សូមជួយស៊ែរបន្តផង! ទី​បំផុត​ យុវជន​សំរាម​ បានចេញ​ខ្សែ​វីដេអូ​អប់រំ​ អំពីសំរាមហើយ​ ដែលពិតជា​មានន័យ​ជ្រាលជ្រៅ​ខ្លាំង​ណាស់​…(មានវីដេអូ​)

មួយ​រយៈពេល​កន្លង​ទៅ​នេះ​ គេសង្កេត​ឃើញថា​ បញ្ហា​សំរាម​នៅតែជាបញ្ហាដ៏ចំបងមួយ​ ដែលមានមនុស្ស​មួយ​ចំនួន​ នៅតែ​បោះចោល​សំរាម​នៅ​តាម​ទី​សាធារណៈ​ ដែលនេះអាចបង្កឲ្យ​បរិស្ថាន​ គ្មាន​សណ្តាប់​ធ្នាប់​ និង​មិនទទួលបាន​នូវ​សោភ័ណភាព​ល្អ​ក្នុង​ទីក្រុង​ ឬទី​ប្រជុំជន​ ក៏ដូចជា​បង្កឲ្យ​ប៉ះពាល់​ ​ដល់​សុខ​ភាព​ជាដេីម​នោះ​ ។ ដោយឡែក​ កាលពី​ពេលថ្មីៗនេះ​ មជ្ឈដ្ឋាន​មហាជនជាច្រើន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ បា​ន​មានកោតសរសេីរជាខ្លាំង​ ចំពោះ​យុវជន​មួយ​ក្រុម​ ដែលពួកគេបាន​នាំគ្នា​ប្រមូល​សំរាម​ចេញពី​ប្រឡាយ​លូទឹកស្អុយ​បឹងត្របែក​អស់ពេល​ជាច្រើន​ថ្ងៃ​ ដេីម្បី​ធ្វើ​ជាគំរូ​ដល់ប្រជាពលរដ្ឋ​មួយចំនួន​ ឲ្យ​មានការយល់ដឹង​ ជាពិសេសចំពោះ​មនុស្ស​មួយ​ចំនួន​ ​ឲ្យ​មានការ​ខ្មាស់​អៀន​ និងឈប់បោះចោលសំរាមជាបន្តទៀតផងនោះ។ លេី​សពីនេះទៅទៀតនោះ​ យុវជន​មួយ​ក្រុម​នេះ​ ក៏បាន​ថតជា​វីដេអូ​អប់រំ​ ដេីម្បី​ចែកជូនដល់​មហាជន​ឲ្យ​មានការ​យល់ដឹងអំពី​ការ​ចោលសំរាម​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ ក៏ដូចជា​ទទួល​បាន​នូវ​អនាម័យ​ និង​មិនប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​ខ្លួន​ថែម​ទៀត​ផង​ ដូចពាក្យចាស់ថា​ អនាម័យ​ស្អាត​ សុខភាព​ល្អ​ ជីវិត​រស់នៅ​កាន់តែ​ប្រសេីរ។ សង្ឃឹម​ថា​ វីដេអូ​មួយ​នេះ​ អាច​ជួយ​ជំរុញ​ដល់​ប្រជាជន​មួយចំនួន​ ដែលតែងតែ​បោះសំរាម​ចោល​ពាស​វាពាសការ​ និងគ្មាន​សណ្ដាប់​ធ្នាប់​នោះ​ មានការ​ភ្ញាក់​រលឹក​ និងចូលរួមទាំងអស់គ្នាដេីម្បី​ថែរក្សា​បរិស្ថាន​ស្អាត​ក្នុង​សង្គម​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ឃ្លីប​វីដេអូ​អប់រំ​នេះ​ដូច​តទៅ​។ សូមទស្សនាវីដេអូខាងក្រោម

អានបន្ត

ញាក់សាច់! បេសកកម្មដាំនិងថែទាំកូនឈើ១០ម៉ឺនដើម ដោយដឹកនាំដោយលោក តាន់ គីមសួរ គឺនឹងត្រូវចំណាយអស់ថវិការហូតដល់ទៅ…..

