ញាក់សាច់! ក្រោយឃើញគំរូផ្ទះ Love Riya មានការរចនាម៉ូតយ៉ាងស្រស់ស្អាត ត្រជាក់ភ្នែកស្ទើរតែគ្រប់ជ្រុងជ្រោយនៃបរិវេណផ្ទះទាំងអស់

តារាហ្វសប៊ុក អ្នកនាង រីយ៉ា បច្ចុប្បន្ន អ្នកនាងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្ដាញសង្គម។ ដោយពេលនេះ នាងកាន់តែផ្លាស់ប្ដូរខ្លួនឯងខ្លាំង ក្រោយមានឈ្មោះជាស្ត្រីមេម៉ាយ ជាពិសេស ជីវិតឯកជន នាងពិតជាហ៊ឺហារឡូយឆាយខ្លាំងតែម្ដង។

ក្នុងនោះដែរ នាងក៏តែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃ ជាមួយការស្លៀកពាក់ឆើតឆាយ ប្ដូរស្ទាយ៍គ្រប់ម៉ូត បូករួមនឹងគ្រឿងអលង្កាពេជ្រពាក់ជ្រែកខ្លួនទៀតផង។ ជាពិសេស កាលពីមួយម៉ោងមុននេះដែរ អ្នកនាង រីយ៉ា ក៏បានបង្ហោះនូវរូបថតជាច្រើនសន្លឹក ជាមួយនឹង រថយន្តទំនើបខាងក្រោយ ដែលទើបនឹងទិញ ក្នុងតម្លៃថ្លៃមិនណយនោះទេ ។

លើសពីនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង រីយ៉ា កាន់តែធ្វើឲ្យមហាជនជាច្រើន បើកភ្នែកធំៗ ចំពោះទិដ្ឋភាពផ្ទះវីឡាដ៏ស្កឹមស្កៃ ដែលនាងបានបង្ហាញនៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ វាគឺជាផ្ទះវីឡាដ៏ធំប្រណីត ទាំងទីធ្លា និងផ្នែកខាងក្នុងផ្ទាល់ ដោយមានការរចនាម៉ូតយ៉ាងស្រស់ស្អាត ត្រជាក់ភ្នែកស្ទើរតែគ្រប់ជ្រុងជ្រោយនៃបរិវេណផ្ទះទាំងអស់ ដែលអ្នកណាៗបានឃើញហើយ លាន់មាត់សរសើរគ្រប់គ្នា តែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងទទួលបានការកោតសរសើរពីមនុស្សជាច្រើន បើទោះបីជាខ្លួន មានឈ្មោះស្រ្តីមេម៉ាយក៏ពិតមែន តែនាងមានការតស៊ូខិតខំប្រឹងប្រែង ជម្នះគ្រប់ឧបសគ្គ រហូតមានភាពជោគជ័យដូចសព្វថ្ងៃនេះ ដែលនាងក៏តែងតែបង្ហាញពីជីវិតដ៏ហ៊ឺហារ ក្នុងភាពស្រណុកសុខស្រួល ជាមួយនឹងការប្រើប្រាស់របស់របរដ៏ទំនើបៗ មិនថា ផ្ទះ ឡាន ឬគ្រឿងអលង្កានោះទេ។

Written by