ដោយមានការអាណិតអាសូរខ្លាំងពេក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ហើយសន្យានឹងជួយឧបត្ថម្ភ ប្រចាំជារៀងរាល់ខែ រហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យ ដែលនាងបាន ប្ដេជ្ញារៀនអោយចប់សាកលវិទ្យាល័យ

អានបន្ត

ព្រលឹងចុងសក់ តៃកុង​ឡាន​ធុនធំ​ ចេញ​មុខ​និយាយ​ឡេីងញ័រមាត់​ ខណៈដែល​ឡាន​ធុនតូច​មួយ​គ្រឿង​ បានបេីកវ៉ាជែងខុស​គន្លង​ផ្លូវ​នៅលេីស្ពាន​ ដែលពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ធំៗជាច្រើនៅកម្ពុជា បានបង្កឡើង ដោយសារឡានធុនធំ ដែលបើកបរដោយអ្នកគ្មានវិជ្ជាជីវៈ​ និង​បំពានច្បាប់ ប៉ុន្តែ​ក៏មានមួយចំនួនផងដែរ​ ដែលបង្ក​ឡេីងដោយ​ឡានធុន​តូច​ ខណៈដែលអ្នក​បេីក​បរ​មិនគោរព​ច្បាប់​ ដោយវ៉ាជែង​មិនខ្វល់ពីផលប៉ះពាល់​ និង​គ្រោះថ្នាក់​ដល់​អ្នក​ដទៃជាដេីមនោះ។ ជាក់ស្តែង​ចំពោះ​ករណី​មួយ​នេះ​ ដោយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ បានបេីកបរ​វ៉ា​ជែង​ខុសគន្លងផ្លូវ​នៅលេីស្ពាន ដែលស្ទេីតែទទួលរងនូវ​គ្រោះថ្នាក់​ទៅហេីយ​ ដែលនេះគម្បីជា​គំរូ​សម្រាប់​អ្នកបេីកបរ​បំពានច្បាប់មួយចំនួន​ គួរតែយល់ដឹង​ ព្រោះជីវិតមិនមែនវិលល្ងាចនោះទេ​ ហេីយថែមទាំងបង្កឲ្យប៉ះពាល់ដល់​ជីវិត​អ្នក​ដទៃ​ទៀតផង​។ យ៉ាងណាមិញ​ តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vanny Seven បានបង្ហោះ​ពី​ទិដ្ឋភាព​វ៉ា​ជែង​ខុសគន្លងផ្លូវ​របស់​រថយន្ត​ធុន​តូច​ អមជាមួយ​ការរៀបរាប់យ៉ាងរន្ធត់ពីតៃកុង​ឡាន​ធុនធំ​ឡេីងញ័រមាត់​ ដែលហេតុ​ការ​ណ៏នេះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​ខាង​លើ​នេះ​ ក៏បាន​មានការ​លេីកឡេីង​ដែរថា​៖ «ចុចស្តាប់បន្តិចទៅ​ ក្រែងវាមានប្រយោជន៍ខ្លះបង​ប្រុសម្នាក់តាកុងទ្បានធំ ឈប់​ទ្បាន និយាយ​ទ្បើង​ញ័រ​មាត់ និងហើយគេថាមិនខុសមែន​ មិនមែនមកពីផ្លូវហ្នឹងចង្រៃ​ ជើងកប់ស្អីទេ​ គឺអាអ្នកបើកមួយចំនួនធំហ្នឹងវាចង្រៃតែម្ដង​ និងពួកវាអោយតែបានទៅមុន​ វាឡើងវ៉ាគ្មានខួរក្បាលចេះគិតស្អីទេ»។ សូមទស្សនាវីដេអូខាងក្រោម

អានបន្ត

សូមបងប្អូនជួយស៊ែរបន្តផង​ សពលោកងួន កែវពេជ្យពិសិដ្ឋ ប្រារព្ធធ្វើនៅវត្តសំបួរមាស ដែលមានទីតាំងស្ថិតនៅ

