ឪពុកម្តាយរបស់លោក ផែង វណ្ណៈ ភ័យ​ព្រួយចំពោះសុខទុក្ខកូន តែលោកផែង វណ្ណៈ ក៏បាន​ប្រាប់​ពុកម៉ែ​ថា

ប្រិយមិត្ដអ្នកនិយមប្រើប្រាស់ បណ្ដាញសង្គម ហ្វេស ប៊ុក ប្រាកដជាបានដឹងហើយថា លោក ផែង វណ្ណៈ ជាបុគ្គលមួយរូបដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងសង្គមខ្មែរ ដែលជារឿយៗ យើងតែងតែឃើញរូបគាត់ចេញមុខធ្វើការរិះគន់យ៉ាងខ្លាំងទៅកាន់មន្រ្ដីអ្នកមានអំណាចមួយចំនួន ដោយមិនខ្លាចញញើតអ្វីសោះឡើយ។

ដោយឡែកកាលម្សិលមិញនេះ រូបលោកបានធ្វើការបង្ហោះសារ សុំទោសឪពុកម្តាយរបស់លោក ដែលលោកធ្វេីអោយ​​ឪពុកម្តាយភ័យ​ព្រួយ ដោយលោកបានសរសេររៀបរាប់ថា៖

“កូនសុំទោសដែលធ្វេីអោយ​ពុកម៉ែ​ភ័យ​ព្រួយ​ តែកូនចង់​ប្រាប់​ពុកម៉ែ​ថា​ កូនមិនអីទេ​ ។ កូន​មិនបានដេីរលួចឆក់ប្លន់ដី​រាស្ត្រ​ អោយរាស្ត្រ​ណាម្នាក់​ស្រក់​ទឹកភ្នែក​ដោយ​សារកូនទេ​ ហេីយកូនក៏មិនបាន​ប្រព្រឹត្តិ​បទល្មេីស​អ្វី​ដែរ​ ។ បេីកូនមានកំហុស​ព្រោះ​ពាក្យ​សំដី​ទុកអោយច្បាប់ចាត់ការ​ចុះ​ ។ តែបណ្ដឹងរបស់​អ្នកធំ​ម្នាក់​ មិនអាចរារាំងឆន្ទៈកូនមិនអោយជួយរាស្ត្រក្រីក្រទន់ខ្សោយបានឡេីយ​ “។

 

Written by