លោកសុវណ្ណ រិទ្ធី ជោណាស់អាជោ យកមុខណាស់អាយកមុខ ឮ ភ្លៀងលិចតែផ្លូវសោះ តួនាទីអីហែង…..(មានរូបភាព)

ប្រិយមិត្តទាំងអស់គ្នាច្បាស់ជាស្គាល់លោក សុវណ្ណ រិទ្ធី ហើយដោយលោកគឺជាអគ្គនាយក សារព័ត៍មាន TVFB ដែលតែងតែចុះថតព័ត៍មានក្នុងសង្គមជាច្រើន។ មិនតែប៉ុណ្ណោះ លោកក៍តែងតែធ្វើការងារមនុស្សធម៍ ដើម្បីជួយទៅដល់ជនរងគ្រោះ ឬអ្នកដែលកំពុងតែជួបទុក្ខលំបាក ដើម្បីអោយប្រទេសកម្ពុជាយើង កាន់តែមានភាពរីកចំរើន និងចេះជួយគ្នាទៅវិញទៅមក។ ដោយឡែកកាលពីថ្ងៃមិញនេះគឺមានភ្លៀងមួយមេយ៉ាងធំ ដែលធ្វើអោយកន្លែងមួយចំនួនត្រូវបានដាច់ភ្លើង ដោយសារតែមានរន្ទះ និងជាពិសេសគឺផ្លូវមួយចំនួនត្រូវបានលិច ដោយសារតែមានសំរាមហូរចូលបិទរន្ធបង្ហូរទឹកលូ។ ដោយសារតែហេតុនេះ លោក សុវណ្ណ រិទ្ធី បានចុះទៅជួយកាយសំរាមទាំងកណ្តាលភ្លៀង។ ក្រោយពីកាយសំរាមរួចមក លោកក៍បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់លោកថា «ជោណាស់អាជោ! យកមុខណាស់អាយកមុខ! ភ្លៀងលិចតែផ្លូវសោះ តួនាទីអីហែង ទៅដើរកាយសំរាមចេញពីមាត់លូហ្នឹង? ចុះយកត្រឹមព័ត៌មានទៅ! នេះជាពាក្យសម្ដីដែលខ្ញុំស្តាប់គ្រប់ពេលទៅហើយ!? តែមិនអីទេ..គេនិយាយជារឿងរបស់គេ.. ខ្ញុំធ្វើនៅតែបន្តធ្វើដដែលហ្នឹង! ខ្ញុំមិនដែលខ្វល់នឹងសម្តីឥតបានការទាំងនោះឡើយ ព្រោះអស់លោកមួយចំនួនទាំងនោះបានត្រឹមតែដេកក្នុងផ្ទះជេស្តីបន្ទោសនឹងរិះគន់ខ្ញុំក្នុងហ្វេសប៊ុកខ្ញុំតែប៉ុណ្ណោះ! តែពួកគាត់មិនអាចមកដើរយកព័ត៌មានហាលភ្លៀងហាលខ្យល់នឹងដើរកាយសំរាមចេញពីរមាត់លូដូចខ្ញុំបានឡើយ ។ ថ្ងៃណា ក៏ជាថ្ងៃល្អសំរាប់យើងដែរ អោយតែយើងគិតល្អ សាងអំពើល្អៗអោយបានច្រើ Sovann Rithy»៕

អានបន្ត

អាចារ្យធំ ឆាកសម្ដែងមួយរឿងនេះ ដូចជាចំណេញពេកហើយ ធ្វើឱ្យយើងបានស្គាល់សន្ដានហ្វូងមិត្តសម្លាញ់គ្រប់លក្ខណៈសម្បត្តិតែម្ដង មានទាំង អាហ្វូងហៃអើ ហ្វូងអា…..

