តិចច្រឡំនៅស្រុកគេ ខេត្តកំពង់ចាម លាក់សម្រស់ដូចកោះ Bali (បាលី)

កោះបាលីកំពង់ចាមគឺកន្លែងកំសាន្តសម្រាកលំហែអារម្មណ៍ ញុំាអាហារ​ផ្សេងៗ ស្រូបខ្យល់អាកាសបរិសុទ្ធតាមដងទន្លេនៃក្រុងកំពង់ចាម។ ទីតាំង​ស្ថិតនៅក្នុងអាហារដ្ឋានស្មៅទន្លេ​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។ ស្មៅទន្លេ មើលដំបូងអាចច្រលំថាកោះបាលី ល្បីថាកន្លែងញ៉ាំអីស្អាត ជាពិសេសសម្បូរកន្លែងថតរូបកម្សាន្ត ។

កំពង់ចាម លាក់សម្រស់ដូចកោះ Bali ( បាលី ) នឹងកំពុងតែទទួលបានភាពល្បីល្បាញមែនទែនដោយសារតែទីនោះ ក្រៅពីមានបើកលក់ម្ហូបអាហារទាំង៣ពេល និងអាហារសម្រន់ ការ៉េម ភេសជ្ជៈ គ្រឿងក្លែមហើយនោះ សូម្បីតែទីតាំងអង្គុយទទួលទានគឺមានភាពស្រស់ស្អាតប្លែកប្រកបដោយផាសុកភាពតែម្តង។

កម្មវិធីដំណើរកំសាន្តនៅទីនោះមានដូចជា:

  • សួនផ្កាឈូករត្ន័
  • ផ្ទះសំបុកចាប
  • ថតរូបលេងនៅអក្សរ កំពង់ចាម ស្ពានគីស៊ូណា
  • ប្រាសាទនគរបាជ័យ
  • រម្មណីដ្ឋាន ភ្នំប្រុស
  • ញាំអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់

នឹងជាមួយមុខម្ហូបកម្មង់យ៉ាងពិសេស និង ថតលេង ផ្ទះសំបុកចាប រូបបាត្រដៃ និងប្លង់ស្អាតៗ ជាច្រើនទៀត នៅអាហារដ្ឋាន ស្មៅទន្លេរ ។

ការច្នៃប្រតិដ្ឋទីតាំងថតរូបយ៉ាងទាក់ចិត្តបែបនេះហើយ ក្រៅពីមានភ្ញៀវនាំគ្នាមកថតរូបលេងយ៉ាងគគ្រឹកគគ្រេងហើយ « ស្មៅទន្លេ » ក៏ជាទិសដៅសម្រាប់គូស្នេហ៍ និងអនាគតគូស្វាមីភរិយាថ្មីមកថតរូប Pre-Wedding ទៀតផង។

Written by