ដំណឹងដ៏សែនក្រៀមក្រំមួយ បានកើតឡើង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅខណៈពេលមុននេះប៉ុន្មានម៉ោង ដោយរូបលោក ងួន កែវពេជ្រពិសិដ្ឋ បានស្លាប់បាត់បង់ជីវិត ព្រោះតែមិនអាចតស៊ូ ចំពោះសភាពជំងឺដ៏កាចសាហាវ មហារីកដំណាក់កាលចុងក្រោយបាន ដែលធ្វើឲ្យរូបលោកត្រូវទទួលមរណភាពទាំងវ័យក្មេងបែបនេះ។ ដោយឡែកនាថ្ងៃដដែលនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក សាន្ដ ដារ៉ាវីត ជាប្រធានយុវជនសំរាម បានបង្ហោះនាមុននេះបន្ដិច អំពីទិដ្ឋភាពបុណ្យសពរបស់លោក ងួន កែវពេជ្យពិសិដ្ឋ ហើយរូបលោក ដារ៉ាវីត ក៏បានប្រាប់ឱ្យដឹងថា៖”សពលោក ងួន កែវពេជ្យពិសិដ្ឋប្រារព្ធធ្វើនៅវត្តសំបួរមាស ហួសស្ពានដែកចំការដូងបន្តិចនៅខាងឆ្វេងដៃ”។ ជាមួយគ្នានេះផងដែរ ចំពោះដំណឹងមរណភាពរបស់លោក ងួន កែវពេជ្យពិសិដ្ឋ បានធ្វើឲ្យមហាជន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បន្ទាប់ពីដឹងដំណឹងនេះភ្លាម មានការអាណិតអាសូរជាពន់ពេក មិនគួរណាមនុស្សល្អដូចជារូបលោក បែរជាត្រូវចាក់ចោលក្រុមគ្រួសារ ទាំងអាយុខ្លីបែបនេះសោះឡើយ។

អានបន្ត

ក្រោយពីអ្នកផលិតវីដេអូកំប្លែង​ ងួន កែវពេជ្រពិសិដ្ឋ ទទួលមរណៈភ្លាម កញ្ញា សាឡាត់ ស្រីឡាង ក៍បានបង្ហោះសារដ៍ខ្លីថា

ប្រិយមិត្ដបានដឹងហើយ ចំពោះសភាពជំងឺរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ដែលរូបលោកបានធ្លាក់ខ្លួនឈឺ ដោយសារតែជំងឺមហារីក ធ្វើឲ្យរូបលោក ធ្លាក់ខ្លួនស្គមរីងរៃ រហូតមួយរយៈពេលមុននេះ ក្រុមគ្រួសាររបស់លោកបានសម្រេចចិត្ដបញ្ចូនរូបលោក ទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យថែមទៀតផង។ យ៉ាងណាមិញ ដំណឹងដ៏សែនក្រៀមក្រំមួយ បានកើតឡើង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅខណៈពេលមុននេះប៉ុន្មានម៉ោង ដោយរូបលោក ងួន កែវពេជ្រពិសិដ្ឋ បានស្លាប់បាត់បង់ជីវិត ព្រោះតែមិនអាចតស៊ូ ចំពោះសភាពជំងឺដ៏កាចសាហាវនេះបាន ដែលធ្វើឲ្យរូបលោកត្រូវទទួលមរណភាពទាំងវ័យក្មេងបែបនេះ។ ជាមួយគ្នានេះផងដែរ ប្អូនស្រីសំណព្ធចិត្ដរបស់លោក ងួន កែវពែជ្រពិសិដ្ឋ នោះគឺ កញ្ញា សាឡាត់ ស្រីឡាង ពិតជាមិនអារម្មណ៏ក្ដុកក្ដួលក្រៃលែង ដែលត្រូវបាត់បង់បងប្រុសជាទីស្រលាញ់លឿនបែបនេះ។ ទន្ទឹមនឹងនោះផងដែរ កញ្ញា សាឡាត់ ស្រីឡាង ក៏បានបង្ហោះសារយ៉ាងខ្លីមួយ តែពោលពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលរូបនាងបានសរសេរថា៖”រាត្រីសួស្ដីណាបងបងអាចសំរាកបានហេីយ RIP”៕

អានបន្ត

រំភើបចិត្តណាស់ អ្នកនាង​ គង់​ ចាន់​សូរិយា​ បាននាំលោក​ បូ​ វិចិត្រ មកញាំអីទាំងយប់ និងថ្ងៃនេះគាត់នឹងទិញទូរស័ព្ទមួយគ្រឿងសម្រាប់ប្រើ ដោយយប់មិញនេះគាត់ទទួលបានប្រាក់ឧបត្ថម្ភចំនួន

