ញាក់សាច់! តោះមកទស្សនាលក្ខណះសម្បត្តិ នៃកប៉ាល់កម្សាន្តរបស់មហាសេដ្ឋីពិភពលោក ដែលបានលេចវត្តមានក្នុងប្រទេសកម្ពុជាយើង ដែលចតនៅទន្លេចតុមុខ ដែលមានតម្លៃរហូតដល់ទៅ….(មានវីដេអូ)

ពិតជាមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកាលពីមុននេះប៉ុន្មានម៉ោង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កប៉ាល់ដ៏ទំនើប និងមានតម្លៃថ្លៃកប់ពពកមួយគ្រឿងរបស់មហាសេដ្ឋីប្រទេសអង់គ្លេស នោះគឺលោក Joe Lewis ដែលត្រូវបានទស្សនាវដី្ដ Forbes ធ្លាប់បានចុះថា លោកគឺជាអ្នកជំនួញដ៏ល្បីរបស់អង់គ្លេស ដែលមានទ្រព្យសម្បត្តិ រហូតទៅដល់៥ពាន់លានដុល្លារបានមកដល់ប្រទេសកម្ពុជាយើង ដោយចុះចតនៅម្តុំ មាត់ទន្លេ ចតុមុខ។ កប៉ាល់កម្សាន្តដ៏ទំនើប ដែលមានឈ្មោះ Aviva របស់មហាសេដ្ឋីអង់គ្លេសរូបនេះ ត្រូវបានគេដឹងថា មានតម្លៃថ្លៃមហាសាលរហូតដល់ ២៥០លានដុល្លារឯណោះ ហើយត្រូវបានគេឱ្យដឹងថា បានចុះចតនៅទន្លេចតុមុខ ក្បែរសណ្ឋាគារសុខារាជធានីភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Cambodia Extreme PowerSports បានប្រាប់ឱ្យដឹងពីលក្ខណៈសម្បត្ដិដ៏ពិសេសរបស់កប៉ាល់ដ៏ទំនើបនេះ ដោយវាមានប្រវែង ៩៨ម៉ែត្រ ដែលផលិតឡើងដោយក្រុមហ៊ុនផលិតនាវាឈ្មោះ Abeking & Rasmussen កាលពី ឆ្នាំ២០១៧។ បន្ថែមពីលើនេះវាអាចផ្ទុកអ្នកដំណើរបាន ១៦នាក់ (៨បន្ទប់) និងក្រុមនាវិកបានរហូតដល់ ២៥នាក់ (១២បន្ទប់) ជាមួយនឹងសមត្ថភាពផ្ទុកបានរហូតដល់ ៤,៩៦៦ តោន។ […]

អានបន្ត

រំភើប​ជំនួស! គូស្នេហ៍​ប្រុស​និង​ប្រុស​ បានកាន់ដៃគ្នា​ចូលរោង​ជ័យ​ បានធ្វើ​ឲ្យ​…(មានរូប​ភាព​)

ស្នេហាពិត គឺជាស្នេហាមួយគ្មាន​លក្ខណ៏​ខណ្ឌ​ ដែលធ្វេីឲ្យ​មនុស្ស​លែងមើលឃើញសខ្មៅ ខុស​ឬត្រូវអ្វីទៀតនោះទេ​ បើនិយាយឲ្យចំ​ គឺខ្វាក់ភ្នែកតែម្តង។ ជាក់ស្តែង​គូស្នេហ៍​មួយ​គូ​នេះ​ ដែលថ្ងៃនេះអ្នកទាំង​ពីរ​ បាន​រៀបចំ​ពិធី​ដ៏​មាន​ជ័យ​មង្គល​មួយ​ ដោយមានការដឹងលឺពី​ចាស់​ទុំ​ទាំង​សងខាង​ អមជាមួយស្នាមញញឹម​យ៉ាង​រីករាយ​។ ចំពោះ​បុរស​ទាំង​ពីរ​រូប​ដែលជាគូស្នេហ៏​នឹងគ្នានេះ​ មានឈ្មោះ​ ប្រុស​ ពៅ​ និង​ម្នាក់​ទៀត​ឈ្មោះ​ សុី​ វ៉ារត្ន័​ ។ ចំណែកឯកម្មវិធី​ទាំង​មូលគឺមានការរៀបចំឡេីងបែបប្រពៃណីខ្មែរទៅតាម​ទំនៀមទម្លាប់​ បេីទោះបីជា​អ្នក​ទាំង​ពីរ​រូប​ គឺជាប្រុស​និងប្រុសក៏ដោយនោះ​ លេីសពីនេះ​ទៀត​នោះ​ គឺមានភាព​អធិកអធម​តែម្តង។ ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ បានសម្តែងនូវ​ក្តី​រីករាយ​ ក៏ដូចជា​មានក្តីរំភើប​ជំនួសអ្នកទាំងពីរជាខ្លាំង​ ដែលខំតស៊ូ​ជំនះរាល់​ឧបសគ្គ​ និង​បញ្ហា​ប្រឈម​ជាច្រើន​ រហូត​ទទួល​បាន​ការដឹងលឺពីចាស់​ទុំទាំងសងខាង​ និងសម្រេចក្តីបំណងដែលអាចរួមដំណេីរ​ជីវិត​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​នោះ។