កាលពីពេលថ្មីៗនេះ លោក អាចារ្យ ធំ និងលោក​ សាន្ត​ ប៊ុនធឿន​ ចាងហ្វាង​សម្លេង​ស្នេហា​ជាតិ​ បានចាប់ដៃគ្នា​សម្តែង​នូវរឿងអប់រំខ្លីមួយ​ ដែលបានធ្វេី​ឲ្យ​ផ្ទុះ​កក្រើក​តែម្តង​ ដោយសារតែអ្នកទាំង២រូប​ គឺជា​ទីចាប់​អារម្មណ៍​របស់​មហាជន​ជាច្រើន​។ ដោយឡែក​ ក្រោយពី​សាច់រឿង​ត្រូវ​បាន​ថត​បញ្ចប់​រួចមក​ ស្រាប់​តែ​លោក​ អាចារ្យ​ធំ​ ក៏បានមានការ​លេីកឡេីងថា​៖ «ឆាកសម្ដែងមួយរឿងនេះ ដូចជាចំណេញពេកហើយ! ធ្វើឱ្យយើងបានស្គាល់​ សន្ដានហ្វូងមិត្តសម្លាញ់គ្រប់លក្ខណៈសម្បត្តិតែម្ដង មានទាំង៖ អាហ្វូងហៃអើ ហ្វូងអាលោតពីលើស៊ីក្លូរុញបញ្ចូលឡាន អាសុភាពបុរសលៀនកន្ទុយ អាឆ្អិនត្រង់ណាច្រាសត្រង់ហ្នឹង អាពូកែបត់បែនរលាស់ខ្លួន អាមុខបែងភាគ អាស៊ីបាយភ្លេចចង្ក្រាន អាក្រពើតាំងខ្លួនទន្សាយ ។ «លបខាំអញតែពីខ្នង តែដូចប្រឹងត្រដររស់ តាមដានជើងអញ ដូចបោះពុម្ពគ្មានខុសមួយក្បៀស! ខួរហ្វូងហ្អែងអត់ចេះរកអីថ្មី ជៀសអញអ៊ីចឹង អាថ្លៃទ្រឹស្ដី» មុខក្លែងក្លាយ វាគង់តែបង្ហាញនៅពេលដែលការពិត សម្ដែងដល់ទីបញ្ចប់! ជើងជាន់ដី ដៃប៉ះថ្ម បុគ្គលមិនសុទ្ធ នឹងនៅតែមុខស្រស់ដដែលជាមួយនឹងខួរតឿដែលចាំតែចម្លងគំនិតអញ ទាំងមុខក្រាស់»។ សូម​ជម្រាប​ផង​ដែរ​ថា​ ចំពោះសាច់​រឿង​បែបអប់រំ​ខ្លី​នេះ​ គឺមានការ​ចូលរួម​សម្តែង​ពី​ លោក អាចារ្យ​ធំ​ លោក​ សាន្ត​ ប៊ុនធឿន​ និង​តារា​ដទៃទៀត​ទៀត​ជាច្រើន​រូប​។ […]

អានបន្ត

សូមជួយ​ស៊ែរលេីកទឹកចិត្តដល់ពួកគាត់ផង​​! នគរបាលចរាចរណ៍ បានជួយរុញរថយន្ត ដឹកទំនិញរបស់ប្រជាពលរដ្ឋ ដែលខូចនៅតាមផ្លូវ ដោយខ្លាច…..

បច្ចុប្បន្ន​នេះ​ បញ្ហា​កកស្ទះ​ចរាចរណ៍​ ​នៅ​តែ​កេីតមានឡេីង​ ខណៈដែល​កំណើន​អ្នក​ធ្វើ​ចរាចរណ៍​នៅក្នុង​រាជធានីភ្នំពេញ​ បានមាន​ការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។ ជាក់​ស្តែង​​នៅ​លើ​ដងវិថី​នានា​​ក្នុងទីក្រុង​ភ្នំពេញ​​ ​មានយានជំនិះ​គ្រប់ប្រភេទ​​ បាននឹងកំពុងធ្វើចរាចរណ៍​​​យ៉ាង​ច្រើន ដែលនេះជា​ហេតុ​ ​បង្កអោយមានការស្ទះចរាចរណ៍បែបនេះ។ ​​ ជុំវិញ​ករណី​ខាងលេីនេះ​ដែរ​ សមត្ថកិច្ច​ចរាចរណ៏​ បាននឹងកំពុងតែដេីរតួនាទីយ៉ាងសំខាន់​ ក្នុងការចូលរួម​ជួយ​សម្រួល​ដល់​ការកកស្ទះនៅតាម​ដងផ្លូវ​ និង​មហាវិថី​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដេីម្បី​ធានាឲ្យបាន​នូវ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់ប្រជាពលរដ្ឋ​ និង​អ្នក​ប្រើប្រាស់​ផ្លូវ​​ ដែលកំពុងតែ​ធ្វើ​ដំណើ​រ​។ ដោយឡែក​ កាលពី​រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ​ នគរបាលចរាចរណ៍​ត្រង់​ចំណុចខណ្ឌដូនពេញ រាជធានីភ្នំពេញ​ បាន​សហការ​គ្នា​ជួយរុញរថយន្ត ដឹកទំនិញរបស់ប្រជាពលរដ្ឋមួយគ្រឿង​ ដែលបានខូចនៅតាមផ្លូវ​ ដេីម្បី​បញ្ជៀស​ការកកស្ទះចរាចរណ៍ដល់​អ្នក​ធ្វើ​ដំណើរ​ដទៃទៀត​ នេះបេីតាមការ​ទទួលបាន​តាមរយៈ​គណនី​ហ្វេសបុក​ផេក​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ចំពោះ​ទង្វើ​ដ៏​ល្អបែប​នេះ​ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសបុក​បាន​មានការ​កោតសរសើរ​ចំពោះ​ពួកគាត់​ជាខ្លាំង​ ដែលក្នុង​នាម​ជា​សមត្ថកិច្ច​ ពួកគាត់បាន​អនុវត្ត​ចំពោះ​តួនាទី​ខ្លួន​បានយ៉ាងល្អ។ សង្ឃឹមថា​ទង្វើ​ដ៏​ល្អ​ខាង​លើ​នេះ​ នឹងធ្វេីជា​គំរូដល់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ ឲ្យ​ចេះជួយ​គ្នា​ទៅ​វិញ​ទៅមក​ និង​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា​ផង​ដែរ​។

