ឈប់គិតច្រើន! បំបាត់ស្នាមផ្លែ លើស្បែករបស់អ្នកងាយៗ ជាមួយនឹងវិធីធម្មជាតិទាំងនេះ

ស្នាមផ្លែគឺជាស្លាកស្នាមមួយដែលបានបន្សល់ទុកនៅលើស្បែករបស់អ្នក បន្ទាប់ពីស្បែករបស់លោក អ្នកទទូលរងនូវរបួសដោយប្រការណាមូយ ។ ជាទូទៅ ការព្យាបាលស្នាមផ្លែនេះ នៅតាមហាងកែសម្ផស្សមួយចំនួនមានតម្លៃថ្លៃ ។ ហើយខាងក្រោមនេះគឺជាវិធីផ្សេងៗគ្នាក្នុងព្យាបាលផ្លែលើស្បែក ដោយមិនចាំបាច់ចំណាយលុយច្រើននោះទេ។

ក្រូចឆ្មា ៖ លាបលើស្បែក និងទុកចោល ៣០ នាទីសឹមលាងទឹកចេញ។ អនុវត្តរាល់ថ្ងៃទាល់តែបាត់ស្នាម ។

ទឹកខ្មេះ​ប៉ោម ៖ លាបលើស្បែកជាការស្រេច ស្បែកនឹងស្រូបយកសារធាតុពីទឹកខ្មេះប៉ោមដើម្បីព្យាបាល។

ទឹកខ្ទឹមស ៖ លាបលើស្បែក ១០ នាទីសឹមលាងទឹកចេញ លាបរាល់ថ្ងៃ។

ប្រទាលកន្ទុយក្រពើ ៖ លាងទឹកក្ដៅឧណ្ហៗសិន សឹមលាបប្រទាលកន្ទុយក្រពើពីលើផ្លែស្បែក។

ទឹកឃ្មុំ ៖ លាបពីលើស្បែក ម៉ាស្សាថ្នមៗទុករហូតដល់វាស្ងួតសឹមលាងទឹកចេញ អនុវត្តរាល់ថ្ងៃ ហើយលាបប្រហែលជា បី បួន សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផល ៕

Written by