អានបន្ត

គួរឲ្យ​អាណិត​ណាស់​! ក្មេងប្រុសមុខចំលែក​ មាន​អាយុ​ត្រឹម​តែ​ ១០ឆ្នាំ​សោះ​ តែមានរូបរាងដូច…(មានវីដេអូ​)

មនុស្ស​យើង​គ្រប់​រូប​ដែលកេីតមកនេះ​ គឺសុទ្ធតែ​មាន​រូប​រាង​ និងមុខមាត់មិនដូចគ្នានោះឡេីយ​ ប៉ុន្តែ​ក៏មានមួយចំនួនតូច​ អាចមាន​មុខ​ស្រដៀង​គ្នា​ផងដែរ​ ដូចជា​បងប្អូន​បង្កើត​ជាដេីមនោះ​។ ក្នុង​នោះ​ដែរ​ ក៏មានមនុស្ស​មួយ​ចំនួន​ដែលកេីតមកហេីយ​ មាន​សរីរាង្គ​កាយមិនគ្រប់គ្រាន់​ និងមា​ន​រូប​រាងចម្លែកខុស​ប្លែកពីមនុស្ស​ធម្មតា​ក៏មាន។ អ្វី​ទាំង​អស់​នេះ​ មិនមាននរណាម្នាក់អាចយល់បានទេថា​ តេីវា​ជា​កម្មពៀរ​របស់មនុស្សម្នាក់នោះមកពីជាតិមុន​ ឬក៏មកពី​ការ​បង្កកំណេីតនៅក្នុងពោះ​របស់ម្តាយ វាមាន​បញ្ហា​មិនប្រក្រតី​ ឬក៏ជាអ្វី​ឲ្យ​ពិតប្រាកដ​នោះ​។ ដោយឡែក​ ក្មេងប្រុស​ម្នាក់​នេះ​ មាន​អាយុ​ត្រឹម​តែ​ ១០ឆ្នាំ​សោះ​ តែតូចដូចក្មេងអាយុ3ឆ្នាំចឹង​។ ជាមួយ​គ្នា​នេះដែរ​ ដោយក្តី​អាណិតអាសូរ​ជាពន់ពេក​​ លោក​ K01 ក៏មានបំណងចង់ជួបជាមួយក្មេងប្រុសម្នាក់​នេះ​ ដើម្បី​ជួប​សម្ភាសន៍​ផ្ទាល់​តែម្តង​ ចំពោះ​ដំណើរ​ជីវិត​របស់​គាត់​ ថាតើ​គាត់ទទួលរងនូវអ្វីខ្លះ​នោះ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​របស់​ក្មេង​ប្រុស​រូប​នេះ​ ដូចតទៅ​។ សូមទស្សនាវីដេអូខាងក្រោម

អានបន្ត

ហ៊ាន​ទេ! ហាងមួយកន្លែង​ ប្រកាសរកអ្នកជេីងខ្លាំង​ញុាំ​ធុរ៉េន​ ត្រឹមរយៈពេល ៣ម៉ោង ត្រូវញុាំអោយអស់ចំនួ​ន ៤គីឡូក្រាម នឹង​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​…

