អ្នកណាក្រាស់គាត់ខ្លះ! តួស្រីនៅក្នុងរឿង «និស្ស័យស្នេហ៌អាប» ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់….(មានរូបភាព)

ប្រិយមិត្ត​មួយ​ចំនួ​ន​ដែលនិយមចូលចិត្តទស្សនារឿងថៃ​ ប្រាកដ​ជាបានស្គាល់រួចមកហេីយនូវតួឯកស្រីដ៏ស្រស់ស្អាតម្នាក់នៅក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង​ «និស្ស័យស្នេហ៍អាប»​ ដែលទេីបតែបានដាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំង។ សូមបញ្ជាក់ថា នៅក្នុងរឿង «និស្ស័យស្នេហ៍អាប»​ បានបេីក​ការសម្ពោធ​ និងចាប់ផ្ដើម​ចាក់​បញ្ចាំង​តាំង​តែពី​ថ្ងៃទី០២ ខែឧសភា មកម្ល៉េះ​ ដែលរឿងមួយនេះ​ បានទទួល​ការ​ចាប់​អារម្មណ៍ និងមាន​ទស្សនិកជន​សម្រុក​ទៅ​ទស្សនា​​យ៉ាង​ច្រើន​កុះករ​ នៅតាមបណ្ដាលរោងភាពយន្តនានាទូទាំងប្រទេស។ ក្នុង​នោះដែរ​ តួឯក​ស្រី​នៅក្នុងខ្សែ​ភាព​យន្ដ​​មួយ​នេះ​ កញ្ញា Minnie Phantira Pipityakorn ហៅ Minnie​ បានមក​ដល់កម្ពុជា​នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែឧសភា​នេះ ដើម្បីចូលរួម​ក្នុងកម្មវិធីជំនួប​ជាមួយ​អ្នកគាំទ្រនៅក្នុងខ្សែភាពយន្ត​ ដែលពួកគេសម្ដែង​។ ជាមួយ​គ្នា​នេះដែរ​ តារាសម្តែង​ស្រីដ៏ស្រស់ស្អាតរូបនេះ​ ក៏បាន​បង្ហាញ​នូវអារម្មណ៍​រំភើបរីករាយ​ជាពន់ពេក ដោយនឹកស្មានមិនដល់ថា មានការទទួលរាក់ទាក់ និងស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពេញ​បេះដូង ពីសំណាក់​បងប្អូន​នៅកម្ពុជា ហេីយអ្វីដែលកាន់តែរំភើបនោះ​ នៅពេលដឹងថា ភាពយន្តរឿង «និស្ស័យស្នេហ៍​អាប» មានការគាំទ្រ​យ៉ាងច្រើន​ពីសំណាក់​បងប្អូនកម្ពុជា។

អានបន្ត