មកមើលឈុតក្រៅឆាករឿងរលកយក្សស៊ូណាម៉ិក ឃើញហើយស្ទើរមិនគួរឱ្យជឿថា គេថតបែបនេះសោះ

អ្នកប្រហែលមើលរឿង “The Impossible” ដែលជារឿងរលកយក្សស៊ូណាម៉ិក មើលរន្ធ.ត់គ្រប់ឈុតឆាកស្ទើរតែអង្គុយមិនជាប់កៅអី។ រឿងនេះ គេដកស្រង់ចេញពីព្រឹត្តិការណ៍រលកយក្សស៊ូណាម៉ិ ដែលបានកើតឡើងក្នុងឆ្នាំ ២០០៤ ដោយសម្លា.ប់មនុស្សរាប់លាននាក់យ៉ាងអាណោចអាធម៌។

រឿងដែលមានចំណងជើង “The Impossible” ថតក្នុងឆ្នាំ ២០១២ ដោយរកបានប្រាក់ពីការលក់សំបុត្រ ១៨០,៣ លានដុល្លារអាមេរិក។ រាល់ឈុតនីមួយៗ អ្នកទស្សនាភាពយន្តមួយនេះ គឺមិនអាចទប់ខ្លួនឯងជាប់នឹងកៅអីឡើយ ដោយសារភាពយន្តនៃរលកយក្សបានវា.យប្រ.ហារលើតួអង្គសម្ដែង ដែលមើលទៅស្ដែងៗពេក។ ពិតណាស់មនុស្សមួយចំនួនប្រហែលមិនដឹងពីបច្ចេកទេសថតរបស់ពួកគេឡើយ។

ហើយផេកផ្លូវការឈ្មោះថា Cheddar Gadgets បានចងក្រងវីដេអូឈុតក្រៅឆាក ដល់អ្នកគាំទ្រ ហើយក៏មិននឹកស្មានថា ពួកគេថតឈុតរន្ធត់ៗរាក់កំផែលបែបនេះដែរ។ មើលថាតើវីដេអូនោះគេថតដោយរបៀបណា សូមទស្សនាវីដេអូខាងក្រោមនេះ៕

វីដេអូនៅខាងក្រោមនេះ

Written by