ប្រទេស​ថៃ៖​ ធុរ៉េន​ គឺជាផ្លែ​ឈេី​មួយ​ប្រភេទ​ ដែលមានការនិយមចូលចិត្តយ៉ាងខ្លាំង​ពីមនុស្សជាច្រេីន​ ប៉ុន្តែបេីនិយាយពីតម្លៃរបស់វាវិញ​ គឺមានតម្លៃ​គួរសម​ ដែលអាចឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​លទ្ធភាព​ក្នុង​ការ​ទិញយកមក​បរិភោគ​ ហេីយចំពោះទីតាំងដែលសំបូរនោះ​ គឺមាននៅខេត្តកំពត​ និងខេត្ត​កំពង់​ចាម។ ប៉ុន្តែចំពោះ​ផ្លែធុរ៉េន​នេះដែរ​ គឺវាមិនសូវមានផលល្អនោះទេសំរាប់សុខភាព​បេីសិនជាយេីងញាំុវាច្រេីនពេកនោះ​ ព្រោះវាអាចបង្កឲ្យយេីង​ក្តៅខ្លួន​ និងអាច​បង្កឲ្យ​កេីត​ជំងឺ​ផ្សេងៗ​ទៀត​បានផងដែរ។ ដោយឡែក​ ហាងលក់​ធុរ៉េន​មួយកន្លែងនៅប្រទេសថៃ​ បានមានការប្រកាស​លេី​បណ្តាញ​សង្គម​ហ្វេសបុក​ថា៖ ស្វែងរកជើងខ្លាំង ដើម្បីមកញាំុធុរ៉េនឲ្យអស់​ ត្រឹមរយៈពេល ៣ម៉ោង ត្រូវញាំុអោយអស់ចំនួ​ន ៤គីឡូក្រាម ហើយនឹងទទួលបានរង្វាន់ ៥០០០បាតភ្លាមៗ​ តែបើញាំុមិនអស់នោះទេ នឹងត្រូវគិតលុយតាមចំនួនដែលបានញាំុរួច។​ ចុះប្រិយមិត្ត​វិញ​ ហ៊ានសាកល្បងលេងល្បែងនេះដែរទេ?

អានបន្ត

មានចឹងទៀត! ក្រោយពីភ្លៀងមួយមេយ៉ាងធំ ស្រាប់តែមានយុវជនម្នាក់ មកលោតលេងទឹកលូ នៅប្រឡាយលូបឹងបែក យ៉ាងសប្បាយរីករាយទៅវិញ….(មានវីដេអូ)

កាលពីពេលថ្មីៗនេះមជ្ឈដ្ឋាន មហាជនជាច្រើន ទាំងក្នុងប្រទេសនិងក្រៅប្រទេសបានមានកោតសរសេីរជាខ្លាំងចំពោះយុវជនមួយក្រុម ដែលពួកគេបាននាំគ្នាប្រមូលសំរាម ចេញពីប្រឡាយ លូទឹកស្អុយបឹងត្របែកស្ទេីរតែ ជារៀងរាល់ថ្ងៃដេីម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋមួយចំនួន ឲ្យ មានការយល់ដឹង និងឈប់បោះចោលសំរាមជាបន្តទៀត។ ក្នុងនោះដែរ លោក សាន ដារ៉ាវីត ដែលជាដឹកនាំយុវជន សំរាមនិងជាអ្នកផ្តួចផ្តើមក្នុងព្រឹត្តិការណ៍នេះ ក៏ធ្លាប់បានមានការលេីកឡេីងតាមរយៈបណ្ដាញ សង្គម ហ្វេសបុកផេកឈ្មោះ Life Unlock របស់ខ្លួនដោយនិងមានថតវីដេអូទីមួយខ្នាតខ្លី ស្ដីពីការអប់រំអំពីបរិស្ថាន ដែលនឹងត្រូវចំនាយថវិកាអស់ ១៥០០ដុល្លារឯណោះ។ ដោយឡែកកាលពីរសៀលថ្ងៃមិញនេះ ទី២២ ខែឧសភា ឆ្នាំ២០១៩ ផ្ទៃមេឃក៏បានភ្លៀងមួយមេយ៉ាងខ្លាំង ដែលបណ្ដាលធ្វើឲ្យលូជាច្រើន នៅក្នុងទីក្រុងភ្នំពេញ លិចគ្រប់ទីកន្លែង។ ប៉ុន្ដែស្រាប់តែយុវជនសំរាមម្នាក់ ក៏បានលោតហែទឹកលេង នៅម្ដុំលូបឹងត្របែកយ៉ាងសប្បាយរីករាយ ដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏រឿងនេះជាខ្លាំង។ បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម

អានបន្ត

មានចឹងទៀត! គូរស្វាមីមួយគូរនេះ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមានឈ្មោះដូចគ្នា មិនតែប៉ុណ្ណោះគឺមានមុខមាត់ស្រដៀងគ្នាទៀត….(មានរូបភាព)

ជិវិតរបស់មនុស្សយើងម្នាក់ៗកើតមកគឺត្រូវតែមានស្នេហា ព្រោះវាជាច្បាប់ធម្មជាតិ ដែលមិនអាចប្រកែកបាន។ ក៍ប៉ុន្តែមនុស្សយើងម្នាក់ៗមុននឹងឈានដល់ការរៀបការ គឺត្រូវឆ្លងកាត់រឿងជាច្រើន ជាពិសេសគឺត្រូវចេះយល់ចិត្តគ្នា ហើយអ្វីដែលសំខាន់គឺជានិស្ស័យតែម្តង ប្រសិនបើគ្មាន និស្ស័យនឹងគ្នានោះទេ គឺគ្មានវាសនាអាចនៅជាមួយគ្នាបាននោះទេ។ ហើយចំពោះគូរស្វាមីភរិយាដែលរៀបការ យើងឃើញមានរឿងប្លែកៗជាច្រើនដូចជា ខាងកូនកំលោះវ័យក្មេង និងខាងកូនក្រមុំ វ័យចំណាស់ ឬខាងកូនក្រមុំវ័យក្មេង និងខាងកូនកំលោះវ័យចំណាស់ និងមួយទៀតឈ្មោះខាងកូនកំលោះនឺង កូនក្រមុំ គឺជាឈ្មោះដែលវែង និងពិបាកហៅ។ ដោយឡែកស្រាប់តែមួយគូរនេះវិញធ្វើអោយកក្រើកពេញបណ្តាញសង្គមហ្វេសបុកតែម្តង ដោយកូនកំលោះនឹងកូនក្រមុំ គឺមានឈ្មោះដូចគ្នា និងសរសេរអក្សរដូចគ្នា មិនត្រឹមតែប៉ុណ្ណោះ គឺមានមុខមាត់ស្រដៀងគ្នាទៀតផង។ ពួកគាត់ទាំងពីរគឺនឹងត្រូវរៀបការជាមួយគ្នា នៅថ្ងៃទី២២ ខែឱសភា ឆ្នាំ២០១៩ ដោយកូនកំលោះមានឈ្មោះថា ​សំរិទ្ធ​ ​វិច្ឆិកា​ និងកូនក្រមុំ ក៍មានឈ្មោះ ​សំរិទ្ធ​ ​វិច្ឆិកា​ ដែរ៕

អានបន្ត

ឯកឧត្ដម​ ខៀវ​ កាញារីទ្ធិ​ បាន​បង្ហាញ​ពីអាថកំបាំង រូបចម្លាក់​ដីដុត​ ដែលមាន​រូប​រាងជាកងទ័ព អមជាមួយ​ការបកស្រាយ​អំពី​ប្រវត្តិ​…

