រូយកញ្ចឹងកពេក យកដៃទៅឈ្លី ក ឮសូរ “ផស់” សម្រាប់តែ!!!

អ្នកទាំងអស់គ្នាសុទ្ធតែមានអារម្មណ៍ចង់ទៅម៉ាស្សាកញ្ចឹងក ម្ដងនៅពេលណាមួយ ប៉ុន្ដែករណីដ៏កម្រ អាចកើតឡើងលើសពីការរំពឹងទុក។ បុរសមកពីរដ្ឋ Oklahoma វ័យ ២៨ ឆ្នាំបានចូលមន្ទីរពេទ្យ បន្ទាប់ពីរហែកសរសៃឈាមឆ្អឹងខ្នងដោយសារតែការម៉ាស្សាកញ្ចឹងកខ្លួនឯង ដោយការកាច់ចុះឡើងឮសូរក្រិកៗ ដើម្បីបំបាត់ឈឺរួយ។ Josh Hader ធ្វើការពីផ្ទះរបស់គាត់ក្នុងទីក្រុង Guthrie រដ្ឋ Oklahoma នៅពេលគាត់មានអារម្មណ៍ឈឺកញ្ចឹងករបស់គាត់ ហើយព្យាយាមបំបាត់ការឈឺចាប់ដោយខ្លួនឯងជាច្រើនលើក។ ប៉ុន្ដែលើកនេះ គាត់បានកាច់កខ្លួនឯងខ្លាំងពេក ឮសូរ “ផស់” ហើយគាត់ដឹងថាមានអ្វីមិនប្រក្រតីកើតឡើង។ ភា្លមៗនោះ ផ្នែកខាងឆ្វេងរបស់គាត់ មានការស្ពឹកស្រពន់ជាខ្លាំង ដូច្នេះគាត់បានទៅឆែកមើលមុខរបស់គាត់ថាតើធ្លាក់មុខអត់។ មុខរបស់គាត់ធម្មតា ដូច្នេះគាត់សន្មត់ថា គ្រាន់តែជាសំឡេងភ្លាត់សរសៃ និងបានទៅរកទឹកកកខ្លះស្អំ។ នៅពេលនោះហើយ ទើបដឹងថា គាត់មិនអាចដើរទៅមុខបាន។ បុរសវ័យ ២៨ ឆ្នាំរូបនោះនិយាយថា “ខណៈដែលខ្ញុំដើរទៅផ្ទះបាយ ខ្ញុំប្រាកដណាស់ថា ខ្ញុំដើរបានតែ ៤៥ ដឺក្រេទេ។ ខ្ញុំច្បាស់ណាស់ខ្ញុំមិនអាចដើរទៅមុខបាន។ វាស្ទើរតែដើរផ្អៀងទៅខាងឆ្វេងទាំងស្រុងទៅហើយ”។ នៅពេលនោះ ឪពុកក្មេករបស់ Josh បានមកដល់ផ្ទះ និងបានបើកឡានជូនគាត់ទៅមន្ទីរពេទ្យ ហើយស្ថានភាពជំងឺរបស់គាត់កាន់តែអាក្រក់ ខណៈដែលមិនអាចដើរបានទាំងស្រុង។ ការស្កែន ACT […]

អានបន្ត

លំហាត់ប្រាណ ១២ ក្បាច់ងាយៗ ជួយបំបាត់ការឈឺចុកចាប់ពេញរាងកាយ និងជួយឱ្យរាងកាយស្វាហាប់ ទោះនៅអាយុណាក៏ដោយ

