ដាច់បាយខ្លាំងពេក សុខា សុខចិត្តស្កាត់ជួប និងលុតជង្គង់សុំទោស អ៉ឹម ជីវ៉ា ទាំងយប់ ព្រមទាំងសុំលុយខ្លះទុកទិញបាយហូប

ប្រិយមិត្ដប្រាដកជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវ បុគ្គល សុខា ដែលអួតអាង ខ្លួនជាតារាល្បី ក្នុងបណ្ដាញសង្គម TikTok ក៏ត្រូវបានបុគ្គលមានកេរ្ដិ៍ឈ្មោះ ល្បីល្បាញជាច្រើន បានទម្លាយអំពីអត្ដចរិក ដ៏សែនមហាយ៉ាប់ បូករួមនឹងអំនួត អួតក្អេងក្អាង ហើយថែមទាំងបានបោះសម្ដីថា គេតោងខ្លួន ដើម្បីចង់ល្បីថែមទៀតផង ។

ស្រាប់តែនៅយប់នេះ លោក អ៉ឹម ជីវ៉ា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា សុខា មកលុតជង្គង់សុំទោសទាំងយប់ ដោយនាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេប្រមាថមើលងាយដល់រូបលោកគឺសុខាគ្មានអ្នកហៅ Live ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ទើបនាងដាច់ចិត្តមក ស្កាត់ជួបនិងលុតជង្គង់សុំទោស អ៉ឹម ជីវ៉ា ទាំងយប់ ព្រមទាំងសុំលុយខ្លះទុកទិញបាយហូប ។

ខាងក្រោមនេះជាសារបង្ហោះរបស់លោក លោក អ៉ឹម ជីវ៉ា បានសរសេររៀបរាប់៖

“យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ .! ដោយសានាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ! ។ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេប្រមាថមើលងាយខ្ញុំគឺសុខាគ្មានអ្នកហៅ Live ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ! ។ ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងអោយចុះ ហើយយប់នេះខ្ញុំបានអោយលុយទៅនាងចំនួន ១០មុឺនរៀលអោយនាងបានទិញអីហូប ! ។ នាងបានប្រាប់ថា សូមអោយបងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីអោយបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង ! ។ គ្រប់យ៉ាងខ្ញុំបានអភ័យអោយសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺ ធ្វើជាមនុស្សពេលខុសចេះកែ ហើយត្រូវទទួលស្គាល់ការពិត ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”

Written by