ដូច​ដែរ​ប្រិយមិត្ត​ និងមហាជន​មួយចំនួន​​បានទទួលជ្រាប​រួចមកហេីយ​ថា​ ប្រទេស​ចិន​ មានអាយុ​កាល​រាប់ពាន់ឆ្នាំ​ ដែលមានទំនៀមទំលាប់​ប្រពៃណី​ និងធ្លាប់បានឆ្លងកាត់នូវសម័យកាលជាច្រេីន​ ដោយរាល់សម័យកាលនីមួយៗ​ គឺបានបន្សល់ទុកនូវ​ប្រវត្តិ​ និងរឿងរ៉ាវជាច្រេីនមកដល់មនុស្សក្នុង​សម័យ​នេះ​ ។ ដោយឡែក​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ និង​លោកជំទាវ​ជាភរិយា​ រួម​ជាមួយ​ឥស្សរជន​ជាន់​ខ្ពស់​ជាច្រើន​រូប​ បានទទួល​នូវការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ។ ជាមួយ​គ្នា​នេះដែរ​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធិ​ ក៏តែងតែ​បាន​បង្ហាញ​ពីទិដ្ឋភាព​ និង​ព័ត៌មាន​ជាច្រើន​ ដេីម្បី​ជូន​ដល់​មហាជន​ខ្មែរ​បានទទួលជ្រាប​ផងដែរ​។ ជាក់ស្ដែង​ ក្រោយពី​ឯកឧត្ដម​ ខៀវ​ កាញារីទ្ធិ​ និង​លោកជំទាវ​ បាន​មានដំណេីរ​ទស្សនកិច្ច​នៅសារមន្ទីរ​​របស់ប្រទេសចិនរួចមក​ ឯកឧត្ដម​ក៏បាន​បង្ហាញ​ពីរូបចម្លាក់​ដីដុត​ ដែលមាន​រូប​រាងជាកងទ័ព​ អមជាមួយ​ខ្លឹមសារ​រៀបរាប់​ទាក់ទង​នឹង​ប្រវត្តិ​រូប​ចម្លាក់​នេះ​ ដោយ​មានខ្លឹមសារទាំងស្រុងថា៖ «នៅលើក្បាច់អង្គរវត្ត យើងស្គាល់ឋានៈមេទ័ព និងឥស្សរជន តាមចំនួនក្លស់ តែលើរូបចម្លាក់​ដីដុតសម័យ​ស្តេច សុី ហួងទី វិញ យើងដឹងអ្នកណាជាមេ​ តាមការមើលស្បែកជើង ហើយមើលឋានៈតាមចំនួន បូ។ បុរសក្នុងរូបនេះ មានឋានៈស្មីផ្កាយ ៣ (ឬ ៦ បើគេរាប់មុខក្រោយបញ្ចូលគ្នា ?) ហើយបើតាមរូប​ […]

អានបន្ត

កម្រមានណាស់! ក្នុងថ្ងៃមង្គលការប្តី ស្រាប់តែអតីតប្រពន្ធ មិនខឹងបែរជា អបអរសាទរ និងជូនពរអតីតស្វាមីថា….

មុននេះបន្ដិច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក នារីម្នាក់ដែលគាត់មានគណនីឈ្មោះ Chhang Sofiya បានបង្ហោះរូបថត ដែលអតីតស្វាមីរបស់ខ្លួន បានរៀបការជាមួយនឹងនារីម្នាក់ផ្សេងទៀត ដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង ដោយបានភ្ជាប់សារមួយឃ្លាថា៖ “ថ្ងៃនេះអូននិងកូនសូមជូនពរអតីតស្វាមី និងអរបអរសាទរដែលបងបានជួបមនុស្សស្រីដែលល្អ ដែលបងគិតថាអាចដេីររួមផ្លូវជីវិតជាមួយបងបានហេីយ ជូនពរបងមានសុភមង្គល ជាពិសេសស្រលាញ់គ្នាដល់ចាស់កោងខ្នង ទោះមិនបានកាន់ដៃគ្នាក៏ពួកយេីងអាចរាប់អានគ្នាបានដែរ” យ៉ាងណាមិញ ក្រោយពីការបង្ហោះរបស់ម្ចាស់គណនី ហ្វេសប៊ុកខាងលើរួចមក ស្រាប់តែមហាជនជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកបាននាំគ្នាឡាយ និងចែករំលែកតៗគ្នាយ៉ាងច្រើន ហើយក៏មានមហាជនមួយចំនួនទៀត បានកោតសរសើរថា៖”បងស្រីពិតជាមនុស្សស្រី ដែលរឹងមាំខ្លាំងណាស់ ស៊ូៗណា”។

អានបន្ត

កប់! ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានជួបជាមួយនឹងលោកឈិនឡុង នៅព្រះរាជវាំងចិន និងបានពោលពាក្យថា…..

ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបជាមួយតារាកំពូលក្បាច់គុណ ដ៏មានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងវិស័យភាពយន្ដហុងកុង នោះគឺលោក Jacky Chan ដែលប្រិយមិត្ដនៅក្នុងប្រទេសរបស់យើងតែងតែនិយមហៅឈ្មោះថា ឈិន ឡុង ដែលការជួបនេះ គឺក្នុងឱកាសឯកឧត្ដម អញ្ជើញចូលរួមក្នុងកម្មវិធីបើកសប្តាហ៍ភាពយន្ត និងទូរទស្សន៍អាស៉ី នៅព្រះរាជវាំងចិន ក្នុងក្រុងប៉េកាំង កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ ក្នុងនោះផងដែត ឯកឧត្ដម ខៀវ កញ្ញារីទ្ធ បានបង្ហោះរូបថតជាមួយលោក ឈិន ឡុង ដោយបានភ្ជាប់អមមកជាមួយពាក្យពេជន៏មួយឃ្លា ដែលបានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុករបស់យើង មានការចាប់អារម្មណ៏ជាខ្លាំងនោះគឺ៖”ដល់ពេលនៅក្បែរគ្នា បានដឹងថាខ្ញុំទាបច្រឡឹង”។ យ៉ាងណាមិញ ទាក់ទងចំពោះរូបថតមួយសន្លឹក ដែលឯកឧត្ដម ខៀវ កញ្ញារីទ្ធ បានថតជាមួយលោក ឈិន ឡុងនេះ គិតត្រឹមពីម្សិលមិញ វេលាម៉ោង ៨ និង៤៥នាទីយប់ ថ្ងៃទី១៦ ខែឧសភា មកដល់ពេលនេះថ្ងៃទី១៧ មានចំនួនអ្នក Like រហូតទៅដល់ ១៥មុឺននាក់ និងអ្នកស៊ែរចែករំលែករហូតទៅដល់ […]

អានបន្ត

ទាល់តែប្រើក្បាច់ Superman ហោះសំកាំងទើបឈ្នះ!

វាគឺជាបក្សី? វាគឺជាយន្តហោះ? ទេវាគឺជាកីឡាករ Infinite Tucker ហើយគាត់គឺជាកំពូលមនុស្ស Superman ដែលទើបនឹងបង្ហាញមុខ។ Tucker ដែលប្រហែលជានឹងមានឈ្មោះល្អឯកបំផុតមិនធ្លាប់ឃើញនៅក្នុងកីឡារត់ប្រណាំង បានចូលរួមប្រកួតក្នុងការរត់ចម្ងាយ ៤០០ ម៉ែត្រវគ្គផ្តាច់ព្រ័ត្រនៅឯកម្មវិធី Southeastern Conference (SEC) Track and Field Championships ក្នុងប្រទេសអាមេរិក ពេលដែលភ្លាមៗគាត់បានក្លាយទៅជាតារាដ៏ល្បីល្បាញមួយរូបនៅលើអនឡាញ។ ក្រឡេកមកមើលរឿងដ៏គួរឱ្យចាប់អារម្មណ៍ Tucker បានរត់ទន្ទឹមគ្នាជាមួយនឹងមិត្តរួមសញ្ជាតិរបស់គាត់ Robert Grant នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការរត់ប្រណាំង ពេលដែលគាត់បានសម្រេចចិត្តរត់ឆ្លងកាត់ខ្សែព្រ័ត្រនៅក្នុងរបៀបមិនធម្មតាមួយ។ រាល់អត្តពលិកទាំងអស់ប្រហែលជាដឹងវិធីដើម្បីក្តាប់យកជ័យជម្នះ ប៉ុន្តែសម្រាប់អត្តពលិករត់ចម្ងាយរូបនេះវិញ គាត់បានប្រើប្រាស់ក្បាច់ហោះសំកាំងស្លាបស្ទើរមិនគួរឱ្យជឿពេលដែលរត់ជិតដល់ខ្សែបន្ទាត់ផ្តាច់ព្រ័ត្រ ដោយយកឈ្នះគូប្រកួតត្រឹមមួយចម្អាមប៉ុណ្ណោះ៕

អានបន្ត