អាយុ ១១៤ ឆ្នាំមិនដែលឈឺសូម្បីម្តងនៅក្នុងជីវិតរបស់គាត់ គាត់បង្ហើបប្រាប់ពីអាថ៌កំបាំង ដែលជួយឲ្យគាត់មានសុខភាពល្អ និងអាយុវែង!

បុរសវ័យចំណាស់ជនជាតិអាមេរិកកាត់ប្រេស៊ីលម្នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជនជាច្រើន ក្រោយបានទម្លាយពីអាយុពិត ១១៤ឆ្នាំ និងជាពិសេសនោះ គាត់ថែមទាំងបានបង្ហើបប្រាប់ពីអាថ៌កំបាំង ដែលជួយឲ្យគាត់មានសុខភាពល្អ និងអាយុវែងទៀតផង។ បុរសវ័យចំណាស់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Bernardo LaPallo ដែលគាត់មិនមែនជាមនុស្សធម្មតាទេ បុរសវ័យចំណាស់ខាងលើនេះ កើតនៅទីក្រុង Mesa រដ្ឋ Arizona បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា តាមរយៈការបង្ហាញ ក៏ដូចជាផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណលោកតា គឺគាត់បានកើតក្នុងឆ្នាំ១៩០១ និងស្លាប់នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៥ នៅអាយុ ១១៤ ឆ្នាំ។

លោកតាអះអាងថា គាត់មិនដែលឈឺសូម្បីម្តងនៅក្នុងមួយជីវិតរបស់គាត់ ហើយមូលហេតុដែលគាត់មិនដែលឈឺព្រោះគាត់មិនដែលពិសាសាច់ក្រហម និងពិសាតែអាហារសរីរាង្គនិងបន្លែ។ ទោះយ៉ាងណា មុនពេលគាត់ស្លាប់ដោយមូលហេតុវ័យជរា គេបានចងក្រងជាវីដេអូមួយរបស់គាត់​ ដោយរៀបរាប់អំពីអាថ៍កំបាំងនៃអាហារទាំង ៥ មុខ ដែលជួយឱ្យគាត់រស់បានដល់អាយុ១០០ប្លាយ និង មានកម្លាំងមាំមួន។

ខាងក្រោមនេះគឺជាអាថ៌កំបាំង ដែលជួយឲ្យគាត់មានសុខភាពល្អ និងអាយុវែង៖

១. ខ្ទឹមស ៖ ផ្ទុកសារធាតុប្រឆាំងមេរោគនិងបាក់តេរីផ្សេងៗ។ ២. ទឹកឃ្មុំ ៖ មានប្រសិទ្ធភាពព្យាបាលជំងឺជាច្រើនមុខ។ ៣. ឈើអែម ៖ ជួយបន្ថយកូឡេស្តេរ៉ុល និង ទប់ស្កាត់ជំងឺទឹកនោមផ្អែម។ ៤. សូកូឡា ៖ លោកតា LaPallo ថា អ្នកដែលចាត់ទុកសូកូឡាសម្រាប់តែក្មេងៗគឺខុសហើយ ព្រោះវាផ្ទុកសារធាតុជាច្រើនជួយឱ្យអាយុវែង ចឹងមនុស្សប្រភេទណាក៏អាចទទួលទានវាបានដែរ។ ៥. ប្រេងអូលីវ ៖ ប្រេងធម្មជាតិនេះល្អដល់សុខភាពណាស់ ពេលយកវាមកឆាចៀនអាហារនិងបន្លែផ្សេងៗ៕

Written by