ជីវភាពរស់នៅសម័យថ្មី គឺមានបញ្ហាសុខភាពជារឿយៗ ដូចជាឈឺខ្នង ក្រិក.ក ឈឺសាច់ដុំ ឈឺស្មា ឈឺកដៃ ។ល។ បញ្ហាទាំងនេះរារាំងសាច់ដុំមិនឱ្យមានចលនា និងធ្វើឱ្យឈឺចាប់ និងពិបាកក្នុងការបំលាស់ទី។ ដើម្បីបំបាត់ការឈឺចាប់នេះ មនុស្សភាគច្រើនចូលចិត្តប្រើថ្នាំបំបាត់ការឈឺចាប់ និងក្រែម។ ជំនួសឱ្យការប្រើថ្នាំ ដែលអាចបង្កឱ្យមានផលប៉ះពាល់បាននោះ ខាងក្រោមនេះ គឺជាវិធីបំបាត់ការឈឺដោយមិនចំាបាច់ប្រើថ្នាំ និងទៅព្យាបាលឡើយ។ លំហាត់ប្រាណនោះ គឺការសន្ធឹងជើងក្បាច់ ១០១ (ដូចក្នុងរូប)។ ការសន្ធឹងបែបនេះនឹងជំរុញដល់រាងកាយរបស់អ្នកក្នុងពេលតែមួយ វានឹងជំរុញដល់លំហូរឈាមរបស់អ្នក។ វាបង្ការរបួស បំបាត់ការរឹងសាច់ដុំ និងបំបាត់គាំងសន្លាក់។ ប្រការគួរធ្វើ និងមិនគួរធ្វើ៖ ១. ប្រការមិនគួរធ្វើ មិនត្រូវសន្ធឹងសាច់ដុំជើង ដែលមានរបួស មិនត្រូវសន្ធឹងរហ័ស ឬលឿនពេកនោះទេ ២. ប្រការគួរធ្វើ បំបាត់ការរឹងសាច់ដុំ ដោយប្រើប្រេងរឹតរាវៗ ដូចជាប្រេងម៉ាញ៉េស្យូម ។ល។ សន្ធឹងជើងត្រង់កន្លែងណា ដែលតឹង ឬរឹង សន្ធឹងសាច់ដុំរបស់អ្នករយៈពេល ២០ វិនាទី ដើម្បីឱ្យសាច់ដុំរលៀស្រួលបួល ដើម្បីឱ្យសាច់ដុំមានចលនាឡើងវិញ អ្នកត្រូវឈប់ បន្ទាប់ពីការសន្ធឹងនោះ ការសន្ធឹងជើងល្អបំផុត គឺយ៉ូហ្គា និងការព្យាបាលរាងកាយ។ […]

អានបន្ត

ខ្ញុំតែងតែឃើញមនុស្សស្រីភាគច្រើនគាត់តែត្អូញត្អែអំពីប្រចាំខែរបស់នារី​ ចុកពោះវេទនា​ ខ្ញុំមានយោបល់ខ្លះៗដែលចង់ចែករំលែកដើម្បីមិត្តនារី អោយបាត់ចុកពោះឬកាត់បន្ថយចុកពោះ

អានបន្ត

ឈប់គិតច្រើន! បំបាត់ស្នាមផ្លែ លើស្បែករបស់អ្នកងាយៗ ជាមួយនឹងវិធីធម្មជាតិទាំងនេះ

ស្នាមផ្លែគឺជាស្លាកស្នាមមួយដែលបានបន្សល់ទុកនៅលើស្បែករបស់អ្នក បន្ទាប់ពីស្បែករបស់លោក អ្នកទទូលរងនូវរបួសដោយប្រការណាមូយ ។ ជាទូទៅ ការព្យាបាលស្នាមផ្លែនេះ នៅតាមហាងកែសម្ផស្សមួយចំនួនមានតម្លៃថ្លៃ ។ ហើយខាងក្រោមនេះគឺជាវិធីផ្សេងៗគ្នាក្នុងព្យាបាលផ្លែលើស្បែក ដោយមិនចាំបាច់ចំណាយលុយច្រើននោះទេ។ ក្រូចឆ្មា ៖ លាបលើស្បែក និងទុកចោល ៣០ នាទីសឹមលាងទឹកចេញ។ អនុវត្តរាល់ថ្ងៃទាល់តែបាត់ស្នាម ។ ទឹកខ្មេះ​ប៉ោម ៖ លាបលើស្បែកជាការស្រេច ស្បែកនឹងស្រូបយកសារធាតុពីទឹកខ្មេះប៉ោមដើម្បីព្យាបាល។ ទឹកខ្ទឹមស ៖ លាបលើស្បែក ១០ នាទីសឹមលាងទឹកចេញ លាបរាល់ថ្ងៃ។ ប្រទាលកន្ទុយក្រពើ ៖ លាងទឹកក្ដៅឧណ្ហៗសិន សឹមលាបប្រទាលកន្ទុយក្រពើពីលើផ្លែស្បែក។ ទឹកឃ្មុំ ៖ លាបពីលើស្បែក ម៉ាស្សាថ្នមៗទុករហូតដល់វាស្ងួតសឹមលាងទឹកចេញ អនុវត្តរាល់ថ្ងៃ ហើយលាបប្រហែលជា បី បួន សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផល ៕

អានបន្ត