គ្រាន់តែឭឈ្មោះ អេ ភូថង អ្នកមិនស្គាល់ តែពេលនេះ ដោះអាវ មានក្បាលពោះដើរហត់សឹងមិនរួច(មានវីដេអូ)

គ្រាន់តែឭឈ្មោះ អេ ភូថង ប្រិយមិត្តស្ទើរតែទាំងស្រុងទៅហើយដែលបានស្គាល់ពីអតីតអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជារូបនេះ។ មានកំណើតកើតជានៅក្នុងគ្រួសារមានជីវភាពលំបាក អេ ភូថង បានចូលហ្វឹកហាត់ប្រដាល់ និងប្រកួតតាំងពីនៅតូចៗរហូតបានក្លាយជាកីឡាករមានឈ្មោះបោះសំឡេង និងល្បីល្បាញពាសពេញប្រទេសនៅកំឡុងឆ្នាំ២០០០។

ប្រិយមិត្តប្រាកដជាបានដឹងហើយថា កាលពីថ្មីៗនេះលោក អេ ភូថង បានបង្ហោះសារដ៏សង្វេគនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អំពីការបាត់បង់ម្តាយបង្កើត។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲអ្នកគាំទ្រលោកមានការភ្ញាល់ផ្អើលជាខ្លាំង។

ងាកក្រឡេកមកមើល រូបរាងរបស់លោកវិញ បច្ចុប្បន្ននេះវិញ ឃើញថា រូបរាងរបស់គាត់ពីមុន រូបរាងស្តើងមានសាច់ដុំ ដោះអាវ វា យ ជាមួយគូប្រគួត យ៉ាងសង្ហា តែឥលូវនេះ រូបលោកមានសាច់នឹងក្បាលពោះដើរហត់សឹងមិនរួច ដែលធ្វើអោយមហាជន ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹងស្មានថា លោក អេ ភូថង ប្តូររូបរាងខ្លាំងបែបនេះឡើយ ។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

Written by