អានបន្ត

ប្រសិនបើគាំទ្រស៊ែរមួយ! អាចទេម៉ាក់ប៉ា១ចំនួន បើចិត្តអោយទូលាយហ៊ានបណ្តោយអោយ កូនស្គាល់ពិភពខាងក្រៅ កុំអោយពួកគាត់រស់ដូចអណ្តើកក្នុងស្នូក សំរាប់ជីវិតខ្ញុំគឺ…..

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្អូនស្រីម្នាក់ ដែលគាត់មានឈ្មោះ Soeung Meta Meta បានសរសេរប្រយោគមួយឃ្លា អមមកជាមួយរូបថតការធ្វើដំណើរទៅប្រទេសក្រៅ និងបានស្នើសុំទៅដល់ឪពុកម្ដាយ ទាំងឡាយសូមកុំហាមកូនរបស់ខ្លួន ដោយមិនឲ្យធ្វើដំណើរកម្សាន្ដទៅក្រៅអី ដោយប្អូនស្រីបានសរសេរប្រាប់ឱ្យដឹងពីហេតុផលមួយថា៖ “អាចទេម៉ាក់ប៉ា១ចំនួន បើកចិត្តអោយទូលាយហ៊ានបណ្តោយអោយកូនស្គាល់ពិភពខាងក្រៅ កុំអោយពួកគាត់រស់ដូចអណ្តើកក្នុងស្នូក។ សំរាប់ជីវិតខ្ញុំគឺ អរគុណដល់ម៉ាក់ខ្ញុំមែនទែន ដែលហ៊ានអោយខ្ញុំដើរស្គាល់ពិភពលោកខាងក្រៅ គាត់មិនដែលគិតភ័យថាខ្លួនខ្ញុំជាស្រីទេ។ គាត់យាយតែ១ម៉ាត់ថាកូនមានលុយកូនរកលុយបានដោយខ្លួនឯងកូនធ្វើអីក៏ធ្វើទៅតែអោយចេះគិតផង។ ហើយទៅណាទៅៗកុំអោយតែសុំលុយគាត់ចាយបានហើយ។ ហើយពួកខ្ញុំដើរមកចំនួន២ប្រទេសនេះ មិនមែនដើរលេងអត់ប្រយោជន៍ចំណាយលុយចោលទេគឺ ដើរចង់ដឹងថាប្រទេសគេអភិវឌ្ឍន៍បែបមិច ប្រពៃណី ម្ហូប វប្បធម៌ របស់គេមិច នឹងអាចអភិវឌ្ឍន៍ខួរក្បាលពួកខ្ញុំអោយកាន់តែមានប្រយោជន៍ទៅមុខទៀត។ បងប្អូនគិតមើលទៅក្មេងខ្លះអោយទៅចឹងមិនហ៊ានទៅទេ ខ្លាចវង្វេង មិនចេះកក់សំបុត្រ Hotel Airport bus subway ទេមិនដឹងថាត្រូវជិះមិច។ តែសំរាប់ពួកខ្ញុំវិញគឺចេះរិះរកគ្រប់វិធីសាស្រ្តធ្វើមិចអោយបានទៅដល់គោលដៅនោះ មិនបាច់ដើរតាម Tour ក៏ពួកខ្ញុំទៅបានយ៉ាងសុវត្តិភាព។ ចឹងហើយម៉ាក់ប៉ា បើកចិត្តអោយទូលាយផងទៅ កុំហាមកូនពេក ហាមពេកកូនខូចលើសដើម។ ហើយពួកខ្ញុំត្រឹមតែអាយុ ១៧, ២០, ២២, ២៤, ២៥ឆ្នាំទេ តែអាចធ្វើបាន។ ហើយកូនៗត្រូវចាំថា បើចង់ដើរលេងចង់ប្រើរបស់Brand […]

