ពិតជាកម្របានឃើញ នៅថ្ងៃនេះ បាតុភូតថ្ងៃបាំងឆត្រ យ៉ាងស្រស់ស្អាតចំដើមត្នោត នាទឹកដីអង្គរ ខេត្តសៀមរាប

ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ​​​​ជា​រង្វង់​​ពន្លឺ​​​នៅ​​ព័ទ្ធ​ជុំ​វិញ​ព្រះ​អាទិត្យ​ឬ​ព្រះ​ចន្ទ ដែល​ភាសា​បច្ចេកទេស​របស់​​អ្នក​វិទ្យាសាស្ត្រ​ហៅ​ថា​​បាតុភូត Halo។ បាតុភូត​ Halo បាន​កើត​ឡើង​ពី ពពក​ស្បៃ​​(cirrus clouds) ដែល​ជា​ញឹក​ញាប់​គេ​ឃើញ​​វា​កើត​​មាន​ជា​សញ្ញា​​មុន​ពេល​ព្យុះ​​​កើត​ឡើង​ខិត​ជិត​មក​ដល់​។

ពេល​​​​ឃើញ​​បាតុភូត​លោក​ខែ​បាំង​ឆត្រ​ អ្នក​អាច​សម្គាល់​ឃើញ​ថា​​វា​មាន​ពណ៌​​ក្រហម​នៅ​ខាង​​ក្នុង​រង្វង់​​រស្មី​និង​ពណ៌​ខៀវ​នៅ​​ខាង​ក្រៅ​រង្វង់។ ដោយ​ឡែក​​បាតុភូត​ទាំង​លោក​ខែ ឬ​ថ្ងៃ​បាំង​ឆត្រ​​កើត​ឡើង អ្នក​នឹង​ឃើញ​​​​មាន​ពន្លឺ​នា​គែម​ខាង​ក្នុង​រង្វង់​មាន​រាង​ដិត​ច្បាស់ ឯ​ពន្លឺ​ខាង​ក្រៅ​មាន​ភាព​រសាយ​ សាច​មិន​ច្បាស់ ឯ​ពពក​នៅ​ក្បែរ​ជុំ​វិញ​​​ទី​តាំង​លោក​ខែ ឬ​ថ្ងៃ​បាំង​ឆត្រ​មាន​​ពណ៌​ខ្មៅ​ជាង​ពពក​ធម្មតា៕

ជាក់ស្តែងនៅថ្ងែនេះ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ No Nak Zer បានបង្ហោះរូបភាព ពីបាតុភូតថ្ងៃបាំងឆត្រ យ៉ាងស្រស់ស្អាតចំដើមត្នោត នាទឹកដីអង្គរ ខេត្តសៀមរាប ដែលហេតុការនេះ កើតឡើងកាលពីថ្ងៃទី ២៦ មិថុនា ២០២០ នេះ នាវេលាម៉ោង ១១ និង ៣៤ នាទីថ្ងៃត្រង់ ។

ចង់ដឹងថា បាតុភូតថ្ងៃបាំងឆត្រ នារសៀលនេះនៅទឹកដីអង្គរ ជះពន្លឺចំដើមត្នោតស្អាតបំផុតយ៉ាងណានោះ សូមទស្សនាកម្រងរូបភាពនៅខាងក្រោមនេះ

រូបភាព៖ No Nak Zer

Written by