ប្រិយមិត្ដប្រាកដជាបានជ្រាបខ្លះៗហើយ ចំពោះលោក តាំង គីមសួរ បានផ្ដួចផ្ដើមគំនិត ក្នុងការដាំដើមឈើ ដើម្បីសង្រ្គោះទៅដល់ផែនដីរបស់យើងនេះ ដែលសព្វថ្ងៃរងការកាត់បំផ្លាញពីសំណាក់ឈ្មួញឈើធំៗជាច្រើន ដែលកត្ដាទាំងអស់នេះហើយ អាចធ្វើឲ្យផែនដីរបស់យើង ឈានទៅដល់ការវិនាស និងជួបគ្រោះធម្មជាតិ នៃការបម្រែបម្រួលអាកាសធាតុ។ យ៉ាងណាមិញ ទាក់ទងចំពោះរឿងមួយនេះ លោក តាំង គីមសួរ បានលើកឡើងនៅលើគេហទំព័រ ហ្វេសប៊ុករបស់លោកថា៖”ពុកម៉ែបងប្អូនទាំងអស់គ្នាមានបានដឹងទេ ថារាល់ថ្ងៃនេះយើងទាំងអស់គ្នាកំពុងតែរួមចំណែកបំផ្លាញផែនដីនេះដោយមិនដឹងខ្លួន? ឥឡូវនេះផែនដីដែលកំពុងតែផ្តល់ជាជំរកជូនយើងនេះកំពុងតែកើតនូវជំងឺមហារីកដំណាក់កាលធ្ងនធ្ងរហើយ។ តើពួកយើងគួរតែចូលរួមរិះរកវិធីដើម្បីព្យាបាល ឬក៏អោបដៃឈរមើលផែនដីនេះវិនាស? បើផែនដីនេះពិតជាត្រូវវិនាសមែន យើងទាំងអស់គ្នាក៏នឹងត្រូវវិនាសដូចគ្នា។ ផែនដីនេះមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ តែគឺជារបស់ពួកយើងទាំងអស់គ្នា អ៉ីចឹងហើយ យើងទាំងអស់គ្នាត្រូវតែមានការចូលរួមឈឺឆ្អាលនិងទទួលខុសត្រូវ។ កម្មវិធីដាំកូនឈើ១០ម៉ឺនដើមក្រោមប្រធានបទ៖ ព្យាបាលដំបៅផែនដី នឹងរៀបចំធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩។” ដោយឡែកប្រិយមិត្ដ មានដឹងទេថា តើបេសកម្មក្នុងការដាំដើមឈើ ១០មុឺនដើមនេះ ត្រូវចំណាយថវិកាអស់ប៉ុន្មានទៅ? ក្នុងនោះផងដែរ កាលពីម្សិលមិញនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក តាំង គីមសួរ បានប្រាប់ឱ្យដឹងថា៖”៥០ម៉ឺនដុល្លា សម្រាប់បេសកកម្មដាំនិងថែទាំកូនឈើ១០ម៉ឺនដើម? ភ្នំមួយនេះពិបាកនឹងទូលម្នាក់ឯងណាស់ ក្នុងនាមជាបងប្រុសដ៏ល្អនិងគួរឲ្យស្រឡាញ់ម្នាក់ គឺត្រូវតែមានការចែករំលែកបន្ទុកនេះទៅកាន់ប្អូនៗជាទីស្រឡាញ់ទាំងនេះដែរហើយ”៕

អានបន្ត

ក្បួនតម្រាខ្មែរបុរាណ សង់ផ្ទះក្នុងអំឡុងពេលវេលាល្អ ដើម្បីអោយទេវតាប្រោសព្រំ មានលុយកាក់មាសប្រាក់ហូរចូលជាហូរហែរ គ្រួសារមានលាភសំណាង មានសុភមង្គលត្រជាក់ត្រជុំសុខដុមរមនា ចម្រុងចម្រើន

អានបន្ត

លោក អាចារ្យធំ នគររាជ បានបង្ហាញពីដើមស្រឡៅចាស់១ដើម ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ នៅភាពអច្ឆរិយៈរបស់វា ពេលឃើញភ្លាម លាន់មាត់ថាដូច ម្រាមដៃ និងខ្លះទៀតថាដូច ក្រចកជើងគោ

អានបន្ត

កូនខ្មែរតិចណាស់ ដែលមិនសូវដឹងស្គាល់ទ្រង់ ដោយទ្រង់​ជា​បុគ្គល​ដំបូង​គេ​បង្អស់ ដែល​ជា​អ្នក​សម្ដែង បង្កើត​របាំ​អប្សរា​អោយ​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​បច្ចុប្បន្ននេះ

អានបន្ត

មិនស្មានសោះថា លោក ផែង​ វណ្ណៈ​ ធ្លាប់​មានប្រវត្តិ​ជាមួយ​ ស្តេចចោរ​ រ៉ាស្មាច់ ខ្លាំងយ៉ាងនេះសោះ

មេចោរ រ៉ាស្មាច់ កំពូលអ្នកគុននិយមល្បីនៅកម្ពុជាកាល១៨ឆ្នាំមុនក្នុងវិស័យ ប្លន់ នឹង ចាប់ជំរិត។ រ៉ាស្មាច់នេះ គឺជាឧក្រិដ្ឋជនថ្នាក់អន្តរជាតិ ហើយធ្លាប់ធ្វើទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនអន្តរជាតិ ។ រ៉ាស្មាច់បានប្រើមធ្យោយទំនើបដើម្បីធ្វើសកម្មភាពដូចជា គ្រាប់បែក កាំភ្លើងខី្លម៉ាក់ឡុក ដែលមានតម្លៃចាប់ពី២ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារ ។ រ៉ាស្មាច់​ មានលិខិតឆ្លងដែន៦ ហើយក៏មានកន្សែងយ័ន និងកូនក្រញីឈ្មោដើម្បីការពារខ្លួនផងដែរ ។ ហើយថ្មីៗនេះ លោកផែង​ វណ្ណៈ​ បានរៀបរាប់ពី អនុស្សាវរីយ៍​ ថ្ងៃ​បេសសកម្ម​សម្ងាត់​កំចាត់មេក្លោងចាប់ជំរឹតដ៏ល្បីល្បាញឈ្មោះ​ រ៉ាស្មាច់ឆ្នាំ​ ២០០០​ នៅលើបណ្ដាញសង្គមរបស់លោកថា៖ “នៅថ្ងៃទី​ ១០​ ខែ​ សីហា​ ឆ្នាំ​ ២០០០​ លោក​អនុសេនីយ៍​ទោ​ ផែង​ វណ្ណៈ​ ប្រធាន​ផ្នែក​ការពារការសម្ងាត់ជាតិ​ ការិយាល័យ​ព័ត៌មាន​ទូទៅ​ នៃ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទទួលបញ្ជាអោយអនុវត្តផែនការសម្ងាត់កំចាត់មេក្លោងចាប់មនុស្សជំរឹតទារប្រាក់ដ៏ល្បីល្បាញ​គឺ​ សោម​ ណារ៉ា​ ហៅ​ សុខ​ ណារ៉ា​ ហៅរ៉ាអូស្ត្រាលី​ ឬ​ ហៅ​ រ៉ាស្មាច់​ ។ ប្រជុំដាក់ផែនការ​ […]

អានបន្ត