ផ្ទុះការសរសើរ ប្អូនប្រុសឆេង ប្រសិទ្ធ គ្រងឈុតល្ខោនខោល ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ

តារាវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids ប្អូនប្រុសឆេង ប្រសិទ្ធ កាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលមុខមាត់ ក៏ដូចជាស្ទាយ៍តែងខ្លួនតែងតែប្លែកៗគួរឲ្យចាប់អារម្មណ៍ជានិច្ច ប្អូនប្រុសឆេង ប្រសិទ្ធ ត្រូវបានមហាជនជាច្រើនសរសើរ ពីសមត្ថភាពក៏ដូចជាសម្រស់ដ៏ស្រស់សង្ហា គួរឲ្យស្រលាញ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មុខមាត់របស់ប្អូនពិតជាស្អាតសង្ហា មិនចាញ់តារាកូរ៉េប៉ុន្មានទេ ទាំងស្ទាយ៍តែងខ្លួនផងដែរ ។ ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញតារាវ័យក្មេងរូបនេះ តែងខ្លួនស៊ីវិល័យ ស្អាតៗដូចតារាកូរ៉េ តែពេលប្អូនប្រុស ស្លៀកនៅឈុតល្ខោនខោលជាទម្រង់ខ្មែរ មើលទៅពិតជាប្លែក និងសង្ហាខ្លាំង។

ប្អូនប្រុសឆេង ប្រសិទ្ធ មានចិត្ត និង ក្ដីស្រលាញ់គ្រងនៅឈុតល្ខោនខោល ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ ដែលបានធ្វើឲ្យទស្សនិកជនជាច្រើនកោតសរសើរដល់រូបគេ គ្រប់គ្នាតែម្ដង។

Written by