អានបន្ត

ក្មេងជំទង់ម៉ាឡេស៊ីក្លាយជាសេដ្ឋីនៅអាយុ ១៩ ឆ្នាំ ដល់ឥឡូវអាយុ ២១ ឆ្នាំក្លាយជាអ្នកក្រវិញមួយរំពេចដោយសារចាញ់បោកគេមួយក្ឌាំង

យុវជនម្នាក់ ដែលធ្លាប់ជាមហាសេដ្ឋីប្រាក់លាននៅអាយុ ១៩ ឆ្នាំ ដោយប្រកបរបរជាឈ្មួញកណ្ដាលក្នុងអាជីវកម្មលក់ទូរស័ព្ទអនឡាញ បច្ចុប្បន្នបានក្ស័យធន និងជំពាក់ប្រាក់ពួកអ្នកចងដែលមានការប្រាក់ខ្ពស់ បន្ទាប់ពីជំនួញរបស់ខ្លួនបរាជ័យ។ នេះបើយោងតាមរបាយការណ៍ Harino Matro។ ដោយគេស្គាល់ឈ្មោះថា Azmir អាយុ ២១ ឆ្នាំ អះអាងថា គាត់ជំពាក់បំណុលគេ បន្ទាប់ពីមិនអាចដឹកជញ្ជូនទូរស័ព្ទ ៨ ពាន់គ្រឿងដែលគេកក់ទៅដល់ដៃអតិថិជនរបស់ខ្លួនទាន់ពេលវេលា ាបន្ទាប់ពីគាត់ចាញ់បោកស្ថាបនិកក្រុមហ៊ុនជំនួញទូរស័ព្ទតាមអនឡាញ។ Azmir ដែលធ្លាប់រកបានប្រាក់ចំណូល ៥,៥ លានរីងហ្គីត (១,៣៣ លានដុល្លារ) ដោយទទួលយកការកក់ទូរស័ព្ទដៃរបស់អតិថិជន និយាយថា គាត់អាចលក់ទូរស័ព្ទដៃ ៨០០ គ្រឿងក្នុងមួយឆ្នាំ និងទទួលបានប្រាក់បន្ថែមប្រចាំខែពីស្ថាបនិកក្រុមហ៊ុន។ គាត់បន្ថែមទៀត ក្រោយស្ថាបនិកក្រុមហ៊ុនបាត់ខ្លួនថា “បន្ទាប់ពីប៉ុន្មានខែមកនេះ ការកុម្ម៉ង់របស់អតិថិជនរបស់ខ្ញុំបានឡើងទៅដល់ ៨ ពាន់គ្រឿង ប៉ុន្ដែទូរស័ព្ទមិនឃើញដឹកជញ្ជូនដោយស្ថាបនិកក្រុមហ៊ុននោះទេ”។ Azmir និយាយថា ការដឹកជញ្ជូននោះមានតម្លៃ ១ លានរីងហ្គីត (២៤ ម៉ឺនដុល្លារ)។ នៅពេលអ្នកទិញចាប់ផ្ដើមសួរដេញដោលអំពីទូរស័ព្ទរបស់ពួកគេ Azmir ត្រូវបង្ខំចិត្តលក់រថយន្តស៊េរីទំនើបចំនួន ៣ គ្រឿងនិងប្រើប្រាស់ធានារ៉ាប់រងជីវិតមានតម្លៃ ៥០ ម៉ឺនរីងហ្គីត […]

អានបន្ត

មានរឿងគួរឱ្យព្រឺរឆ្អឹងខ្នងមួយនៅពីក្រោយការបោះបង់ចោលសណ្ឋាគារដ៏ប្រណីតនៅលើចង្កេះភ្នំរបស់កូឡុំប៊ី

