ទឹកមុខ លោក អេង ឬទ្ធី ពេលឃើញស៊ឹម សូលីកា ភរិយាខ្លួន ថើបអតីតប្តី ក្នុងថ្ងៃកំណើត (មានវីដេអូ)

ជាការពិត ភាគតិចណាស់ ដែលគូស្វាមីភរិយា លែងលះគ្នាហើយ អាចត្រូវរ៉ូវគ្នាជាធម្មតាវិញ រហូតមានខ្លះ ក្លាយជាសត្រូវ ស៊ីសាច់ហុតឈាមគ្នាទៀតផង ស្អប់គ្នាហៅលែងលឺក៏មានដែរ តែនៅក្នុងនោះ ក៏មានមនុស្សមួយចំនួនតូច បានរាប់អានគ្នាដូចដើម។

តួយ៉ាង ដូចជាអតីតពិធីការិនី និងតារាសម្តែងស្រី អ្នកនាង ស៊ឹម សូលីកា​ បានធ្វើឲ្យគេឯងសរសើរ ពីទឹកចិត្តរបស់អ្នកនាង​ទៅលើ អតីតស្វាមី ឃើញថា អ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អដូចជាមិត្តភក្ដិនឹងគ្នាដដែល ។

រាល់មានកម្មវិធីនានា ពួកគេ តែងតែជួបជុំគ្នា ដូចជាគ្រួសារតែមួយ សប្បាយជាមួយគ្នា បើទោះបីជា អ្នកទាំងពីរ បានបែកបាក់គ្នាក៏ដោយចុះ តែមិត្តភាពនៅតែមានដដែល។

ជាក់ស្ដែង កាលពីម្សិលមិញនេះ នៅក្នុងពិធីខួបកំណើតនាង និង លោក អេង ឬទ្ធី អតីតស្វាមីអ្នកនាង ស៊ឹម សូលីកា ក៏បានមកចូលរួចអបអរថ្ងៃខួបកំណើតនាងដោយផ្ទាល់ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីជើងចាស់រូបនេះ ក៏បានថើបថ្ពាល់អតីតស្វាមី យ៉ាងស្និទិ្ធស្នាល ពោរពេញដោយស្នាមញញឹមតែម្តងនៅក្នុងកម្មវិធី ដែលនេះបញ្ជាក់ឲ្យឃើញថា អ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អដូចជាមិត្តភក្ដិនឹងគ្នាដដែល។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អ្នកនាង​ ស៊ឹម សូលីកា បានសម្រេចចិត្តរៀបការជាមួយលោក អេង ឬទ្ធី បន្ទាប់ពីលែងលះជាមួយអតីតស្វាមីបានដាច់ស្រេច ហើយពេលនេះតារាស្រីរូបនេះ កំពុងរស់នៅយ៉ាងមានសេចក្ដីសុខ និង សុភមង្គលខ្លាំងទៀតផង។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

Written by