ពិភពលោក​ ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​ចិន ជាមួយ​នឹង​ក្បាច់​គុន​បុរាណ​ចិន​ដ៏​ស្ទាត់​ជំនាញ​របស់​លោក​ ដូចជា​ការ​វ៉ៃ​ កាប់ចាក់គ្នាយ៉ាង​ជក់ចិត្ត​ដិតអារម្មណ៍​ផងនោះ​។ ដោយ​ឡែក​ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ជាខ្លាំង​នោះ​ កំពូលតារាហុងកុងដ៏​មាន​ឈ្មោះ​ល្បី​រូបនេះ​ លោក​ Donnie Yen ហៅ​ កុំកុំ​ បានប្រេីប្រាស់​ជាមួយ​ទូរស័ព្ទម៉ាក​ HUAWEI P30 Pro Gold Elite Limit Edition មាស 24K​ ដែលជាប្រភេទ​ទូរស័ព្ទ​​មានការកំណត់លេីការ​ផលិត​ LIMIT EDITION ។ អ្វី​ដែល​ជា​លក្ខណៈ​កាន់តែ​ពិសេស​នោះ​ ដោយនៅខាងក្រោយតួ​នៃ​ទូរស័ព្ទម៉ាក​ HUAWEI P30 Pro Gold Elite Limit Edition មាស 24K​ មួយ​នេះ​ គឺបាន​សរសេរ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​កំពូលតារាហុងកុង​នេះតែម្តង​ “Donnie​“ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​រូបភាព​ទាំង​នេះ​ដូច​តទៅ​។

អានបន្ត