នៅជិតទេសភាពទឹកជ្រោះដ៏ស្រស់បំព្រងក្នុងតំបន់ព្រៃនៃផ្ទាំងទស្សនីយភាពដ៏ប្លែកភ្នែកបំផុតរបស់ប្រទេសកូឡុំប៊ី វិមានដ៏ស្កឹមស្កៃមានរូបរាងបែបអឺរ៉ុបមួយនេះ បានសាងសង់នៅលើចង្កេះភ្នំមួយ ដែលគេអាចមើលឃើញទេសភាពទន្លេ Bogota និងទឹកជ្រោះ Tequendama។ នាអំឡុងពេលមួយនោះ វិមាននេះគឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសទាំងមូល ប៉ុន្តែវាត្រូវបានគេបោះបង់ចោលជាច្រើនទសវត្សរ៍មកហើយ។ ទន្ទឹមនឹងធម្មជាតិបានលេបត្របាក់សំណង់នេះត្រឡប់ទៅវិញនោះ មានពាក្យចចាមអារ៉ាមក្រៅនិងក្នុងនិយាយរឿងគួរឱ្យព្រឺរសម្បុរអំពីតំបន់ជនបទមួយនេះ។ សំណង់អគារនេះត្រូវបានរចនា និងសាងសង់ជាវិមានមួយនៅក្នុងឆ្នាំ១៩២៣ ដោយវិស្វករលោក Carlos Arturo Tapias សម្រាប់អ្នកមានលុយនៅឯកូឡុំប៊ីមកសម្រាកលំហែកាយ។ វាល្បីខាងសម្រស់ដ៏ទាក់ទាញរបស់វា និងទិដ្ឋភាពដ៏ស្រស់បំព្រងនៃទឹកជ្រោះ។ យោងតាមសម្តីអ្នកស្រុកក្នុងតំបន់ អំឡុងសម័យអាណានិគមអេស្ប៉ាញ ប្រជាជននៅក្នុងតំបន់នេះនឹងលោតចុះពីលើជ្រោះ ហើយក្លាយទៅជាឥន្រ្ទីដ៏មានសេរីភាព ដោយគេចចេញពីភាពជាទាសករ។ អស់រយៈពេល៣០ឆ្នាំក្រោយមក វិមានមួយនេះត្រូវបានប្រើសម្រាប់ធ្វើជាកន្លែងលាងបាប។ នៅក្នុងឆ្នាំ១៩៥០ ម្ចាស់វិមាននេះបានសម្រេចចិត្តកែប្រែកន្លែងមួយនេះទៅជាសណ្ឋាគារ។ សណ្ឋាគារ Hotel del Salto បានក្លាយទៅជាសណ្ឋាគារដែលមានភាពហ៊ឺហាបំផុតមិនធ្លាប់មានពីមុនមកនៅអំឡុងពេលនោះ។ ប៉ុន្តែសំណង់នេះបានចាប់ផ្តើមសាងសង់យឺតយ៉ាវ ហើយមានការបំពុលបរិស្ថាននៅក្នុងទន្លេយ៉ាងខ្ពស់ ដែលធ្វើឱ្យតំបន់ទាំងមូលមានក្លិនស្អុយរលួយយ៉ាងខ្លាំង។ ប្រជាជនបានចាប់ផ្តើមចាកចេញពីតំបន់ ហើយសណ្ឋាគារនេះត្រូវបានបោះបង់ និងទុកឱ្យធម្មជាតិលេបត្របាក់។ យោងតាមរឿងព្រេងនិទានក្នុងស្រុក វិញ្ញាណរបស់មនុស្សជាច្រើនដែលបានស្លាប់នៅលើទឹកធ្លាក់ អំឡុងការគ្រប់គ្រងរបស់អេស្ប៉ាញនៅលើទ្វីបអាមេរិកខាងត្បូងនៅតែហ៊ុមព័ទ្ធជុំវិញវិមាននេះដល់សព្វថ្ងៃ។ ទើបតែប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះប៉ុណ្ណោះ ដែលវិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិនៃសាកលវិទ្យាល័យជាតិកូឡុំប៊ីសម្រេចចិត្តកែប្រែសំណង់នេះទៅជាសារមន្ទីរ ដែលជាផ្នែកមួយនៃការប្រឹងប្រែងរបស់ពួកគេដើម្បីស្តារតំបន់នេះឡើងវិញ។ ប៉ុន្តែនៅតែមានមនុស្សមួយចំនួននិយាយថា សំណង់នេះនៅតែជាប់បណ្តាសារបស់វិញ្ញាណខ្មោចសម័យមុនដដែល៕   

អានបន្ត