កាលពី​ម្សិលមិញ​នេះ​ អ្នកនិយមប្រេីប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បានមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ខណៈដែល​លោក បូ វិចិត្រ ម្ចាស់បទ ប៊ិះស៊យ​ ដែលក្នុង​អំឡុង​កាលពីជាង១០ឆ្នាំមុននោះ បទចម្រៀងរបស់លោក ពិតជាមានភាពពេញនិយម និងទទួលបាននូវការ​គាំទ្រ​ជាខ្លាំង សម្រាប់មិត្ដៗយុវវ័យ នៅជំនាន់នោះ​ បែរ​ជា​ធ្លាក់​ខ្លួន​មកជា​អ្នក​អាយ៉ែឡាន​អោយគេទៅវិញ។ ក្រោយ​ពី​មានការ​ផ្ទុះ​កក្រើក​ឡេីង​ចំពោះ​វត្តមាន​របស់​តារា​រូប​នេះ​រួចមក​ អ្នក​នាង​ គង់​ ចាន់​សូរិយា​ អតីត​តារាចម្រៀង​ និងជាតារា​សម្តែង​ដ៏​លេចធ្លោ​មួយ​រូប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ ដោយសារ​តែ​ក្តី​អាណិត​អាសូរ​ជាពន់ពេក​ ទេីប​រូប​នាង​ក៏បាន​បេីក​ប្រតិបត្តិការ​តាម​រក​លោក​ បូ​ វិចិត្រ​ ទាំង​យប់​តែម្តង​ ពិជា​គួរឲ្យ​សរសេីរណាស់​។ ក្រោយ​ពី​អារម្មណ៍​មុះមុត​ និងការខិតខំអមជាមួយ​ទឹកចិត្ត​ដ៏​ប្រពៃនោះ​ អ្នក​នាង​ គង់​ ចាន់​សូរិយា​ ក៏បានប្រទះឃេីញលោក​ បូ​ វិចិត្រ​ ដូចដែរតាម​ការ​រៀប​រាប់​ពី​អ្នកដែលបានជួប​សម្ភាសន៍​លោកកាល​ពី​រសៀល​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ​ពិត​ប្រាកដ​មែន​ ហេីយក៏បានធ្វេីការសាកសួររឿងរ៉ាវជាច្រេីន​ ទេីបដឹងថា​ លោក​ បូ​ វិចិត្រ​ មាន​បញ្ហា​ផ្នែក​ខួរ​ក្បាល​ ដោយសារ​ គ្រោះថ្នាក់​ចរាចរណ៍​ ទេីបលោកមានការ​និយាយមិនសូវដឹងបែបនេះ។ ក្រោយ​ពី​បាន​ធ្វើ​ការ​សាកសួរពី​ប្រវត្តិ​និងរឿង​រ៉ាវ​ជាច្រើន​របស់​លោក​ បូ​ វិចិត្រ​ រួចមក​ អ្នក​នាង​ គង់​ ចាន់​ […]

អានបន្ត

គួរឲ្យ​សរសេីរណាស់ ក្រោយពីបានជួបនឹងលោកបូរ វិចិត្រ រួចមក ស្រាប់តែអ្នកនាង ចន​ ច័ន្ទលក្ខិណា​ ក៍បានបង្ហោះសារថា

ប្រិយមិត្ដជាច្រេីន​ ជាពិសេស​អ្នក​ដែលកើតនៅជំនាន់ឆ្នាំ៩០ ប្រាកដជាធ្លាប់បានស្គាល់រួចមកហេីយ​សមាជិកម្នាក់ក្នុងក្រុម EV នៃផលិតកម្ម រស្មីស្ទឹងសង្កែ (RSK) នោះគឺលោក បូ វិចិត្រ ម្ចាស់បទ ប៊ិះស៊យ​ ដែលក្នុង​អំឡុង​កាលពីជាង១០ឆ្នាំមុននោះ បទចម្រៀងរបស់លោក ពិតជាមានភាពពេញនិយម និងទទួលបានប្រជាប្រិយភាពជាខ្លាំង សម្រាប់មិត្ដៗយុវវ័យ នៅជំនាន់នោះ។ ដោយឡែក​ ក្រោយ​ពី​​បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរួចមក​ ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​អតីត​តារាចម្រៀង​រូប​នេះ​ គឺជា​អ្នក​អាយ៉ែឡានឲ្យគេទៅវិញ​ ដែលដំណឹងនេះ​ បាន​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និងបាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ​មានក្តី​អាណិត​អាសូរ​ចំពោះ​រូប​លោក​ជាខ្លាំង​ ។ ក្រោយ​ពី​មានការ​ផ្ទុះ​កក្រើក​ឡេីង​ ចំពោះ​វត្តមាន​របស់​តារា​រូប​នេះ​រួចមក​ លោក ហេង ឡុង ក៏បានប្រកាស​ស្វែងរក​លោក​ បូ​ វិចិត្រ​ រហូត​រកគាត់ឃេីញ​ និងបាននាំ​យកមក​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ទេីប​ដឹងថា​ គាត់មានបញ្ហាបាត់ការចងចាំ​ និងមិនប្រក្រតី។ ក្នុង​នោះដែរ​ សមាគមសិល្បករ នឹងព្យាយាមជួយព្យាបាលគាត់​ និងតាមដានពីជីវភាពប្រចាំថ្ងៃរបស់គាត់ផងដែរ។ ដោយឡែក​ អ្វី​ដែលគួរឲ្យសរសេីរនោះ​ គឺកាលពីម្សិលមិញនេះ​ ត្រូវ​ជា​ថ្ងៃ​ខួបកំណើត​របស់​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ប៉ុន្តែ​ទោះជាបែបនេះក្តី​ ក៏​ប្រធាន​សមាគម​សិល្បករ​រូប​នេះ​ នៅតែចំណាយពេលវេលាដ៏មានតម្លៃ​ និង​ពិសេស​របស់​ខ្លួន​ […]

អានបន្ត