ម្តាយឪពុកគួរប្រុងប្រយ័ត្ន កូនចេះតែ កន្ត្រាក់តាំងពីអាយុ1ខែ ទៅពេទ្យ កុមារនេះមានជំងឺអេពីឡិបស៊ី

កុមារនេះអាយុ 2ខែ មានប្រវត្តិកន្ត្រាក់តាំងពីអាយុ1ខែ ហើយអាការៈដែលកន្ត្រាក់គឺទាញមុខខាងឆ្វេង ស្លឺភ្នែក ហើយបន្ទាប់មកកន្ត្រាក់ពេញខ្លួន រយៈពេល 3ទៅ5 នាទី។ អាការៈនេះមានប្រមាណពី 3-5 ដងក្នុងមួយថ្ងៃ ពេលគាត់គេងលក់។ ប្រការដែលគួរអោយកត់សំគាល់គឺពីដំបូងការកន្ត្រាក់នេះមានលក្ខណៈតិចតួច ដែលធ្វើអោយច្រលំថាជាការគេងមមើជាធម្មតារបស់ក្មេង។ ក្រោយពីថតចរន្តខួរក្បាល(EEG) យើងបានរកឃើញយ៉ាងប្រាកដថាកុមារនេះមានជំងឺអេពីឡិបស៊ី (ឆ្គួតជ្រូក)។

កត្តាអ្វីដែលធ្វើអោយក្មេងមានជំងឺនេះ ដោយសារការលូតលាស់របស់កុមារ ដូច្នេះ កំឡុងពេលពរពោះគួរប្រុងប្រយត្ន័ទៅលើរបបអាហារ (ម្តាយប្រើប្រាស់ជាតិអាកុល គ្រឿងញៀន ជាតិកាហ្វេអ៉ីន គឺសុទ្ធសឹងតែអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ) ដូច្នេះគួរគម្បីត្រូវពិនិត្យសុខាភាពអោយបានទៀងទាត់ ប្រសិនបើនៅក្នុងកាលៈទេសៈណាដែលយល់ថាមិនស្រួលខ្លួនត្រូវមកតាមដានពិនិត្យសុខាភាពកុំបីខាន។

Written by