មូលហេតុអ្វីបាន ឪពុក ឱក សុគន្ធកញ្ញា ពោលថា ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ

កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា នៅតែអាចរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ​នៅក្នុងពិភពសិល្បៈបានយ៉ាងរឹងមាំ ហើយកាន់តែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាអ្នកនាងមាន​ស្វាមី និងកូនប្រុសមួយរូបក៏ដោយក្តី។

ការងារជាច្រើនក្នុងវិស័យសិល្បៈរបស់ម្ចាស់បទ Saxophone បាត់ស្នេហ៍ រូបនេះបានធ្វើឱ្យអ្នកនាងរកពេល​ទំនេរ​សម្រាប់គ្រួសារស្ទើរមិនបាន ទាំងការផលិតបទចម្រៀងថ្មីៗ ការច្រៀងនៅតាមខនសឺតនានា និងជាពិសេស​គឺធ្វើជា​តារាតំណាងឱ្យផលិតផលរបស់ក្រុមហ៊ុនជាច្រើនមិនតិចជាង ១០ក្រុមហ៊ុននោះទេ។

តែស្រាប់តែថ្មីៗនេះ អ្នកគាំទ្រជាច្រើន ស្ទើរមិនចង់ជឿថា ឪពុក ឱក សុគន្ធកញ្ញា និយាយពាក្យបែបនេះទៅកាន់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះ ដោយនៅក្នុង ឪពុក ឱក សុគន្ធកញ្ញា បានសរសេរៀបរាប់នៅលើបណ្តញសង្គមហ្វេសប៊ុករបស់លោកថា៖

“ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ” ដោយអមជាមួយរូបភាព ជាមួយកូនស្រី របស់លោក គឺ អ្នកនាង ឱក សុគន្ធកញ្ញា ។

ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើន នៅតែមានចម្ងល់ និងមិននឹងស្មានថា ឪពុក ឱក សុគន្ធកញ្ញា ពោលពាក្យបែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបបែបនេះសោះ តែរឿងនេះ នៅតែមិនមានការបកស្រាយពី អ្នកនាង ឱក សុគន្ធកញ្ញា នៅឡើយទេ ដូចឆ្នេះ យើងក៏មិនទាន់បានដឹងច្បាស់នៅឡើយទេ វាថាកើតឡើងមកពីមូលហេតុអ្វីនោះដែរ។

Written by