លោក ព្រហ្ម ម៉ាញ ត្រូវយាយ យ៉យ បាញ់ចំៗ រឿងបាត់លុយ ៥មុឺនដុល្លារ ស្តាប់ហើយត្រូវបស់គាត់ម្យ៉ាងដែរ (មានវីដេអូ)

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះលោក ព្រហ្ម ម៉ាញ និងយាយ យ៉យ ដែលអ្នកទាំងពីរគឺជាដៃគូឆ្លើយឆ្លងតន្រ្ដីបុរាណ អាយ៉ៃជាមួយគ្នា ដែលតែងតែធ្វើឲ្យមហាជនមានការផ្ទុះសំណើចជារឿយៗផងដែរ។ យ៉ាងណាមិញ ស្រាប់តែលោក ព្រហ្ម ម៉ាញ និងយាយ យ៉យ បានចាប់ដៃគូរឡើងសម្ដែង កាត់សក់ជូនដល់គូរស្វាមីភរិយាថ្មីមួយគូរ ក្នុងកម្មវិធីអាពាហ៏ពិពាហ៏ ដែលយាយយ៉យ បានបង្អាប់ លោក ព្រហ្មម៉ាញ ចំៗតែម្តង ចំពោះរឿងចោរលួចលុយ ៥មុឺនដុល្លារ ធ្វើបានធ្វើឲ្យមហាជន មានការផ្ទុះសំណើចយ៉ាងខ្លាំង។

គូសបញ្ជាក់ផងដែរថា ក្នុងខណៈពេលនោះ នាយ ព្រែក ត្រូវជាកូនប្រុសពៅ របស់យាយ យ៉យ បានធ្វើការលើកឡើងថា៖”ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល ៨យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន ៥មុឺនដុល្លារ។

លោកអ៊ុំវ័យជិត៧០ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ។ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ”។

យ៉ាងណាមិញ ទាក់ទងចំពោះរឿងមួយនេះ មហាជនមួយចំនួន មានការសោកស្ដាយ និងអាណិតដល់លោក ព្រហ្ម ម៉ាញ់ជាខ្លាំង ហើយក៏មានបានខមិនលើកឡើងថា៖”ពិតជាសោកស្ដាយខ្លាំងណាស់ចំពោះដំណឹងនេះ តែហេតុអ្វីលោកអ៊ុំមិនព្រមយកលុយដាក់ក្នុងធានាគារបែបនេះ មិនដឹងពិបាកចិត្តយ៉ាងណាទេ”។

គួរបញ្ជាក់ផងដែរថា លោកអ៊ុំ ព្រហ្ម ម៉ាញ ចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន ៥មុឺនដុល្លារ កាលបីប៉ុន្មានឆ្នាំមុន ។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

Written by